Insurance

728x90

តើស្ត្រីបែបណាដែលបុរស មិនចូលចិត្ត?

កើតមកជាស្ត្រីចាំបាច់ ត្រូវមានមន្តស្នេហ៍ ទុកចងចិត្តបុរស ហើមថែមទាំង មិនត្រូវធ្វើអ្វីដែល បុរសមិនចូលចិត្ត ទៀតផង បើមិនដូច្នេះទេ បុរសជា ដៃគូនោះ ប្រាកដជាដាក់មេប្រូច ទៅរកស្រីថ្មីជាក់ ជាមិនខាន ។ តើស្ត្រីបែបណាខ្លះ ដែលប្រុសៗមិនចូលចិត្ត ?


១-ប៉ិនងរង៉ក់ច្រើន


ពេលស្រីៗងរង៉ក់ច្រើន តែនៅស្ងៀមមិននិយាយស្តី ។ទង្វើបែបនេះហើយដែល ធ្វើឲ្យប្រុសៗ កើតការ ឈឺក្បាល ខ្លាំងមិនដឹងថា ងរង៉ក់រឿងអី សួរ មិនស្តីមិនតប តើត្រូវលួងលោមយ៉ាងណា ? នេះជាបញ្ហា ដែលធ្វើឲ្យ ប្រុសៗធុញទ្រាន់ ។ ដូច្នេះយកល្អងាកមកនិយាយគ្នា បើកចិត្តឲ្យទូលាយ មាន បញ្ហាអ្វី លើកយកមកដោះស្រាយរួមគ្នា ទើបប្រសើរនោះចំណង ស្នេហ៍នឹងបានស្ថិតស្ថេរយូរអង្វែង ។


២-ប្រចណ្ឌជ្រុស ចូលចិត្តចាប់កំហុស


មិនត្រូវព្យាយាមចាប់កំហុស គ្រប់ពេលវេលានោះទេ កាលណាសម្រេចចិត្តថា ប្រើជីវិតរួមរស់ ជាមួយគ្នាហើយ ក៏ត្រូវប្រគល់ការទុកចិត្តឲ្យគ្នា ជឿ ចិត្តគ្នាទៅវិញទៅមក ។


៣-រអ៊ូររញ៉ាំរញ៉ូវ


កាលណាមានពេលនៅជាមួយគ្នា គួរតែបង្កើតបរិយាកាស ឲ្យបានធូរស្បើយ ។ ហត់នឿយពីការងារ ពេញមួយថ្ងៃ ហើយគួរចេះជ្រើសរើស និយាយ តែរឿងសំខាន់ៗ ល្អជាងកុំគិត តែពីរអ៊ូរទាំគ្រប់រឿង ព្រោះការនិយាយរអ៊ូរទាំច្រើនអាចរំខាន ដល់អារម្មណ៍ ។


៤-មិនទុកមុខ មិនផ្តល់កិត្តិយស


ទាំងកាយវិការ និងការនិយាយស្តី មិនចំពោះថារឿងពិត ឬលេងសើចទេ ពីព្រោះការឆេះដុំឡូឡា ដាក់ គូស្នេហ៍ ក្នុងកាយវិការពោរពេញ ដោយ កំហឹងណាមួយ នៅចំណោមមនុស្សម្នាច្រើន វាជាការបំបាក់ មុខគូស្នេហ៍ជាខ្លាំង ។ គេអាចមានអារម្មណ៍ខ្មាស់គេ អាប់មុខមាត់ ។ សូមសាកល្បង គិតបញ្ច្រាស់ ទៅមើលថា បើជាអ្នកក៏មិនអាចទទួលយកបានដែរ ។ ដូច្នេះមានរឿងអី គួរតែងាកមកនិយាយស្តី និងកាយវិការដែលផ្តល់កិត្តិយស ឲ្យគ្នាល្អជាង ។


៥-គ្មានហេតុផល គិតតែពីខ្លួនឯង


ប្រសិនបើអ្នកគិតតែខ្លួនឯ ឲ្យគេធ្វើតាមចិត្តរបស់ខ្លួនរហូតនោះ វាមិនល្អទេពីព្រោះ គ្មានអ្នកណាម្នាក់ អាចបំពេញចិត្ត ឬធ្វើឲ្យត្រូវចិត្ត យើងរហូត នោះទេ ត្រូវចេះយល់ចិត្ត គេខ្លះនោះគូជីវិត នឹងប្រកបទៅ ដោយសេចក្តីសុខហើយ ៕





តើស្ត្រីបែបណាដែលបុរស មិនចូលចិត្ត? តើស្ត្រីបែបណាដែលបុរស មិនចូលចិត្ត? Reviewed by yim PH on 11:34 AM Rating: 5

Entertainment

ads
Powered by Blogger.