Insurance

728x90

ពិធី​ឡើង​គេហដ្ឋាន​ថ្មី នៅក្នុង​សង្កាត់​ប៉ោយប៉ែត បាន​បិទ​យក​ផ្លូវ​បេតុង​ទាំងមូល​សង់រោង មិន​ខ្វល់​ពី​អ្នក​ត្រូវ​ធ្វើដំណើរ​

​ខេត្តបន្ទាយមានជ័យ​៖ រោង​ពិធី​គេហដ្ឋាន​ថ្មី​ត្រូវបាន​រំលោភ​ផ្លូវ​បេតុង ជា​ចំណុច​សំខាន់​សំរាប់ ការធ្វើ​ចរាចរណ៍ សំរាប់​ការដឹក​ជន​ង​គ្រោះ​គ្រប់ៗ​រូប និង​ការ​ចរាចរណ៍​ចេញចូល តែ​ត្រូវបាន ម្ចាស់​រោង​បិទ​ទាំងស្រុង​តែម្តង កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៤ ចំណុច​ផ្លូវ​បេតុង​បែក​ជា​បួន ឆ្ពោះទៅកាន់​មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត ស្ថិតនៅ​ភូមិ​មិត្តភាព សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​


បើតាម​ប្រភពពី​ពលរដ្ឋ​រស់នៅ​ជិត​នោះបាន​ប្រាប់ថា ហេតុ​អី​បានជា​ម្ចាស់ផ្ទះ​ថ្មី​នេះ​ហ៊ាន អោយគេ​សង់រោង​បិទផ្លូវ​បេតុង​បែបនេះ អាង​តែ​ខ្លួន​មាន​លុយ មានអំណាច ដែល​ធ្វើ​ឲ្យ​គាត់​ហ៊ាន​បំពាន​ផ្លូវ​សាធារណៈ​បែបនេះ ។​ពួកគាត់​បន្តថា ប្រសិន​ជាមាន​អ្នក​ជម្ងឺ​ឈឺធ្ងន់ធ្ងរ​នៅក្នុង​ថ្ងៃ ឬ​ត្រូវ​រថយន្ត​សង្គ្រោះបន្ទាន់​ត្រូវ​ដឹកបញ្ជូន​យកមក តើ​អ្នក​ជម្ងឺ​ទៅជា​យ៉ាងណា បើ​ផ្លូវ​វាង​វា​ពិបាក​ខ្លាំងណាស់ ស្មាន​ណា​ទៅដល់ វា​ក៏​អាច​និង​បាត់បង់​ជីវិត​ផងដែរ​។​


​លោក​នុត លី ចៅសង្កាត់​ប៉ោយប៉ែត​បាន​ប្រាប់​ឲ្យ​ដឹងថា រោង​ឡើង​គេហដ្ឋាន​ថ្មី​មានឈ្មោះ ហៀ​ង អាយុប្រមាណ​៤០​ឆ្នាំ លោក​ពុំមាន​សិទ្ធ​ទៅ​ឃាត់ ឬ​ហាម​មិនអោយ​បិទផ្លូវ​នោះទេ ខាង​លោក​មាន​សិទ្ធ​តែ​ផ្តល់​លិខិតអនុញ្ញាត ធ្វើ​កម្មវិធី ហើយ​ពិធី​មាន​តែមួយ​ល្ងាច​ប៉ុណ្ណោះ ។ លោក​បាន​បន្តថា ការហាមឃាត់​ឬ​មិន​អនុញ្ញាត មានតែ​ស្ថាប័ន​សមត្ថកិច្ច​តែប៉ុណ្ណោះ ដែលមាន​ការចាំបាច់​អនុវត្ត​កិច្ចការ​សាធារណៈ លោក​មិន​ហាន​នោះទេ ហើយ​លោក​បាន​ដេញ​ភ្នាក់ងា យើង​ទៅ​សួរនាំ​សមត្ថកិច្ច​វិញ​ចុះ​។​


លោក អ៊ុំ សុផល អធិការដ្ឋាន​នគរបាល​ក្រុង​ប៉យ​ប៉ែត បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា រោង​មិនទាន់បាន​សុំ​ការអនុញ្ញាត​នោះទេ លោក​នឹង​បញ្ជា​កម្លាំង​ចុះទៅ​ត្រួតពិនិត្យ​ឥឡូវ​ហើយ​។​ ​សូមបញ្ជាក់ថា ករណី​ខាងលើនេះ​នៅពេល​ដែរ​ភ្នាក់ងា​មជ្ឈមណ្ឌល​ព័ត៌មាន​ដើមអម្ពិល​ចុះ ទៅ​ផ្តិត​រូបភាព​នៅ​ចំណុច​រោង​ខាងលើនេះ ស្រាប់តែ​ឃើញ​មាន​ក្មេងប្រុស​ម្នាក់​បាន​យក​ឈើ​៤​ដើម​យក​ដាក់​សញ្ញា បិទ​បន្ថែម មិន​អនុញ្ញាត​ឲ្យ​ប្រើ​ផ្លូវ​បេតុង​នោះទេ​៕ ដោយ យី​ហាំង


KA-20141218_150049 KA-20141218_150245 KA-20141218_145903​ ​



ពិធី​ឡើង​គេហដ្ឋាន​ថ្មី នៅក្នុង​សង្កាត់​ប៉ោយប៉ែត បាន​បិទ​យក​ផ្លូវ​បេតុង​ទាំងមូល​សង់រោង មិន​ខ្វល់​ពី​អ្នក​ត្រូវ​ធ្វើដំណើរ​ ពិធី​ឡើង​គេហដ្ឋាន​ថ្មី នៅក្នុង​សង្កាត់​ប៉ោយប៉ែត បាន​បិទ​យក​ផ្លូវ​បេតុង​ទាំងមូល​សង់រោង មិន​ខ្វល់​ពី​អ្នក​ត្រូវ​ធ្វើដំណើរ​ Reviewed by yim PH on 1:50 PM Rating: 5

Entertainment

ads
Powered by Blogger.