Insurance

728x90

រថយន្ត​ម៉ាក​កាមរី គូថ​ហើម បុក​កង់ និង​ម៉ូតូ​ពីក្រោយ​ត្រួត​ផ្ទប់​គ្នា បណ្តាល​ឲ្យ​មនុស្ស​២​នាក់​របួស​ធ្ងន់ធ្ងរ​

​ខេត្តកំពង់ឆ្នាំង​៖ មនុស្ស​២​នាក់ បាន​រងរបួស​ធ្ងន់ធ្ង​រ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ខណៈដែល​ជន រងគ្រោះ​ម្នាក់​ជិះ​ម៉ូតូ និង​ម្នាក់ទៀត​ជិះ កង់​ត្រូវ​រថយន្ត​មួយ​គ្រឿ​បុក​ពីក្រោយ​បន្ត​គ្នា​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​២ និង​១០​នាទី​រសៀល​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៤ នៅលើ​កំណាត់​ផ្លូវជាតិ លេខ​៥ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ​៨១ និង​លេខ​៨២ ចំណុច​មុខ​ផ្សារ​ព្រៃ​ខ្មែរ ក្នុងភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ​។​ ​ ​


​មន្ត្រីនគរបាល​ចរាច​រណ៍​ស្រុក​រលាប្អៀរ​បាន​និយាយ​អោយដឹងថា​៖ មុនពេល​កើតហេតុ​ជន​រង​ ​គ្រោះ​ទាំង​២​នាក់​ម្នាក់​ឈ្មោះ ថុច ស៊ីថា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ ភូមិ​ចំបក់​កន្ទ្រាញ ឃុំ​តាំង ក្រសាំង ស្រុក​ទឹកផុស បាន​ជិៈ​ម៉ូតូ​ម៉ា​វីវ៉ា​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង​1A- 8628 ក្នុង​ដំណើរ ពី​ជើង ទៅ​ត្បូង និង​ម្នាក់ទៀត​ឈ្មោះ បូ ស្រី​ចាន់ ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​ឈើ​ត្រាច ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ទាំង​២​នាក់​ក្នុង​ដំណើរ​ស្របគ្នា លុះ​មកដល់​ចំណុចកើតហេតុ ក៏​ស្រាប់តែ មាន​រថយន្ត​ម៉ាក​កាមរី​គូថ​ហើម​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2A. 6805 ជាត​ថយ​ន្ត​តាក់ស៊ី​ពោធិសាត់​ ​ភ្នំពេញ បើកបរ​ដោយ​ជន​ពុំ​ស្គាល់ បាន​បើក​មកពី​ក្រោយ​យ៉ាង​លឿន ហើយ​បាន​ទៅបុក​ជនរងគ្រោះ​ទាំង ២​នាក់​បន្ត​ត្រួតគ្នា បណ្តាលអោយ​រងរបួស​ធ្ងន់ធ្ងរ​ទាំង​២​នាក់​។​


​ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​បើក​រត់គេច​ចេញពី​កន្លែងកើតហេតុ​ប្រមាណ​៤០​ម ហើយ​បាន​ឈប់​ទុក​រថយន្ត​ចោល​រួច​គេចខ្លួនបាត់​តែម្តង​។ ចំណែក​ជនរងគ្រោះ​ទាំង​២​នាក់​ត្រូវបាន​គេ សែង​បញ្ជូន​ទៅកាន់​មណ្ឌល​សុខភាព​ព្រៃ​ខ្មែរ ដោយរ​បួរ​ធ្ងន់ធ្ងរ ក៏ត្រូវ​បាន​គេ​ដឹក​តាម​រថយន្ត​បញ្ជូន មក កាន់​មន្ទីរពេទ្យ​ខេត្ត ប៉ុន្តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក គ្រូពេទ្យ​ខេត្ត​បានរៀបចំ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ ពេទ្យ​ក្រុងភ្នំពេញ​ជា​បន្តទៀត ។


​មន្ត្រីនគរបាល​ស្រុក​រលាប្អៀរ​បាន​និយាយថា​៖ អ្នកបើកបរ​រថយន្ត​ទំនងជា​គេច​ឧ​ប​ស័គ្គ​អ្វីមួយ ឬ​ ​អាច​ថា​៖ បើក​ងោក​មួយភាំង​ក៏​ថា​បាន​ទើប​បុក​ជនរងគ្រោះ​ទាំង​២​នាក់​បន្ត​គ្នា​របួសធ្ងន់​បែបនេះ​។ រថយន្ត ម៉ូតូ​និង​កង់​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​រលាប្អៀរ ដើម្បី រង់ចាំ​ធ្វើការ​ដោះស្រាយ​ជាមួយ​ភាគី​ទាំង​៣​តាម​និតិ​វិធី​ច្បាប់​៕ ដោយ រិ​ទ្ធិ ជ័យ


KA-06004 KA-888 KA-5544 KA-06000



រថយន្ត​ម៉ាក​កាមរី គូថ​ហើម បុក​កង់ និង​ម៉ូតូ​ពីក្រោយ​ត្រួត​ផ្ទប់​គ្នា បណ្តាល​ឲ្យ​មនុស្ស​២​នាក់​របួស​ធ្ងន់ធ្ងរ​ រថយន្ត​ម៉ាក​កាមរី គូថ​ហើម បុក​កង់ និង​ម៉ូតូ​ពីក្រោយ​ត្រួត​ផ្ទប់​គ្នា បណ្តាល​ឲ្យ​មនុស្ស​២​នាក់​របួស​ធ្ងន់ធ្ងរ​ Reviewed by yim PH on 5:44 PM Rating: 5

Entertainment

ads
Powered by Blogger.