ផ្ញើសារជូន អ្នកបើករថយន្តតាក់ស៊ី ដឹកដែកលានចេញពីគូថរថយន្តបែបនេះពិតជាមានចេតនាពេលបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃហើយ
ខេត្តកំពង់ឆ្នាំង៖ រថយន្តតាក់ស៊ីធុនតូច១គ្រឿង ដែលបានដឹកអីវ៉ាន់ និងដែកលានចេញ ពីទទឹងគូថរថយន្តបែបនេះ ពិតជាអាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរលើដងផ្លូវ មិនខាន ឡើយ គេមិនដឹង និងមិនយល់ថាអ្នកបើកបររថយន្តតាក់ស៊ីនេះគ្មានការយល់ដឹង ឬក៏មាន ចេតនាឡើយករណីរថយន្តតាក់ស៊ីដឹកឥវ៉ាន់មិនទំនងបែបនេះ អ្នកយកព័ត៌មានយើងបានជួបនៅចុងសប្តាហ៍មុននៅចំណុចផ្សារស្មែត វេលាម៉ោង៦ និង២០ព្រឹកនៅលើផ្លូវជាតិលេខ៥ ក្នុងភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។
លោក ឯក ស៊ុនរស្មី ព្រះរាអាជ្ញារងសាលាដំបូងខេត្ត ដែលជាអ្នកបើករថយន្តពីក្រោ យរថយន្តតាក់ស៊ីខាងលើនេះជាមួយអ្នកយកព័ត៌មានយើងបាននិយាយអោយដឹងថា៖ ការដឹកអីវ៉ាន់ និងដែកលានលយចេញពីតួរទទឹងគូថរថយន្តបែបនេះ ពិតជាអាចបង្កគ្រោះ៩៩% ដល់អ្នកជិះកង់ ឬម៉ូតូលើដងផ្លូវជៀសមិនរួចឡើយ។ ព្រោះថាដែកទីបជ្រុងដែលលានចេញពីតួររថយន្តមានប្រវែងប្រមាណ៦តឹកទៅហើយ នៅពេលរថយន្តវ៉ាជែងកង់ម៉ូតូនៅកន្លែងចង្អៀតណាមួយពិតជាកៀរកង់ម៉ូតូដួលបង្កគ្រោះថ្នាក់ដល់គេមិនខានឡើយ។
លោកព្រះរាជអាជ្ញារងបានបញ្ជាក់អោយដឹងទៀតថា៖ ករណីបង្កគ្រោះថ្នាក់ចរាចរណ៍ មាន២យ៉ាងគឺ៖ ទី១.ការបង្កគ្រោះថ្នាក់ដោយអចេតនាដោយករណីចៃដន្យផ្សេងៗក្នុងពេលបើកបរ ទី២.ការបង្កគ្រោះថ្នាក់ដោយចេតនា ដូចករណីរថយន្តដឹកដែកលានចេញពីតួររថយន្តខាងលើនេះ ពេលបង្កគ្រោះថ្នាក់គឺអាចចោទប្រកាន់ពីការបង្កគ្រោះថ្នាក់ដោយចេតនាហើយ កំរិតទោសទ័ណ្ឌគឺធ្ងន់ធ្ងរជាងការបង្កគ្រោះថ្នាក់ដោយអចេតនា និងបើជនរងគ្រោះ ស្លាប់អាចនិងជាប់គុកទៀតផង។
រថយន្តតាក់ស៊ីដឹកដែកលានចេញពីតួរមិនទំនងខាងលើនេះ ម៉ាកកាមរី ពណ៌សពាក់ស្លាកលេខចាស់ ង.២៣៨០ភព២ ធ្វើដំណើរពីភ្នំពេញទៅពោធិសាត់ ឬបាត់ដំបង។ ករណី បែបនេះមិនគួរកើតមានឡើយ ហើយក៏មិនគួរយកគំរូតាមដែរ អ្នកប្រកបមុខរបររត់តាក់ ស៊ីដូចគ្នាគួរតែជួយដាស់តឿនគ្នាពេលឃើញការខុសឆ្គងដូចខាងលើនេះទើបជាការល្អ។
ការបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃមិនមែនជារឿងលេងសើចឡើយ គឺត្រូវតែសងការ ខូចខាតដល់ទ្រព្យសម្បត្តិគេ សងថ្លៃព្យាបាលរបួសស្នាមគេ ជួសជុលការខូតខាតរថយន្តខ្លួនឯង បើជនរងគ្រោះស្លាប់វិញ ចង់មិនចង់ត្រូវតុលាការចាប់ដាក់គុកថែមទៀត ខានរក ស៊ីចិញ្ចឹមប្រពន្ធកូន ហេតុនេះអ្នកបើកបរតាក់ស៊ីទាំងឡាយគួរតែមានការប្រុងប្រយ័ត្ន៕ ដោយ រិទ្ធិ ជ័យ