Insurance

728x90

សហជីព​ប្រកាស​តវ៉ា​ប្រឆាំង​នឹង​ការ​បញ្ឈប់​កម្មករ ៥​នាក់

លោក ប៉ាវ ស៊ីណា ពេល​តវ៉ា​កន្លង​មក។ រូបថត ហ្វេសប៊ុក ប៉ាវ ស៊ីណា Wed, 17 December 2014 មុំ គន្ធា and Sean Teehan ភ្នំពេញប៉ុស្តិ៍ ភ្នំពេញៈ ក្រុម​សហជីព​នៅ​រោងចក្រ​កាត់​ដេរ​មួយ​បាន​ថ្លែង​កាល​ម្សិល​មិញ​ថា ពួក​គេ​នឹង​ធ្វើ​កូដកម្ម​ចំពោះ​ការ​បណ្តេញ​កម្មករ ៥ នាក់​ចេញ​ពី​ការងារ ខណៈ​មន្ត្រី​នៅ​រោងចក្រ​នេះ​បាន​ការពារ​ការ​បណ្តេញ​ចេញ​នេះ​ថា ស្រប​ច្បាប់។ កម្មករ​ជាង ២០០០ នាក់​នៅ​រោងចក្រ Cambo Kotop Ltd ក្នុង ខណ្ឌ​ពោធិ៍​សែន​ជ័យ នឹង​ធ្វើ​ការ​តវ៉ា បន្ទាប់​ពី​សមាជិក​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ត្រូវ​បាន​ឃាត់​ខ្លួន ដោយ​សន្តិសុខ​និង​ក្រោយ​មក​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ​កាល​ព្រឹក​ម្សិល​មិញ។ នេះ​បើ​តាម​លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ។ លោក ស៊ីណា ថ្លែង​កាល​ពី​រសៀល​ម្សិល​មិញ​ថា៖ «ឥឡូវ​នេះ​ពួក​គេ​ត្រូវ​បាន​ដោះលែង​ហើយ ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​រោងចក្រ​ដោយ​មិន​អនុវត្ត​ទៅ​តាម​នីតិវិធី​ច្បាប់»។ លោក​បន្ត​ថា៖ «កម្មករ​នឹង​ធ្វើ​បាតុកម្ម​ធំ​មួយ​នៅ​ថ្ងៃ​ស្អែក (ថ្ងៃ​នេះ) ដើម្បី​ទាមទារ​ឲ្យ​សកម្មជន​សហជីព ៥ នាក់​ចូល​ធ្វើ​ការ​វិញ និង​ទាមទារ​ឲ្យ​ក្រុម​ហ៊ុន​បញ្ឈប់​ការ​ជ្រៀត​ជ្រែក​សហជីព»។ អ្នក​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​រួម​មាន​ប្រធាន​សហជីព​ចលនា​កម្មករ អនុ​ប្រធាន និង​លេខា​សហជីព​ចលនា​កម្មករ​ប្រចាំ​រោងចក្រ។ […] http://ift.tt/eA8V8J
សហជីព​ប្រកាស​តវ៉ា​ប្រឆាំង​នឹង​ការ​បញ្ឈប់​កម្មករ ៥​នាក់ សហជីព​ប្រកាស​តវ៉ា​ប្រឆាំង​នឹង​ការ​បញ្ឈប់​កម្មករ ៥​នាក់ Reviewed by yim PH on 10:13 AM Rating: 5

Entertainment

ads
Powered by Blogger.