Insurance

728x90

ចេញពី​ហូប​ការ ជិះ​ម៉ូតូ​ល្បឿន​លឿន​បុក​ខឿន​ចែក​ទ្រូងផ្លូវ ខ្ទាត​ទៅ​បោក​នឹង​បង្គោល​ភ្លើង បណ្តាលអោយ​ប៉ើង​ហោះ​ទាំង​មនុស្ស​ប៉ើង​ទាំង​ម៉ូតូ បោក​ក្បាល​លើ​ថ្នល់​ពេញទំហឹង​ស្លាប់​២​នាក់

​ខេត្ត​ព្រះសីហនុ​៖ សម្លេង​ទ្រហោយំ​របស់​សាច់ញាតិ​គួរអោយ​សង្វេក​នៅក្នុង​មន្ទីរពេទ្យបង្អែក​ចំការចេក ខណៈពេល​បុរស​២​នាក់​បាន​បាត់​បង់ជីវិត នៅពេល​បញ្ជូន​មកដល់​មន្ទីរពេទ្យ បន្ទាប់ពី​បុរស​ទាំងពីរ​នាក់​ជិះ​ម៉ូតូ​ទៅបុក​ខឿន​ចែកផ្លូវ ពេញទំហឹង​ខ្ទាត​ប៉ើង​ផ្លោង​ទៅ​ប៉ះ​នឹង​បង្គោល​ភ្លើង​បោក​ក្បាល​ជាមួយ​ថ្នល់ សន្លប់​ស្តូកស្តឹង ដោយមាន​ឈាម​ហូរ​ចេះ​ពី​ក្បាល​ទាំងពីរ​នាក់ កាលពី​វេលា​ម៉ោង​២១ និង​៤០​នាទី យប់​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​ស្តុ​ប​កាល់​តិច ស្ថិត​ក្នុងភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​។​


សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បង្កឡើង​ដោយ​ខ្លួនឯង ខណៈពេល​ជនរងគ្រោះ​ទាំងពីរ​ជិះ​ម៉ូតូ​ចេញមក​ពី​ហូប​ការ​ហើយ​ធ្វើតំណើរ​កាន់​លំនៅដ្ឋាន​វិញ ក្នុងទិសដៅ​ពី​លិចទៅ​កើត ហើយ​បាន​ជ្រុល​ចង្កូត​បុក​របាំង​ចែក​ទ្រូងផ្លូវ និង​ខ្ទាត​ទៅបុក​បង្គោល​ភ្លើង​បោក​ក្បាល​នឹង​របាំង​ស៊ីម៉ង់ត៍​ចែក​ទ្រូងផ្លូវ រងរបួស​ធ្ងន់ តែ​ត្រូ​បាន​ស្លាប​ទាំងពីរ​នាក់ ក្នុង​មន្ទី​ពេទ្យ​។ ជនរងគ្រោះ​ទាំង​២​នាក់​មានឈ្មោះ កោះ ដៀវ ភេទ ប្រុស​អាយុ​២៩​ឆ្នាំ មុខរបរ​ជាងសំណង់ ជា​អ្នកបើក​ម៉ូតូ​ម៉ាក​ហុងដា​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ព្រះសីហនុ 1D 2994​។ រីឯ​ជនរងគ្រោះ​ម្នាក់ទៀត​មានឈ្មោះ ពៅ អាយុ​៤៤ ឆ្នាំ មាន​ទីលំនៅ​ក្រោយ​សកល​វិទ្យាល័យ​បៀ​ល​ប្រាយ ស្ថិត​ក្នុងភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​


ដោយឡែក​យោងតាម​ប្រភពពី​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅមុន​កើតហេតុ​បន្តិច​គេ​បានឃើញ​ម៉ូតូ​មួយគ្រឿង​ជិះ​គ្នា​២​នាក់ ក្នុងទិសដៅ​ពី​លិចទៅ​កើត ដោយមាន​ល្បឿន​លឿន​ដូច​ហោះ ខណៈពេល​មកដល់​ចំណុចកើតហេតុ ដែលជា​ផ្លូវ​កោង ម៉ូតូ​ជនរងគ្រោះ​ក៏បាន​ជ្រុល​ទៅបុក​ខឿន​ចែកផ្លូវ​ខ្ទាត​ទៅ​បោក​ជាមួយ​បង្គោល​ភ្លើង បណ្តាលអោយ​ប៉ើង​ទាំង​មនុស្ស​ប៉ើង​ទាំង​ម៉ូតូ បោក​ក្បាល​របួស​ធ្ងន់ធ្ងរ​។ គេ​ឃើញថា​ជនរងគ្រោះ​ពុំមាន​ពាក់មួក​សុ​វត្តិភាព​ទេ ដោយ​ដេក​ដួល​ក្នុង​ថ្លុកឈាម​គួរអោយ​ញាក់សាច់​។​


សូមបញ្ជាក់​ផងដែរ​ជនរងគ្រោះ​ដែល​បាន​បាត់​បង់ជីវិត​ទាំងពីរ គឺជា​បងប្អូន​ជា​ដូន​មួយ​នឹង​គ្នា​។ នៅមុន​កើតហេតុ​ជនរងគ្រោះ​ទាំងពីរ​ទើបតែ​ចេញពី​ចូលរួម​បង្គ​ល​ការ​គេ ហើយ​នៅពេល​ត្រឡប់មកផ្ទះ​វិញ​ក៏​ជួប​គ្រោះថ្នាក់​តែម្តង​។ ហើយ​ករណីនេះ​សមត្ថកិច្ច​មិនបាន​បញ្ជាក់​ទេ​ថា ជនរងគ្រោះ​បើកបរ​ជួប​គ្រោះថ្នាក់​នេះ​បណ្តាលមកពី​ផឹង​គ្រឿង​ស្រវឹង​ក្នុង​ពិធី​ហូប​អាហារ​ក្នុង​មង្គលការ ឬ​យ៉ាងណា​នោះទេ​។​


​ក្រោយ​កើតហេតុ​សាកសព​ទាំងពីរ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​គេហដ្ឋាន រៀងៗ​ខ្លួន​៕ ដោយ កោះរ៉ុង​ ​


KA-02190 KA-02189 KA-02194



ចេញពី​ហូប​ការ ជិះ​ម៉ូតូ​ល្បឿន​លឿន​បុក​ខឿន​ចែក​ទ្រូងផ្លូវ ខ្ទាត​ទៅ​បោក​នឹង​បង្គោល​ភ្លើង បណ្តាលអោយ​ប៉ើង​ហោះ​ទាំង​មនុស្ស​ប៉ើង​ទាំង​ម៉ូតូ បោក​ក្បាល​លើ​ថ្នល់​ពេញទំហឹង​ស្លាប់​២​នាក់ ចេញពី​ហូប​ការ ជិះ​ម៉ូតូ​ល្បឿន​លឿន​បុក​ខឿន​ចែក​ទ្រូងផ្លូវ ខ្ទាត​ទៅ​បោក​នឹង​បង្គោល​ភ្លើង បណ្តាលអោយ​ប៉ើង​ហោះ​ទាំង​មនុស្ស​ប៉ើង​ទាំង​ម៉ូតូ បោក​ក្បាល​លើ​ថ្នល់​ពេញទំហឹង​ស្លាប់​២​នាក់ Reviewed by yim PH on 1:42 PM Rating: 5

Entertainment

ads
Powered by Blogger.