Insurance

728x90

ជិះ​ម៉ូតូ​ពេលយប់ ទៅបុក​គូថ​រថយន្ត​ឈប់​ដូរ​កង់ ពីក្រោយ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

​ខេត្តកំពង់ឆ្នាំង​៖ យុវជន​ម្នា​ក់បាន​ស្លាប់ បន្ទាប់ពី​បាន​បញ្ជូន​ដល់​មន្ទីរពេទ្យ​ខេត្ត និង​បុរស​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ ខណៈ ដែល​ពួកគេ​ជិះ​ម៉ូតូ នៅពេល​យប់ ទៅបុក​គូថ​រថយន្ត ដែល​ចត ដូរ​កង់​នៅលើ​ដងផ្លូវ​ជាតិ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១ និង​១០​នាទី​យប់ ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៤ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្បែរ​ស្ពាន​ស្វាយ​ទង ស្ថិតនៅក្នុង ភូមិ​ព្រៃ​កោះ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​ ​ ​


លោក សឿង រុណ អធិការរង​ទទួល​ផ្នែក​ចរាចរ​ណ៏​ផ្លូវគោក​ប្រចាំ​ស្រុក​រលាប្អៀរ បាន អោយដឹងថា​៖ ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ហេតុ​ការ​ណ៏​ខាងលើនេះ មានឈ្មោះ ហ៊ុល ហុក​ថៃ អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អណ្តូង​ស្នាយ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ជា អ្នកបើក​ម៉ូតូ បុរស​ដែល​រងរបួស​ធ្ងន់​ឈ្មោះ កែវ សុផល អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ឯ​ខេត្តតាកែវ ។​ ​ ​


​លោក​បន្តថា​៖ នៅ​មុនពេល​កើតហេតុ​មាន​រថយន្ត​១​គ្រឿង​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ កណ្តាល​3A.0476 ដឹកអុស​ពី​ខេត្តពោធិសាត់​ទៅ​ភ្នំពេញ លុះ​មកដល់​ចំណុច ខាងលើ​រថយន្ត​បាន​បែក​កង់​ក្រោយ​ផ្នែក​ខាងឆ្វេង ហើយក៏​បាន​ឈប់​ចត​ដើម្បី​ដូរ​កង់ ។​ខណៈ នោះ​ជនរងគ្រោះ​ទាំង​២​នាក់ បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​C125​ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ​កំពង់ ឆ្នាំង 1A 9520​ឌុប​គ្នា​ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង ពេល​ជិះ​មកដល់​ចំណុចកើតហេតុ ក៏​បុក​គូថ រថយន្ត ពីក្រោយ​បណ្តាលអោយ​ជនរងគ្រោះ​ដែល​ស្លាប់​បុក​ដើមទ្រូង ចំ​ដែក​ទ្រុង​រថយន្ត​បែក ទ្រូង និង​បាក់​ឆ្អឹងជំនី​ស្លាប់​ពេល​បញ្ជូន​ជិត​ដល់​មន្ទីរពេទ្យ​ខេត្ត ។ ដោយឡែក​បុរស​ដែល​រង របួសធ្ងន់ ត្រូវ​ចំក្បាល​ពីក្រោយ និង​ដៃជើង​ត្រូវគេ​បញ្ជូនទៅ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ​។ ចំណែក​អ្នកបើកបរ​រថយន្ត​ពេល​ឃើញ​ហេតុ​ការ​ណ៏​ខាងលើនេះ​ក៏បាន​រត់​គេចខ្លួនបាត់​ទុកចោល​រថយន្ត​។​


​រថយន្ត​និង​ម៉ូតូ​ក្នុង​គ្រោះថ្នាក់​នេះ ត្រូវបាន​សមត្ថកិច្ច​អូស​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​រលាប្អៀរ​រង់​ភាគី​ទាំងសងខាង​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ . ដោយ រិ​ទ្ធិ ជ័យ ​


KA-00703 KA-00694 ka-00709-(2) KA-00696



ជិះ​ម៉ូតូ​ពេលយប់ ទៅបុក​គូថ​រថយន្ត​ឈប់​ដូរ​កង់ ពីក្រោយ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​ ជិះ​ម៉ូតូ​ពេលយប់ ទៅបុក​គូថ​រថយន្ត​ឈប់​ដូរ​កង់ ពីក្រោយ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​ Reviewed by yim PH on 7:44 AM Rating: 5

Entertainment

ads
Powered by Blogger.