យុវជន៣នាក់ ត្រូវចាប់ខ្លួន ក្នុងករណីសេពថ្នាំញៀន
ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង៣ និង៣៥នាទីរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ កម្លាំង អធិការដ្ឋានស្រុកមង្គលបូរី រួមទាំងកម្លាំងនគរបាលយុត្តិធម៌ កម្លាំងសន្តិសុខ និងកម្លាំងប៉ុស្តិ៍ ឫស្សីក្រោកបានធ្វើការបង្ក្រាបទីតាំងជួញដូរ និងប្រើប្រាស់ថ្នាំញៀនមួយកន្លែងចំណុចក្រោយរោងកុនមង្គលបូរី(ភូមិចាម) ស្ថិតនៅភូមិ-ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ប្រតិបត្តិការនេះសមត្ថកិច្ចបាន ជនសង្ស័យ៣នាក់ និងដក់ហូតបានគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន អាយស៍ (ទឹកកក) ចំនួន១ថងតូច ទឹកមានលាយសារធាតុញៀន១ដប(M150) និងរួមមានសម្ភារ:សំរាប់ប្រើប្រាស់មួយចំនួនផងដែរ ។
លោកស៊ី ឌី អធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានប្រាប់អោយដឹងនៅល្ងាចនេះថា ក្រោយពីបាន ទទួល ព័ត៌មានសម្ងាត់ថា ករណីខាងលើនេះ និងក្រោមការចង្អុលបង្ហាញពីលោកអាត់ ខែម ស្នងការខេត្ត និងទៅតាមយុទ្ធសាស្ត្រភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច ដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋរស់នៅ មានភាព កក់ក្តៅក្នុងមូលដ្ឋាន។
លោកបានបន្តថា ជនសង្ស័យត្រូវបានសនត្ថកិច្ច ជនសង្ស័យទី១ -ឈ្មោះមឿន ពន្លក ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិផាស៊ីផ្សារ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ជនសង្ស័យរូបនេះក៏មាន ដីការនាំខ្លួនពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀនផងដែរ ។ ជនសង្ស័យទី២-ឈ្មោះផាត់ សំរិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិឃុំឫស្សីក្រោក ស្រុកមង្គលបូរី។ ជនសង្ស័យទី៣ -ឈ្មោះសៀង គឹមសេង ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី និងបានដកហូតទឹកមាន លាយសារធាតុញៀន១ដប(M150) ,គ្រឿងញៀនប្រភេទមេតំហ្វេតាមីនអាយស៍ ទឹកក ចំនួន១ កូនថង់តូច និងរួមមានសម្ភារ:សំរាប់ប្រើប្រាស់មួយចំនួនផងដែរ។
ក្រោយពីឃាត់ជនសង្ស័យទាំងអស់ និងត្ថុតាងបញ្ជូនមកសាកសួរនាំនៅអធិការដ្ឋាននគរបាល ស្រុក មង្គលបូរី និងបានសារភាពចំពោះមុខសមត្ថកិច្ចជំនាញថា វត្ថុតាងទាំងអស់នេះពិតជារបស់ពួកគេមែន។ បច្ចុប្បន្នសមត្ថកិច្ចជំនាញបានសាងសំណំរឿងជនសង្ស័យ និងវត្ថុតាងបញ្ជូនទៅកាន់សាលាដំបង ខេត្តបន្ទាយមានជ័យ ចាត់ការតាមផ្លូវច្បាប់៕ ដោយយីហាំង