Insurance

728x90

ឃាតក​៦​នាក់​បន្ទាប់ពី​ព្រួត​គ្នា សម្លាប់​យុវជន​ម្នាក់ ដោយ​កាប់​ចិញ្ច្រាំ​នឹង​កាំបិត​ខ្វែវ​-​ពូថៅ សមត្ថកិច្ច​បាន​ចាប់ខ្លួន​

ខេត្តបន្ទាយមានជ័យ​៖ ជនដៃដល់​កាប់សម្លាប់​មនុស្ស​យ៉ាង​ព្រៃផ្សៃ ស្លាប់​នៅក្នុង​ថ្លុកឈាម យ៉ាង​ឃោរឃៅ កាលពី​វេលា​ម៉ោង​៩​យប់ កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៤ នៅត្រង់ចំណុច​មណ្ឌល​ទី​៤ ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​វែកមុខ​តាម​ប្រមាញ់​ចាប់ ខ្លួន​បាន​៦​នាក់ បញ្ជូន​ទៅកាន់​តុលាការខេត្ត​ចាត់ការ​តាមច្បាប់​បន្ទាប់ពី​ពួកគេ​សារភាព​។​


លោក​ឱ បូ​រិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៤​នេះ​ថា​៖ ក្រោយ​បាន​ទៅ​ព័ត៌មាន​មាន​ករណី​អំពើ​ឃាតកម្ម កម្លាំង​របស់លោក បាន​ចុះ​ត្រួតពិនិត្យ កន្លែងកើតហេតុ ដោយមាន​លោក ព្រះ​រា​ជ្ញា​រង​អម​សាលាដំបូង​ខេត្ត ផាន់ ភិរម្យ ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​។ ក្រោយពី​ការតាមដាន​ស្រាវជ្រាវ យ៉ាង​ម៉ឺងម៉ាត់ បាន​ឈានដល់​ចាប់​ជនសង្ស័យ​បានសម្រេច​ចំនួន​៦​នាក់​នៅវេលា​ម៉ោង​១​រសៀល កាល​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​កើតហេតុ​។​


​លោក​បាន​បន្តថា ជនសង្ស័យ​ទាំង​៦​នាក់​នេះ ទី​១, អ៊ិន សារិន ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ទី​២,​ឈ្មោះ ជ្រុ​ន វិ​ទ្ធី ហៅ​តាក់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់​ភូមិ​កើតហេតុ ទី​៣, ឈ្មោះ​ផាន់ ធា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​កើតហេតុ ទី​៤,​ឈ្មោះ លី ភក្តី ហៅ​ប៊ុន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​មណ្ឌល​ទី​១ ភូមិ​កើតហេតុ ទី​៥, ឈ្មោះ​លី ទី​ម​ពៅ ហៅ​ង៉ោ​ល ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ និង​ទី​៦, ឈ្មោះ យ៉េន ភា​រុណ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់​ភូមិ​កើតហេតុ ។ ចំណែក ជនរងគ្រោះ ឆាយ ធារ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើនេះ​។


ក្រោយពី​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ​បាន​សារភាពថា មុន​កើតហេតុ​គឺ​មកពី​ការផឹកស៊ី​ស្រាថ្នាំ​នៅពេល​ល្ងាច រហូត​មានការ​ឈ្លោះប្រកែក​គ្នា​។ លុះដល់​ពេលយប់​បន្តិច ពួកគេ​ទាំង​៦​នាក់ បានធ្វើ​សកម្មភាព​កាប់សម្លាប់​ជនរងគ្រោះ​ខាងលើនេះ និង​បាន​យក​កាំបិត​ខ្វាវ ពូថៅ ដំបង ដោយបាន​ព្រួត​គ្នា​វាយ​សម្លាប់​តែម្តង និង​បាន​ស្រែកថា​ជនរងគ្រោះ​ជា​ចោរ​ផងដែរ រួច​ពួកគេ​បាន​កាប់​ចំ​ជនរងគ្រោះ​ដួល ហើយ​បន្ថែម​កាប់សម្លាប់​តែម្តងទៅ ។ ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​ប្រមូលបាន​វត្ថុតាង​ពូថៅ ១ កាំបិត​ខ្វាវ ១ ដំបង ១ កំប៉ុង​ស្រា​បៀរ និង​ស្បែកជើង ។​


សូម​រំលឹកថា​៖ ជនរងគ្រោះ​ត្រូវ​ត្រូវ​ក្រុម​ឃាតកម្ម​ដ៏​សាហាវឃោរឃៅ កាប់​ប្រហារជីវិត​ដោយ កាំបិត​ខ្វែវ និង​ពូថៅ រហូតដល់​ធ្លាយ​រយះ​បេះដូង​ជា​ពីរ​ឈាម​ហូរ​ជោគ​ដី​ដេកស្លាប់​ក្នុង​ថ្លុកឈាម ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១២ និង​១៥​នាទី​យប់​ឈានចូល​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​ក្នុង​មណ្ឌល​៤ ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ។​


​បន្ទាប់ពី​កើតហេតុ​មានការ​អន្តរាគមន៍​ពី​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង និង​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង ដឹកនាំ​កម្លាំង​ដោយ​លោក ផាន់ ភី​រម្យ ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត បាន​ចុះ​ទៅដល់ តែ​ជនដៃដល់​បាន​រត់គេចខ្លួន​អស់​ទៅហើយ​។ សមត្ថកិច្ច​បាន​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យវិច័យ ហើយ​បាន​ប្រមូលបាន​វត្ថុតាង​បាន ពូថៅ កាំបិត​ខ្វាវ ស្បែកជើង កំប៉ុង​ស្រា​បៀរ ទូរស័ព្ទ​ក្នុង​ហោ​ប៉ាវ​ខោ​ជនរងគ្រោះ ១​គ្រឿង ហើយ​ជាមួយគ្នា​នោះបាន​ស្រាវជ្រាវ​ទាំងយប់ រហូតដល់​ម៉ោង​៣​ព្រឹក​ថ្ងៃ​ដ៏​ដែរ ។​


​លោក ផាន់ ភី​រម្យ​ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​បាន​ប្រាប់ថា ជនរងគ្រោះ​មានឈ្មោះ ឆាយ ភា​រ៉ា អាយុ​២២​ឆ្នាំ គ្មាន​បងប្អូន និង​ឪពុកម្តាយ​ទេ រស់ក្នុង​ភូមិ​កើតហេតុ ត្រូវបាន​ជន ដៃដល់ មិនទាន់​ដឹង​អត្តសញ្ញាណ និង​មាន​បក្ខពួក​២​នាក់​ទៅ​៣​នាក់​ធ្វើ​សកម្មភាព​សម្លាប់​ជនរងគ្រោះ​ដោយ​ប្រើ ពូថៅ និង​កាំបិត​ខ្វែវ កាប់​ចំ​ពីក្រោយ​ខ្នង​ផ្នែក​ខាងឆ្វេង​១​កាំបិត ភ្លាមនោះ​ជនរងគ្រោះ​ដួល​ជន​ដៃ​ឈរ​ជាន់​ពីលើ កាប់​ចំក្បាល​ដាច់​ត្រគាក់​ផ្នែក​ខាងឆ្វេង​១​កាំបិត រួច​កាប់​ចំ​ដើមទ្រូង​ផ្នែក​ខាងឆ្វេង​១​កាំបិត​បណ្តាល​ឲ្យ​ដល់​ដាច់​បេះដូង​ជា​ពីរ ។ ជនដៃដល់​រូបនោះ​ពិតជា​ឃោរឃៅ​ហាក់បី​មានរឿង​គំនុំ​ធំ​ណាស់​។


​ក្រោយពី​ធ្វើ​កោសល្យវិច័យ​អស់​រយៈពេល​ជាច្រើន​ម៉ោង និង​ស្រាវជ្រាវ​រកមុខ​សញ្ញា​តែ​មិនទាន់​កំណត់​មុខសញ្ញា​ច្បាស់​នៅឡើយ​ទេ ទោះបីជា​យ៉ាងណា​សមត្ថកិច្ច​នៅតែ​បន្ត តាមដាន​ដើម្បី​យក​ជនដៃដល់​មក​កាត់ទោស​តាមផ្លូវ​ច្បាប់​ទាល់តែ​បាន​។ ដោយ​មើលឃើញថា​សព​ជនរងគ្រោះ​គ្មាន​សាច់ញាតិ អ្នកភូមិ​បាន​រៃ​លុយកាក់​បាន​មួយចំនួន និង​យក​សព​រងគ្រោះ​ទៅកាន់​វត្ត​ប្រជា​ធម្ម​ត្រ័យ រៀបចំ​ធ្វើបុណ្យ​ជូន​តាម​ប្រពៃណី​។​


បច្ចុប្បន្ននេះ​សមត្ថកិច្ច​បាន​សាង​សំណំ​រឿង​ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើនេះ និង​វត្ថុតាង​បញ្ជូន​ទៅកាន់​តុលាការខេត្ត​បន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាមច្បាប់​៕ ដោយ​យី​ហាំង​ ​


KA--20141220-WA0015 KA-20141218_001059 KA-20141218_001129 KA-20141218_001145 KA-20141218_011721 KA-20141218_010322 KA-20141220-WA0013



ឃាតក​៦​នាក់​បន្ទាប់ពី​ព្រួត​គ្នា សម្លាប់​យុវជន​ម្នាក់ ដោយ​កាប់​ចិញ្ច្រាំ​នឹង​កាំបិត​ខ្វែវ​-​ពូថៅ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ ឃាតក​៦​នាក់​បន្ទាប់ពី​ព្រួត​គ្នា សម្លាប់​យុវជន​ម្នាក់ ដោយ​កាប់​ចិញ្ច្រាំ​នឹង​កាំបិត​ខ្វែវ​-​ពូថៅ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ Reviewed by yim PH on 4:13 PM Rating: 5
Powered by Blogger.