លេបថ្នាំប៉ុនប៉ងសម្លាប់ខ្លួន ព្រោះតែប្តីប្រច័ណ្ឌចោទថាមានសហាយ
ខេត្តកំពង់ឆ្នាំង៖ ស្ត្រីម្នាក់លេបថ្នាំពេទ្យអស់ជាច្រើនគ្រាប់បំណងផ្តាច់ជីវិតខ្លួនឯង ព្រោះតែខឹង នឹងប្តីរបស់នាងប្រច័ណ្ឌនាងខុសរឿងថាមានសាហាយ ហើយត្រូវបានអ្នកជិតខាងដឹកតាមម៉ូតូកង់បីយកមក សង្គ្រោះនៅមន្ទីរពេទ្យខេត្តបានទាន់ពេលវេលា។ រឿងរ៉ាវលេបថ្នាំនេះ កើតឡើងវេលាម៉ោង៧ព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ នៅនឹងផ្ទះរបស់ស្ត្រីរងគ្រោះស្ថិត ក្នុងភូមិត្រពាំង៣បី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
ក្រុមគ្រួសារស្ត្រីដែលបានលេបថ្នាំប៉ងសម្លាប់ខ្លួនខាងលើនេះ បានប្រាប់អោយដឹងថា៖នាងមានឈ្មោះ លក្ខិណា អាយុ២៣ឆ្នាំ មានមុខរបរជាអាជីវករលក់ដូរនៅផ្សារលើ មានទីលំនៅក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
អ្នកស្រុកជិតខាងដែលបាននាំនាងមកកាន់មន្ទីរពេទ្យខេត្តបានអោយដឹងថា៖ នាង ជាក្មេងកំព្រាឪពុកម្តាយ បច្ចុប្បន្នរស់នៅតែ២នាក់ប្តីប្រពន្ធក្នុងភូមិខាងលើ មូលហេតុដែលធ្វើអោយនាងឈានដល់លេបថ្នាំសម្លាប់ខ្លួនបែបនេះ ក៏ព្រោះតែនាងខឹងនឹងប្តីរបស់នាងដែល តែងតែចោទនាងថា មានសាហាយស្មន់ ដែលធ្វើឲ្យនាងអាម៉ាស់ ហើយការពិតទោះជានាង ប្រាប់ថាគ្មាន ក៏ប្តីរបស់នាងមិនដែលជឿចិត្តនាងម្តងណាឡើយ គឺគេនៅតែមានចិត្តសង្ស័ យមកលើរូបនាងជានិច្ច។ ដោយស៊ូទ្រាំនឹងការជេរស្តីពីប្តីរបស់នាងមិនបានទើបលែងចង់រស់តទៀត នាងក៏សម្រេចចិត្តយកថ្នាំពេទ្យ១បន្ទះដែលមាន១០គ្រាប់ និងថ្នាំពេទ្យរាយៗប្រមាណ៣ទៅ៤គ្រាប់ទៀតមកលេបដើម្បីបញ្ចប់ជីវិតតែម្តងទៅ តែត្រូវបានអ្នកជិតខាងឃើញក៏ហៅម៉ូតូកង់៣ដឹកមកកាន់មន្ទីរពេទ្យខេត្ត ដើម្បីអោយគ្រូពេទ្យជួយសង្គ្រោះជីវិត។
ស្ត្រីរងគ្រោះក្រោយពីគ្រូពេទ្យខេត្តបានជួយលាងក្រពះអោយរួចមក នាងមានអាការៈធូរស្រាលឡើងវិញ គឺរួចផុតពីសេចក្តីស្លាប់ហើយ។ ករណីនេះដែរសមត្តកិច្ចកំពុងតែធ្វើការស្រាវជ្រាវផងដែរចំពោះករណីខាងលើនេះ ដែលនេះក៏ជាអំពើហិង្សាលើផ្លូវចិត្តលើស្ត្រីផងដែរទើបមានករណីប៉ុនប៉ងសម្លាប់ខ្លួនបែបនេះ៕ ដោយ រិទ្ធិ ជួយ .