ចោរស្រីនៅឥណ្ឌាសាហាវមែន លួចខោអាវមួយ គំនួកធំ គាបចូល ក្រោមសំពត់ ហើយដើរធម្មតា (មានវីដេអូ)
ឥណ្ឌា៖ ចោរមានល្បិចច្រើនណាស់ ដែលយើងគ្រប់គ្នាសឹងតែតាមមិនទាន់ល្បិចរបស់ពួកវាឡើយ ជាក់ស្តែងដូចជាចោរ ស្រីនៅ ប្រទេសឥណ្ឌា ខាងក្រោមនេះជាដើម បន្លំចូលហាងលួចខោអាវ មួយគំនួកធំចូលក្រោមសំពត់។
សកម្មភាពរបស់ពួកគេត្រូវបានកាមេរ៉ាសុវត្ថិភាពថតបានទាំងស្រុង ហើយតាមរយៈវីដេអូនោះបង្ហាញអោយដឹងពី សកម្មភាពស្ត្រី៣នាក់ ដោយមានស្ត្រីម្នាក់ឈរ កាន់ក្រណាត់បាំងភ្នែកអ្នកលក់ ដើម្បីអោយគ្នាគេយកខោអាវ ដែលលួច បានដាក់គាបចូល ក្រោមសំពត់។ ក្រោយពីស្ត្រីម្នាក់បានដាក់គាបរួចក៏បានផ្លាស់វេនគ្នា អោយស្ត្រីម្នាក់ទៀតចូល មកគាប ក្រោមសំពត់ម្តង។ បន្ទាប់ពីដាក់បានស្រួលបួលហើយ ពួកគេក៏បានដើរយ៉ាងធម្មតា ទៅកន្លែងគិតលុយ មួយសន្ទុះ រួចក៏ដើរចេញតែម្តង។ ចង់ដឹងសកម្មភាពនោះយ៉ាងណា ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
Khmer-note
ចោរស្រីនៅឥណ្ឌាសាហាវមែន លួចខោអាវមួយ គំនួកធំ គាបចូល ក្រោមសំពត់ ហើយដើរធម្មតា (មានវីដេអូ)
Reviewed by yim PH
on
11:02 AM
Rating: