Insurance

728x90

ស្ត្រី​មាន​ផ្ទៃពោះ​៦​ខែ​ម្នាក់ ជិះ​ម៉ូតូឌុប​ត្រូវ​រថ​យន្ត​តូ​រី​ស​កៀរពេទ្យ​ថា​​ប៉ះពាល់​​​ដល់​កូន​ក្នុង​​ផ្ទៃ​

​ខេត្តកំពង់ឆ្នាំង​៖ ស្ត្រី​មាន​ផ្ទៃពោះ​៦​ខែ​ម្នាក់ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រងរ​បួស​ក្បាល និង​ជើង​រហូត​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ទៀតផង ដោយសារតែ​នាង​ធ្លាក់​ពីលើ​ម៉ូតូ​អុកគូថ លើ​ថ្នល់ជាតិ ទើបរ​ងរ​បូស​ធ្ងន់ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្តាល​មក​រថយន្ត​តូ​រី​ស បើក​កៀរ​ម៉ូតូ​នៅ​ចំណុច​វ​ង្វ​ង់​មូល​វិមានឯករាជ្យ ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង កាលពី​វេលា​ម៉ោង​១០ និង​១៥​នាទី ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៤ ។​ ​ ​


ស្ត្រី​រងគ្រោះ​បាន​ប្រាប់​អោយដឹងថា​៖ នាង​មានឈ្មោះ កេង ដា​រឿន អាយុ​៣០​ឆ្នាំ នាង​មាន​កូនស្រី​ម្នាក់ និង​កំពុងតែ​ពពោះ​កូន​ម្នាក់ទៀត បាន​៦​ខែ​ប៉ុណ្ណោះ នាង​មាន​ទីលំនៅ​ក្នុងស្រុក​សំពៅ​លូន ខេត្តពោធិសាត់ នាង​តាម​មក​រស់នៅ​ជាមួយ​ប្តី ដែល​មក​ធ្វើ​ការអោយ​ក្រុមហ៊ុន​ខ្សែកាប​ក្នុង​ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន​នាង​ស្នាក់នៅ​ក្នុង​សាលា​បំពេញវិជ្ជា ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​


​មុនពេល​កើ​ហេតុ​នាង​បាន​ជិះ​ម៉ូតូឌុប​ត្រឡប់​មកពី​ផ្សារលើ​វិញ ពេល​ដល់​វិមានឯករាជ្យ​ក៏មាន​រថយន្ត​តូ​រី​សព​ណ៌​ស​១​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2S- 8491 បើក​គៀរ​ម៉ូតូ​ក្នុងទិសដៅ​ច្រាស់​គ្នា បណ្តាលអោយ​នាង​ធ្លាក់់​ពីលើ​ម៉ូតូ​អុក​គគូថ​រងរបួស ហើយ​ត្រូវបាន​អ្នកធ្វើដំណើរ​ជួយ​គ្រា​នាង​មកកាន់​មន្ទីរពេទ្យ​ខេត្ត ដើម្បីអោយ​គ្រួ​ពេទ្យ​ជួយសង្គ្រោះ​ភ្លាមៗ​ដែរ​។​ ​


សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា​៖ ថ្ងៃនេះ​នៅ​រង្វង់​មូល​ឯករាជ្យ​ក្នុង​ក្រុង កំពង់ឆ្នាំង ត្រូវបាន​គេ​បិទផ្លូវ​ម្ខាង​កសាង​ផ្លូវជាតិ​ដោយ​ទុក​ផ្លូវ​អោយធ្វើ​ចរាចរណ៍​តែ​ម្ខាង ហេតុនេះហើយ​ទើប​មានការ​ចង្អៀត និង​មាន​គ្រោះថ្នាក់​រីឯ​រថយន្ត​ដែល​គៀរ​ម៉ូតូ​នោះ​ម្ចាស់​រថយន្ត​ក៏​នៅ​ទទួលខុស​ត្រួវ​ជាមួយ​ជនរងគ្រោះ មិនបាន​រត់គេច​ឡើយ​។​ ​


​រថយន្ត​បង្ក​បាន​បែក​កង់​មុខ​ខាងឆ្វេង​ទៅមុខ​មិន​រួច ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​ជាមួយ​ម៉ូតូឌុប នៅក្នុង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង និង​បាន​វាស់វែង​កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់​៕ ដោយ រិ​ទ្ធិ ជ័យ ​


KA-00816 KA-00815 KA-00818 KA-00828



ស្ត្រី​មាន​ផ្ទៃពោះ​៦​ខែ​ម្នាក់ ជិះ​ម៉ូតូឌុប​ត្រូវ​រថ​យន្ត​តូ​រី​ស​កៀរពេទ្យ​ថា​​ប៉ះពាល់​​​ដល់​កូន​ក្នុង​​ផ្ទៃ​ ស្ត្រី​មាន​ផ្ទៃពោះ​៦​ខែ​ម្នាក់ ជិះ​ម៉ូតូឌុប​ត្រូវ​រថ​យន្ត​តូ​រី​ស​កៀរពេទ្យ​ថា​​ប៉ះពាល់​​​ដល់​កូន​ក្នុង​​ផ្ទៃ​ Reviewed by yim PH on 7:59 AM Rating: 5

Entertainment

ads
Powered by Blogger.