Insurance

728x90

អាជ្ញាធរខេត្ត​ហាមឃាត់​ការសាងសង់​ផ្ទះ​បណ្តែត​លើទឹក​បន្ថែម​ក្នុង​ទន្លេ និង នៅពេល​អនាគត ត្រូវ​រុសរើ​ចេញ ទៅរក​ទី​គោក​រស់នៅ​

​ខេត្តកំពង់ឆ្នាំង​៖​បញ្ហា​សំណង់ផ្ទះ​បណ្តែត​ទឹក លើ​ដង​ទន្លេ​ដែល​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង ដល់​បរិស្ថាន​ទឹក ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន​លើកយក​ពិភាក្សា នៅក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុម ប្រឹក្សា​ខេត្ត​អាណត្តិ​ទី​២ ដែលមាន​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់​ចូលរួម​ចំនួន​១១០​នាក់ នៅក្នុង​ក្រុង កំពង់ឆ្នាំង កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ​ឆ្នាំ​២០១៤ ថា​តើ​ខុសច្បាប់​ដែរឬទេ និង​ត្រូវ​ដោះស្រាយ ឬ​ទប់ស្កាត់ បែបណា​។​


ក្នុង​វេទិកា​នេះ​លោក អភិបាលខេត្ត​បាន​បញ្ជាក់ថា​៖ អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​ត្រូវតែ​ទប់ស្កាត់​ ​អោយបាន​ដោយ​មិន​អនុញ្ញាតអោយ​មានការ​សាងសង់​ផ្ទះ​បណ្តែត​ទឹក​ថ្មី​ទៀតឡើយ បញ្ហា​នេះ​អាជ្ញាធរ ខេត្ត បានធ្វើ​រាយការណ៍​ជូន​ថ្នាក់លើ​សុំ​ចាត់វិធានការ​ណ៍ហើយ ជាគោលការណ៍​ខាងមុខនេះ​មិន អោយ មានផ្ទះ​បណ្តែត​ទឹក​ក្នុង​ទន្លេ​ទៀតឡើយ​។​ ​ ​


ទាក់ទង​និង​សំណួរ​របស់​អាជ្ញាធរ​មូ​ល​ដ្ឋា​ន​ស្តីពី​បញ្ហា​ផ្ទះ​បណ្តែត​លើទឹក លោក ឈួ​រ ច​ន្ទ័​ឌៀ​ន អភិ​ ​បាល​ខេត្តកំពង់ឆ្នាំង គូសបញ្ជាក់​អំពី​ផលប៉ះពាល់​អោយដឹងថា​៖ ផ្ទះ​បណ្តែត​លើទឹក​គឺជា​ក្តីកង្វល់​យ៉ាង ខ្លាំង​របស់​ប្រជាពលរដ្ឋ អាជ្ញាធរ និង​ប្រមុខ​រាជរដ្ឋាភិបាល ដែល​កន្លងមកនេះ​អាជ្ញាធរខេត្ត​បានធ្វើ​របាយ ការណ៍​និង​សំណើសុំ​គោលការណ៍​ទៅ​ថ្នាក់លើ​រួចហើយ សំណើ​នេះ​លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏បាន គាំទ្រ​ផងដែរ និង​កំពុង​សុំ​គោលការណ៍​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​លុបបំបាត់​ផ្ទះ​បណ្តែត​ទឹក​នៅ ក្នុង ទន្លេ​។


​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​បានដាក់​វិធានការ​ណ៏​យ៉ាង​ម៉ឺងម៉ាត់​ដល់​អាជ្ញាធរ​និង​សមត្ថកិច្ច​គ្រប់​ ​ជានថ្នាក់​ក្នុង​មូលដ្ឋាន​ថា​៖​ទន្ទឹមនឹង​រង់ចាំ​គោលការណ៍​ពី​ថ្នាក់លើ អាជ្ញាធរ​គ្រប់​មូលដ្ឋាន​មិនត្រូវ​អនុញ្ញាត​ ​អោយមាន​ការសាងសង់​ផ្ទះ​បណ្តែត​លើទឹក​ទៀតឡើយ​ត្រូវតែ​ទប់ស្កាត់​អោយបាន​ជាដាច់ខាត​។​ក្នុង​ប​ញ្ហ​ ​នេះដែរ​អាជ្ញាធរខេត្ត​ក៏​ធ្លាប់បាន​ពិភាក្សា​ជាមួយ​ប្រធាន​សមាគម​វៀតណាម ខ្មែរឥស្លាម និង​តំណាង​ប្រជា ពលរដ្ឋ​ខ្មែរ​ដែលមាន​ផ្ទះ​បណ្តែត​ទឹក​ក្នុង​ទន្លេ ដើម្បី​ត្រៀម​អោយ​ម្ចាស់ផ្ទះ​បណ្តែត​ទឹក​ទាំងអស់​រក​ទីតាំង​ថ្មី​ ​នៅលើ​ដីគោក​រស់នៅ ព្រោះ​ជាគោលការណ៍​ត្រូវតែ​រុះរើ​ផ្ទះ​បណ្តែត​លើទឹក​អោយអស់​។


​ប្រភពព័ត៌មាន​ពី សមត្ថកិច្ច​អោយដឹងថា​ផ្ទះ​បណ្តែត​ទឹក​ក្នុង​ខេត្តកំពង់ឆ្នាំង​មាន​ចំនួន​សរុប​ប្រមាណ​ជាង ២០០០​ខ្នង​ផ្ទះ​។ ផ្ទះ​បណ្តែត​ទឹក​និង​អា​ជីក​ម្ម​លើទឹក​មានដូចជា​៖​ជួសជុល​ម៉ាស៊ីន បញ្ចូល​អាគុយ លក់ ប្រេង ឥន្ទ​នៈ សិប្បកម្ម​ធ្វើ​ទឹក​ក សិប្បកម្ម​ធ្វើ​បា​ឡា​ស្មាច់ ពិសេស​បង្គន់​លាមក ក្នុង​មួយថ្ងៃៗ រាប់​តោន​ធ្លាក់ ពី​ផ្ទះ បណ្តែត ទឹក រាប់ ពាន់​ខ្នង​នេះ​ចូល​ទឹកទន្លេ​នៅ​រដូវប្រាំង​បានធ្វើ​អោយមាន​ផលប៉ះពាល់​យ៉ាងខ្លាំង ដល់​បរិ​ដ្ឋា​ន​ទឹក របស់​ប្រជាពលរដ្ឋ ពិសេស​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​កំពង់ឆ្នាំង​ដែល​ប្រើប្រាស់​ទឹក​តាម រយៈ​រដ្ឋាករទឹក​។​


លោក​អភិបាលខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​នៅក្នុង​វេទិកា​នេះ ក៏បាន​សំណូមពរ​ផងដែរ​ដល់​បងប្អូន​ប្រជា ពលរដ្ឋ​យើង​ទាំងអស់​ក្នុង​ខេត្ត សូម​រួមគ្នា​ធ្វើ​អនាម័យ​រក្សា​បរិស្ថាន​ទឹក ដោយ​កុំ​នាំគ្នា​បោះ​សំរាម​ក្នុង​ទឹក ទន្លេ កាណូត​ដរ​ទាំងអស់​ត្រូវមាន​ធុង​ដាក់​សំរាម​។ ពិសេស​បងប្អូន​រស់នៅ​លើផ្ទះ​ប​ណ្តែ​ក​ទឹក​ទាំងអស់ ត្រូវ​ភ្ញាក់រលឹក និង​ត្រៀមខ្លួន​រក​ទីតាំង​ដី​លើគោក ដើម្បី​ផ្លាស់​ទីលំនៅ​លើទឹក​របស់ខ្លួន តាម​គោលការណ៍ ប្រមុខ​រាជរដ្ឋាភិបាល រួមចំណែក​អភិវឌ្ឍន៍​សង្គមជាតិ​អោយបាន​រុងរឿង​ទៅ​អនាគត​៕ ដោយ រិ​ទ្ធិ ជ័យ


KA-09552 KA-09534 KA-09557 KA-09531​ ​ ​ ​ ​ ​



អាជ្ញាធរខេត្ត​ហាមឃាត់​ការសាងសង់​ផ្ទះ​បណ្តែត​លើទឹក​បន្ថែម​ក្នុង​ទន្លេ និង នៅពេល​អនាគត ត្រូវ​រុសរើ​ចេញ ទៅរក​ទី​គោក​រស់នៅ​ អាជ្ញាធរខេត្ត​ហាមឃាត់​ការសាងសង់​ផ្ទះ​បណ្តែត​លើទឹក​បន្ថែម​ក្នុង​ទន្លេ និង នៅពេល​អនាគត ត្រូវ​រុសរើ​ចេញ ទៅរក​ទី​គោក​រស់នៅ​ Reviewed by yim PH on 1:58 PM Rating: 5

Entertainment

ads
Powered by Blogger.