Insurance

728x90

ក្មេងស្ទាវ​ជិះ​ម៉ូតូ បុក​ជិះ​ម៉ូតូ​ចំ​បុរស​ចំណាស់​ម្នាក់​បណ្តាល​ឲ្យ របួស​បាក់​ក្តោងច្រមុះ​និង​ដាច់​ចឹ​ញ្ចើ​ម

​ខេត្ត​ព្រះសីហនុ​៖ បុរស​វ័យ​ចំណាស់​ម្នាក់ បាន​រងរបួស​បាក់​ក្តោងច្រមុះ និង​ដាច់​ចឹ​ញ្ចើ​មខណៈកំ​ពុង​ជិះ​ម៉ូតូ ស្រាប់តែ​ម៉ូតូ​កម្មក​របស់​សិប្បកម្ម​តំបូល isi steel សាខា​ខេត្ត​ព្រះសីហនុ បើកបរ​យ៉ាង​លឿន​ម​បុក​ចំ​ពេញទំហឹង​ធ្វើ​ខ្ទាត​ជាច្រើន​ម៉ែត្រ​។ ភ្លាមនោះ​ជនបង្ក​បាន​ជិះ​ម៉ូតូ​គេ​ខ្លួន​បាត់ស្រមោល បន្សល់ទុក​តែ​អ្នករួមតំណើរ​ម្នាក់​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង​វេលា​ម៉ោង​២១ និង​០០​នាទី យប់​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​ស្តុ​ប​អូ​គី​ណា​វ៉ា ស្ថិត​ក្នុងភូមិ​១​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​។​


ប្រភព​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណណ៍​នោះ​មានឈ្មោះ ជួន ឆាយ អាយុ​ជាង​៥៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ រងរបួស​បាក់​ក្តោងច្រមុះ និង បែក​ចឹ​ញ្ចើ​ម​ហូរឈាម​ជោគ​ប្រាណ​។ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក ស្មា​សរី​វូ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ 2C-9628 ។ ចំណែក​ជនបង្ក​ឈ្មោះ ដន អាយុ​ជាង​២០​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​ហុងដា ពណ៌​ខ្មៅ គ្មាន​ស្លាក ឌុប​យុវជន​ម្នាក់​ឈ្មោះ កុន ដំ អាយុ​១៧​ឆ្នាំ ពួកគេ​ទាំងពី​នាក់​ជា​កម្មករ​សិប្បកម្ម​តំបូល​។ បន្ទាប់ពី​ជិះ​ម៉ូតូ​បុក​ជនរងគ្រោះ ជនបង្ក ឈ្មោះ ដន បើក​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល តែ​បាន​បន្សល់ទុក អ្នកជិះ​ពីក្រោយ​ម្នាក់​ឡើង​ជិះ​ពុំទាន់ ហើយ​ត្រូវបាន​សាច់ញាតិ​ជនរងគ្រោះ​ឃាត់ខ្លួន ទុកអោយ​សមត្ថកិច្ច​ប៉ូលិស​សួរនាំ​។


​ប្រភពពី​សាក្សី​បាន​បញ្ជាក់ថា​៖ នៅមុន​កើតហេតុ គេ​បានឃើញ​បុរស​វ័យ​ចំណាស់​រង គ្រោះ បាន​ចូលទៅ​ទិញ​នំប៉័ង នៅក្បែរ​កន្លែងកើតហេតុ ហើយ​បាន​ជិះ​ម៉ូតូ​ចេញ​ត្រឡប់ទៅផ្ទះ​វិញ​។ តែ​នៅពេល​ជិះ​ម៉ូតូ​ចេញ​បាន​បន្តិច ក៏​ស្រាប់​តែមាន​ម៉ូតូ​ហុងដា​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​ជិះ​គ្នា​២​នាក់​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច បាន​បើក​មក​បុក​ម៉ូតូ​ជនរងគ្រោះ ចំ​ពេញទំហឹង បណ្តាលអោយ បុរសរងគ្រោះ​ខ្ទាត​ចេញពី​ម៉ូតូ​ត្រឡប់ត្រឡិន​ជាច្រើន​ម៉ែត្រ​។


​​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ​បញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​សេ​តេ​។ ចំណែក​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​រងចាំ​ការដោះស្រាយ​នៅពេល​បន្ទាប់​៕ ដោយ កោះរ៉ុង​ ​


KA-02143 KA-02149



ក្មេងស្ទាវ​ជិះ​ម៉ូតូ បុក​ជិះ​ម៉ូតូ​ចំ​បុរស​ចំណាស់​ម្នាក់​បណ្តាល​ឲ្យ របួស​បាក់​ក្តោងច្រមុះ​និង​ដាច់​ចឹ​ញ្ចើ​ម ក្មេងស្ទាវ​ជិះ​ម៉ូតូ បុក​ជិះ​ម៉ូតូ​ចំ​បុរស​ចំណាស់​ម្នាក់​បណ្តាល​ឲ្យ របួស​បាក់​ក្តោងច្រមុះ​និង​ដាច់​ចឹ​ញ្ចើ​ម Reviewed by yim PH on 9:39 PM Rating: 5

Entertainment

ads
Powered by Blogger.