Insurance

728x90

ចោរ​អស់​ល័ក្ខណ៍​ម្នាក់ លួច​ម៉ូតូ​គេ​ជិះ​បាន​២០​ម៉ែត្រ ត្រូវ​ប្រជាពលរដ្ឋ​ស្ទាក់​ចាប់បាន​ស្វាគមន៍​១​ដៃ និង​ទាត់​១​ជើង​ម្នាក់ទ្រមខ្លួន​ទាំង​ព្រឹក

ខេត្តកំពង់ឆ្នាំង​៖ លោក​ចោរ​អស់​ល័ក្ខណ៍​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ព្រួត​គ្នា​ប្រដេញ ស្ទាក់​ចាប់បាន​នៅពេល​គេ​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​គេ​១​គ្រឿង​ជិះ​ចេញ​ទើបតែ​បាន​២០​ម៉ែត្រ កាលពី​វេលា​ម៉ោង​៨ និង​១៥​នាទី​ព្រឹក​ថ្ងៃទី​០១ ខែ​មិនា ឆ្នាំ​២០១៥ នៅមុខ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​


​លោក ញ៉ោ​ក ប៊ុន​ធី អធិការរង​នគរបាល​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖ ចោរ​ខាងលើ​ ​នេះ​មានឈ្មោះ ឆ​យ រួន ហៅ​អា​ឆ្វេង អាយុ​២៧​ឆ្នាំ មាន​ប្រពន្ធ​កូន​រស់នៅ​ភូមិ​ត្រពាំង​រាំង ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស​។ ចំណែក​ម្ចាស់​ម៉​តូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង​1D-2247 ឈ្មោះ រស់ សំបូរ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​


សមត្ថកិច្ច​ឲ្យ​ដឹងថា​៖ មុនពេល​កើតហេតុ​បុរស​ជា​ម្ចាស់​ម៉ូតូ​បានមក​សួរសុខទុក្ខ​មិត្ត​ភ័​ក្រ​ព្យាបាល​របួស​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត ដោយ​ចត​ម៉ូតូ​នៅ​ខាងក្រៅ​ជាប់​ក្លោង​ទ្វារធំ​របស់​មន្ទីរពេទ្យ ដោយ​ភ្លេច​ទុក​សោរ​ជាប់ នៅ នឹង​ម៉ូតូ ចំណែក​រូបគេ​ជា​ម្ចាស់​ម៉ូតូ​នៅ​ឈរ​ក្បែរ​ម៉ូតូ​។ ខណៈនោះ​ចោរ​ខាងលើ​បានចេញ​មើល ឪពុក​ឈឺ​ដេក​ក្នុង​មន្ទីរពេទ្យ​ខេត្ត​មក ក៏បាន​ឡើងលើ​ម៉ូតូ​នោះ បញ្ឆេះ​បើករ​ត់ទៅ​តែម្តង ពេល នោះ​ម្ចាស់​ម៉ូតូ​ស្រែក​ខ្លាំងៗ ថា​ចោរលួច​ម៉ូតូៗ​..!!​ហើយ​រត់​ដេញ តាម​។ ក្នុងពេល​នោះដែរ​អ្នក នៅ​ជិតខាង​ក៏បាន​ជិះ​ម៉ូតូ​ទៅ​ស្ទាក់​ពីមុខ និង​អ្នករត់​ឡាន​តាក់ស៊ី និង​នគរបាល​នៅ​ប្រចាំការ​មុខ​មន្ទីរពេទ្យ ក៏បាន​នាំគ្នា​រត់​ដេញ និង​ស្ទាក់​ចាប់ចោរ​នោះ​បានតែ ម្តង ហើយ​នាំគ្នា​ព្រមាន​ដោយ​វាយ​១​ដៃ​និង​ទាត់​១​ជើង​ម្នាក់ៗ​ឡើង​ទ្រមខ្លួន ដេក​ននៀល​ដី​ទើប​ប្រគល់អោយ​សមត្ថកិច្ច​ចាត់កា​រ​តាមច្បាប់​។​


​នៅ​ចំពោះមុខ​សមត្ថ​កិ​ចោរ​រូបនេះ រឹង​រុះ​ណាស់​មិនបាន​ប្រាប់​ពី​បំណង​របស់គេ​នៃ​ការ​លួច​ម៉ូតូ​នេះ​យកទៅ​ណា ដើម្បី​អ្វី​នោះឡើយ ប៉ុន្តែ​តាម​ការសន្និដ្ឋាន​របស់​សមត្ថកិច្ច​អោយដឹងថា​៖ នៅក្នុង​ភូមិ​ត្រពាំង​រាំង ដែលជា​លំនៅដ្ឋាន​របស់គេ អ្នកស្រុក​ក្នុងភូមិ​បាន​បាត់​ម៉ូតូ​ជាច្រើន​គ្រឿង​ ​មកហើយ ដែល​ការបាត់​ទាំងនោះ​សង្ស័យថា​មានការ​ទាក់ទង​និង​ចោរ​រូបនេះ​។​


​ជនល្មើស​រូបនេះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាន​ព្រហ្ម​ទ័​ណ្ឌ​ក្រុង​កំពង់ឆ្នាំង កសាង​សំណុំរឿង​ ​បញ្ជូន ខ្លួន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បីអោយ​ការិយាល័យ​ជំនាញ​កសាង​សំណុំ រឿង​បន្ថែម​តាមផ្លូវ​ច្បាប់ បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត​ផ្តន្ទាទោស​តាម​បញ្ញត្តិ​ច្បាប់​៕ ​ដោយ រិ​ទ្ធិ ជ័យ​ ​


KA-01825 KA-01828 KA-01837-(1)​ ​




http://ift.tt/1N7Q4wZ
ចោរ​អស់​ល័ក្ខណ៍​ម្នាក់ លួច​ម៉ូតូ​គេ​ជិះ​បាន​២០​ម៉ែត្រ ត្រូវ​ប្រជាពលរដ្ឋ​ស្ទាក់​ចាប់បាន​ស្វាគមន៍​១​ដៃ និង​ទាត់​១​ជើង​ម្នាក់ទ្រមខ្លួន​ទាំង​ព្រឹក ចោរ​អស់​ល័ក្ខណ៍​ម្នាក់ លួច​ម៉ូតូ​គេ​ជិះ​បាន​២០​ម៉ែត្រ ត្រូវ​ប្រជាពលរដ្ឋ​ស្ទាក់​ចាប់បាន​ស្វាគមន៍​១​ដៃ និង​ទាត់​១​ជើង​ម្នាក់ទ្រមខ្លួន​ទាំង​ព្រឹក Reviewed by yim PH on 5:00 PM Rating: 5

Entertainment

ads
Powered by Blogger.