Insurance

728x90

យុវជន​ម្នាក់​ទៅ​ដាក់​មូង​យក​ត្រី បាន​លង់​ទឹកអូរ​ស្លាប់ នៅ​ស្រុក​លំផាត់​

​ខេត្តរតនគិរី​៖ យុវជន​ជនជាតិ​ទំពួន​ម្នាក់ ខណៈ​បាត់​ពី​ផ្ទះ​តាំងពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៤ វេលា​ម៉ោង​១០​ព្រឹក​មកម្ល៉េះ ធ្វើអោយមាន​ការភ្ញាក់ផ្អើល​ដល់​ក្រុមគ្រួសារ និង​សាច់ញាតិ​សន្តាន​បងប្អូន​ក្នុងភូមិ ចែកផ្លូវ​គ្នា​ដើររក​រហូតមកដល់​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៤ វេលា​ម៉ោង​៩ និង​០០​នាទី​ព្រឹក​ទើប​ប្រទះឃើញ​សាកសព យុវជន​ខាងលើ នៅត្រង់ចំណុច​អូរ​ផ្ល​ង ស្ថិតក្នុង​ភូមិ​បា​តាង ឃុំ​បា​តាង ស្រុក​លំផាត់ ខេត្តរតនគិរី​។​ ​ ​


​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​០០​នាទី​ព្រឹក ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៤ សាកសព​យុវជន​ម្នាក់​ត្រូវបាន​សាច់ញាតិ និង​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់​ផ្កាប់មុខ​នៅក្នុង​អូរ​ដោយមាន​ជម្រៅ​ទឹក​ជាង​មួយ​ម៉ែត្រ​ប៉ុណ្ណោះ​។ សាកសព​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ភេ​ន ដី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ទំ​ពូន មាន​ទីលំនៅ​ភូមិ​បា​តាង ឃុំ​បា​តាង ស្រុក​លំផាត់​។​ ​ ​


​តាម​ការ​អោយដឹងពី​លោក កិត ចេ​ម មេឃុំ​បា​តាង បានអោយដឹងថា​៖ ជនរងគ្រោះ​ខាងលើ​ត្រូវជា​សាច់ញាតិ​របស់គាត់​គេ​មាន​ជម្ងឺ​ឆ្កូត​ជ្រូក តាំងពី​កំណើត​មកម្ល៉េះ​។ លោក​បន្តទៀតថា ជម្ងឺ​របស់គេ​ក្នុង​១​ខែ​បាន​រើ​ឡើង​មាន​ពីរ​ទៅ​បី​ដង ប្រកាច់​បែកពពុះមាត់​។ រហូតមកដល់​ថ្ងៃខែ​ឆ្នាំ​ខាងលើ​ស្រប​ពេលដែល​ជនរងគ្រោះ​ទៅរក​ត្រី​ម្នាក់ឯង​ឆ្ងាយ​ពី​ផ្ទះ​ចៃដន្យ​បាត់​មួយ​យប់ ក្រុមគ្រួសារ​មានការ​សង្ស័យ​ក៏​ឆោឡោរ​ដើរ​ស្វែងរក​ប្រទះឃើញ​ស្លាប់​នៅក្នុង​អូរ​តែម្តង​។​ ​ ​


ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ព្រមទាំង​លោក​មេឃុំ​បាន​ចុះទៅ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ទៅលើ​សាកសព ឃើញថា​សព​ជនរងគ្រោះ​ពិតជា​លង់ទឹក​ស្លាប់​ប្រាកដ​មែន មិនមែន​រឿង​ករណី​ឃាតកម្ម​នោះទេ​។​ ​ ​


សូមបញ្ជាក់​ផងដែរ​ថា សាកសព​ជនរងគ្រោះ​ត្រូវ​សាច់ញាតិ​ក្រុមគ្រួសារ​យកទៅ​តំកល់ទុក​នៅ​ខាងក្រោយ​ភូមិ មិនអាច​យកទៅ​ក្នុងភូមិ​បាន​នោះទេ ដោយ​តំណម​ខ្មោចតៃហោង ដូចជា​លង់ទឹក ឫ​ចងក ជាដើម ជា​ប្រពៃណី​របស់​ជនជាតិដើម​ភាគតិច​ទំពួន​៕ ដោយ​លី វណ្ណៈ


KA-381706127_n KA-2018898152_n​ ​



យុវជន​ម្នាក់​ទៅ​ដាក់​មូង​យក​ត្រី បាន​លង់​ទឹកអូរ​ស្លាប់ នៅ​ស្រុក​លំផាត់​ យុវជន​ម្នាក់​ទៅ​ដាក់​មូង​យក​ត្រី បាន​លង់​ទឹកអូរ​ស្លាប់ នៅ​ស្រុក​លំផាត់​ Reviewed by yim PH on 3:15 PM Rating: 5

Entertainment

ads
Powered by Blogger.