Insurance

728x90

វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ រក​ឃើញ​ចំនួន​អ្នក​ ផ្ទុក​មេរោគ​អេដស៍​នៅ ​បាត់ដំបង​កើន​ដល់​១៤០​នាក់  

Monday 22/12/2014 Time : 08 : 23 am


ភ្នំពេញ៖វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជាដែល​មាន​ជំនាញ​ខាង​ពិនិត្យ​ឈាម​រក​ឃើញ​ថាចំនួន​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង កើន​ឡើង។ការ​រក​ឃើញ​នេះ បន្ទាប់​ពី​ក្រសួង​សុខាភិបាលបញ្ជូន​សំណាក​ឈាម​របស់​ប្រជាពលរដ្ឋមក​ពិនិត្យ​រក​មេរោគ​អេដស៍​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ។


នាយក​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា លោក​វេជ្ជបណ្ឌិត ដេលីយ៉េ ហ្វង់តេនីល (Didier Fontenille) ប្រាប់​អ្នក​កាសែត​ក្នុង​ស្រុក​ថាអ្នក​ផ្ទុក​មេរោគ​អេដស៍​ឃុំ​រកា ស្រុក​សង្កែ នៅ​ខេត្ត​បាត់ដំបងកើន​ឡើង​រហូត​ដល់ ១៤០​នាក់​ហើយ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​ធ្នូ។ចំនួន​នេះ​អាច​នឹង​កើន​ឡើង​បន្ត​ទៀត នៅ​ពេល​ពលរដ្ឋ​កាន់​តែ​ច្រើនសម្រុក​ធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍​នោះ។


លោក មាន ឈីវុន អះអាង​ថា ចំនួន​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ខេត្ត​បាត់ដំបងអាច​តិច​ជាង​ចំនួន​ដែល​នាយក​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជាបញ្ជាក់​ប្រាប់​អ្នក​កាសែត។ លោក​បញ្ជាក់​ថា ក្រសួង​សុខាភិបាលត្រូវ​រង់ចាំ​ការ​សិក្សា​ស្រាវជ្រាវ​ចប់​សព្វគ្រប់ទើប​អាច​បង្ហាញ​ព័ត៌មាន​ទាំងអស់​ជា​សាធារណៈ​បាន។


ចំនួន​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ខេត្ត​បាត់ដំបង ត្រូវ​បាន​រក​ឃើញ​ថាមាន​ចំនួន ១០៦​នាក់ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ។ នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូសម្តេច ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​ថាសម្តេច ​មិន​ជឿ​ថា​រឿង​នេះ​ជា​ការ​ពិត​នោះ​ទេ។ លោក​ថែម​ទាំង​សង្ស័យ​ថាម៉ាស៊ីន​ពិនិត្យ​ឈាម​មាន​បញ្ហា​ទៀត​ផង។ បន្ទាប់​ពី​នោះ​មកអាជ្ញាធរ​រាជ​រដ្ឋាភិបាលក៏​បាន​ព្យាយាម​លាក់​បាំង​តួលេខ​នៃ​អ្នក​ឆ្លង​ថ្មី​តែ​ម្តង។ក្រុម​អង្គការ​សង្គម​ស៊ីវិលស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះដោយ​បើក​ចំហ​ព័ត៌មាន​ទាំងអស់ ដើម្បី​ងាយ​ស្រួល​សិក្សា​ស្រាវជ្រាវនិង​រក​ដំណោះស្រាយ៕


ដោយៈ សូសៀង


រៀបចំដោយៈ សុខុម


By: khmeronlinenews.com


http://ift.tt/eA8V8J
វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ រក​ឃើញ​ចំនួន​អ្នក​ ផ្ទុក​មេរោគ​អេដស៍​នៅ ​បាត់ដំបង​កើន​ដល់​១៤០​នាក់   វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ រក​ឃើញ​ចំនួន​អ្នក​ ផ្ទុក​មេរោគ​អេដស៍​នៅ ​បាត់ដំបង​កើន​ដល់​១៤០​នាក់   Reviewed by yim PH on 8:23 AM Rating: 5

Entertainment

ads
Powered by Blogger.