Insurance

728x90

ប៉េអឹម​ចាប់វាយ​ខ្នោះ ដោយសារ​នាំ​កូនក្រមុំ​គេ​ដើរលេង ចូល​ខារ៉ាអូខេ និង​ដេក​ផ្ទះសំណាក់​

​ខេត្តបន្ទាយមានជ័យ​៖ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​តាម​ប្រមាញ់​ជនសង្ស័យ​៣​នាក់​បាន​លួច​នាំ​ក្មេងស្រី អនីតិជន​អាយុ​១២​ឆ្នាំ​ម្នាក់ ចាក​ចេញពីផ្ទះ​ដើរលេង​តាម​ក្លឹប តាម​ខារ៉ាអូខេ និង​ដេក​តាម​ផ្ទះសំណាក់ បន្ទាប់ពី​ឪពុកម្តាយ​បាន​ទៅ​ដាក់​ពី​ពាក្យបណ្តឹង​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង លោក ជា ដា កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ដឹកនាំ​កម្លាំង​ផ្ទាល់​បាន​ក្រសោប​ចាប់បាន​ជនសង្ស័យ បានសម្រេច​កាលពី​វេលា​ម៉ោង​៦​ល្ងាច កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៤ ត្រង់ចំណុច​ភូមិ​ប្រជា​ធម្ម សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​ ​


សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្រោយពី​បានទទួល​ពាក្យបណ្តឹង ពី​ឪពុកម្តាយ​ក្មេងស្រី ដោយ​មិនដឹងថា កូន​ខ្លួន​ទៅណា​មក​ណា និង​ការភ័យខ្លាច និង​មាន​គ្រោះថ្នាក់ អ្វី​កើតឡើង ចំពោះ​កូនស្រី ទើប​សម្រេចចិត្ត មករក​សមត្ថកិច្ច ឲ្យ​ជួយ​អន្តរាគមន៍​តែម្តង​។ ពេលនោះ សមត្ថកិច្ច បាន​តាមដាន​ស្រាវជ្រាវ ឈានទៅ​ឃាត់​ខ្លូន ជនសង្ស័យ​៣​នាក់ បញ្ជូន​មកកាន់​មូលដ្ឋាន​អាវុធហត្ថ ក្រុង​ប៉ោយប៉ែត ដើម្បី​សួរនាំ និង​បាន​សារភាពថា ពួកខ្លួន​ពិតជា បាន​នាំ​ក្មេងស្រី​ខាងលើ ដើរលេង​ប្រាកដ​មែន​។​


​ជនសង្ស័យ​ទាំង​៣​នាក់​ដែល​ជាប់ចោទ​ពីបទ​នាំ​កូន​គេ​ចេញពីផ្ទះ​ដើ​ភ្លើតភ្លើន​គឺ ទី​១, ឈ្មោះ ជា ពន្លឺ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទី​២,​ឈ្មោះ គឹម លុយ ភេទ​ស្រី អាយុ​១៧​ឆ្នាំ ទី​៣,​ឈ្មោះ វុ​យ ពិសី ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជនសង្ស័យ​ខាងលើនេះ​មាន​លំនៅដ្ឋាន​ភូមិ​កើតហេតុ​ខាងលើ ចំណែកឯ​ក្មេងស្រី រងគ្រោះ មានឈ្មោះ ព្រំ សីហា ភេទ​ស្រី អាយុ​១២​ឆ្នាំ រស់​ភូមិ​ជាមួយគ្នា ។​


​បើតាម​ការអះអាង​ពី​ក្មេងស្រី រងគ្រោះ មានឈ្មោះ ព្រំ សីហា ភេទ​ស្រី អាយុ​១២​ឆ្នាំ​បាន​ប្រាប់ថា កាលពី​ថ្ងៃទី​១៦ ខែធ្នូ ជន​ទាំង​៣​នាក់​ខាងលើនេះ​បាន​នាំ​គេ​ទៅ​ដើរលេង នៅតាម​ក្លិប តាម​រ៉ា​អូ​ខេ និង​បាននាំគ្នា​ទៅ ដេក​នៅតាម ផ្ទះសំណាក តែ​ទោះបីជា​យ៉ាងណា ខ្លួន​ពុំមាន​អ្វី​ខូច​ខាត់ ឬ​បាត់បង់​អ្វី​នោះដែរ ។​ ​


ក្រោយពី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​នាំខ្លួន​យកមក​សួរចម្លើយ ហើយ បាន​សារភាព ថា​ពួកខ្លួន​ពិតជា​បាន​នាំ​ក្មេងស្រី​ខាងលើ​ដើរលេង​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​បាន​សាង​សំណំ​រឿង​បញ្ជូន​ជនសង្ស័យ​ខាងលើនេះ​ទៅកាន់​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕ ដោយ​យី​ហាំង


KA-20141219-WA0093 ------------------------- KA-20141219-WA0092​ ​



ប៉េអឹម​ចាប់វាយ​ខ្នោះ ដោយសារ​នាំ​កូនក្រមុំ​គេ​ដើរលេង ចូល​ខារ៉ាអូខេ និង​ដេក​ផ្ទះសំណាក់​ ប៉េអឹម​ចាប់វាយ​ខ្នោះ ដោយសារ​នាំ​កូនក្រមុំ​គេ​ដើរលេង ចូល​ខារ៉ាអូខេ និង​ដេក​ផ្ទះសំណាក់​ Reviewed by yim PH on 8:37 AM Rating: 5

Entertainment

ads
Powered by Blogger.