Insurance

728x90

កុមារី​អាយុ​៨​ឆ្នាំ ចេញពី​សាលារៀន​ដើរ​ឆ្លងផ្លូវ​ទៅផ្ទះ ត្រូវ​រថយន្តបុក​ប៉ើង​ខ្ទាត​ជាង​២០​ម៉ែត្រ​បាក់ក​ស្លាប់​យ៉ា​អាណា​ច​អាធ័ម​

​ខេត្តកំពង់ឆ្នាំង​៖ កុមារី​ជា​កូនអ្នកក្រីក្រ​ម្នាក់ ត្រួវបាន​រថយន្ត​ទំនើប​មួយ គ្រឿង​មក​ផ្តាច់​យក​ជីវិត​របស់​នាង​ទាំង​វ័យក្មេង​យ៉ាង​អាណោចអាធ័ម ខណៈ ដែល​នាង ចេញពី​សាលារៀន​ដើរ​ឆ្លងផ្លូវ​សំដៅ​មក​ផ្ទះ​មិនទាន់​ទាំង​ផុត​ថ្នល់​ផង ។ ហេតុការណ៍​នេះ​បាន កើតឡើង​នៅវេលា​ម៉ោង​១១ និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៤ នៅលើ​ផ្លូវជាតិ​លេខ​៥​ស្ថិតនៅ​ក្នុងភូមិ​អណ្តូង​ជ្រៃ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​ ​ ​


ក្រុមគ្រួសារ​កុមារី​រងគ្រោះ​ដែល​បានឃើញ​ហេតុការណ៍​ខាងលើនេះ បានអោយដឹងថា​៖​កុមារី​រងគ្រោះ​ឈ្មោះ ហេង ស្រី​ថា អាយុ​៨​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​២ មាន​ម្តាយ​ឈ្មោះ គង់ ច​នី្ន អាយុ​២៧​ឆ្នាំ ឪពុក​ឈ្មោះ ឈឿង ភឹម អាយុ​២៨​ឆ្នាំ មានកូន​៣​នាក់ ស្រី​២​នាក់ កុមារី​ដែល​ស្លាប់​ជា​កូន​ទី​១ ហើយ​ទាំង​២​នាក់​ប្តី ប្រព​ន្ឋ​ជា​ឪពុកម្តាយ​មានមុខរ​បរជាក​ម្មក​រ​បំរើការ​នៅក្នុង​សិប្បកម្ម​ឡឥដ្ឋ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​


គ្រួសារ​ក្មេងស្រី​បន្តថា​៖ មុនពេល​កើតហេតុ​កុមារី​រងគ្រោះ​បាន​ចេញពី​សាលារៀន​ធ្វើដំណើរ​ឆ្លងផ្លូវ​ពី​លិចទៅ​កើត ពេល​នាង​កំពុង​ដើរ​ឆ្លង ក៏​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ម៉ាក​លុច​ស៊ី​ស XR 330 ពណ៌​ស្ករ គ្មាន​ស្លាក​លេខ ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង បានមក​បុក​កុមារី​រងគ្រោះ​ពេញទំហឹង ប៉ើង​ខ្ទាត​ចំងាយ​ជាង​២០​ម៉ែត្រ បាក់ក​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ។ ដោយឡែក​រថយន្ត​បាន​ឈប់​នៅ​កន្លែងកើតហេតុ ចំណែក​អ្នកបើករថយន្ត​បាន​បើកទ្វារ​រត់គេចខ្លួន​បាត់ បន្សល់ទុក​អ្នករួមដំណើរ​២​ទៅ​៣​នាក់​នៅក្នុង​រថយន្ត​។​ ​ ​


សមត្ថកិច្ច​មូលដ្ឋាន​បានអោយដឹងថា​៖ បន្ទាប់ពី​ធ្វើការ​វាស់វែង​រួចរាល់​ហើយ សព​កុមារី​រងគ្រោះ​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ នៅផ្ទះ​កុមារី​រងគ្រោះ​។ ដោយ​គ្រួសារ​គ្មាន​លុយកាក់​សំរាប់​ធ្វើបុណ្យ​ឲ្យ​កូន​ឡើយ អ្នកភូមិ​កំពុងតែ​នាំគ្នា​ចូល​បុណ្យ ដើម្បី​យកប្រាក់​មកជួយ​ចាត់ចែង​ធ្វើ​បុណ្យទាន​នោះ ។​


​រីឯ​រថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​អូស​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​រលាប្អៀរ ដើម្បី​ធ្វើការ​ដោះស្រាយ​ជាមួយ និង​ឪពុកម្តាយ​កុមារី​រងគ្រោះ​នៅពេល​ក្រោយ ។​ ​ ​


​បងស្រី​ម្នាក់​ដែល​ធ្វើដំណើរ​តាម​រថយន្ត​បង្ក​ខាងលើ បាន​និយាយ​អោយ​សមត្ថកិច្ច​ដឹង​នៅ​កន្លែង​អធិការដ្ឋាន​ស្រុក​រលាប្អៀរ​ថា​៖ រថយន្ត​នេះ​ជា​រថយន្ត​របស់គាត់ តែ​គាត់​បាន​ជួល​តៃកុង​មកអោយ​បើក ពេល​ជួប​បញ្ហា​គេ​មិនបាន​នៅ​ដោះស្រាយ​ជាមួយ និង​ជនរងគ្រោះ​ទេ បែរជា​រត់ចោល​ទាំង​គាត់​ទាំង​រថយន្ត តែ​ទោះយ៉ាងណា​គាត់​មិន​ជំទាស់​ទេ​ចំពោះ​ការដោះស្រាយ​នោះ​៕ ដោយ រិ​ទ្ធិ ជ័យ ​


KA-00734 KA-00729 KA-00745 KA-00741 KA-00753



កុមារី​អាយុ​៨​ឆ្នាំ ចេញពី​សាលារៀន​ដើរ​ឆ្លងផ្លូវ​ទៅផ្ទះ ត្រូវ​រថយន្តបុក​ប៉ើង​ខ្ទាត​ជាង​២០​ម៉ែត្រ​បាក់ក​ស្លាប់​យ៉ា​អាណា​ច​អាធ័ម​ កុមារី​អាយុ​៨​ឆ្នាំ ចេញពី​សាលារៀន​ដើរ​ឆ្លងផ្លូវ​ទៅផ្ទះ ត្រូវ​រថយន្តបុក​ប៉ើង​ខ្ទាត​ជាង​២០​ម៉ែត្រ​បាក់ក​ស្លាប់​យ៉ា​អាណា​ច​អាធ័ម​ Reviewed by yim PH on 3:09 PM Rating: 5

Entertainment

ads
Powered by Blogger.