Insurance

728x90

ក្រ​សួង​ក​សិកម្ម​​គួរ​​ពិ​និត្យ​​គោល​​​​​​ការណ៍​​​​​ប្រមូល​ទិញ ​និង​ការនាំ​​ឈើ​ប្រ​ណីត​​តាម​ច្រករបៀង​​មួយចំនួន​​ក្នុង​​ខេត្ត​ត្បូង​ឃ្មុំ​ទៅ​វៀត​ណាម ​របស់លោក​ឧកញ៉ា ​សឹង ​សំអុល

​ខេត្ត​ត្បូងឃ្មុំ​៖ មាន​សេចក្ដីរាយការណ៍​ពី​ខេត្ត​ត្បូងឃ្មុំ​ថា ឧកញ៉ា ដ៍​មាន​ឥទ្ធិពល​ម្នាក់​ឈ្មោះ សឹង សំអុល រស់នៅ ក្នុង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ គឺជា​ឈ្មួញ​ឈើ​ល្បីល្បាញ និង​យ៉ាងសកម្ម​បំផុត ដឹកឈើ​ប្រណីត​ដោយ រថយន្ត​យី​ឌុប​ទាំង​ខ្សែៗ យកទៅលក់​ឲ្យ​វៀតណាម​តាម​ច្រក​នានា​ក្នុងស្រុក​មេមត់ ច្រករបៀង​ទន្លេ​ចាម និង​ច្រករបៀង បឹង​ជ្រោង ដោយ​ឧ​ញ៉ា សឹង សំអុល បាន​ជះ​ទឹកប្រាក់​ទិញ​ទឹកចិត្ត​មន្ត្រី​ជំនាញ​មេ​ស្ថាប័ន​ធំៗ ក្នុង​ខេត្ត​ត្បូងឃ្មុំ សូម្បីតែ​លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត លោកស្នងការ​ខេត្ត​, លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​, រដ្ឋបាល​ព្រៃឈើ​ខេត្ត​(​ខ័​ណ្ឌ​-​ផ្នែក​-​សង្កាត់​), នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង និង​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ប្រចាំខេត្ត​ត្បូងឃ្មុំ​,​ប៉ុស្តិ៍​គយ​ច្រក​ទន្លេ​ចាម​ក្រោម​ការគ្រប់គ្រង លោក នឹម ផល្លី ដែល​ទើប​ឡើងកាន់ដំណែង​ថ្មីថ្មោង ក៏មាន​សភាព​ស្ងាត់ស្ងៀម ហើយ​មិនដែល​ឃើញ​មន្ត្រី​ដ៏​មានអំណាច​ទាំងនោះ​ចាត់ការ​បង្ក្រាប​ជំនួញ​ឈើ​មិន​ស្របច្បាប់​របស់លោក​ឧក​ញ៉ា សឹង សំអុល បាន​មួយ​ករណី​ឡើយ​។​


ប្រភព​បាន​បន្តថា ស្របគ្នា​នឹង​ភាពស្ងប់ស្ងាត់​នេះ​ឮថា​លោក​ឧកញ៉ា សឹង សំអុល​បាន​រត់ការ បង់ប្រាក់​ក្រោម​តុ​ឲ្យ​អ្នកមានអំណាច​ទាំង​តូច​ទាំង​ធំ​នៅ​ខេត្ត​ត្បូងឃ្មុំ សរុប​ចំណាយ​៥០០​ដុល្លារ ក្នុង​ឈើ​១​ម៉ែត្រគុប ខណៈ​ឡាន​យី​ឌុប​១​គ្រឿង​ដឹកឈើ​ប្រណីត​ចាប់ពី​៣០​ម៉ែត្រគុប​ឡើងទៅ ហើយ​ចេញ​ឈើ​ទៅ​វៀតណាម​ម្តងៗ​ចាប់ពី​២ ទៅ​១០​ឡាន​។ ដោយសារតែ​មានការ​ត្រូវរ៉ូវ​គ្នា​នេះហើយ​គេ​សង្កេតឃើញ លោក​ឧ​ញ៉ា សឹង សំអុល មិនដែល​អាកខាន​បញ្ចេញ​ឈើ​ទៅ​វៀ​ណា​ម​ឡើយ ទាំង​រដូវប្រាំង និង​ទាំង​រដូវវស្សា និង​ជា​រៀង​រា​ល់​យប់​ថ្ងៃ​។​


​ប្រភព​បានបញ្ជាក់​ឲ្យ​ដឹងថា ជំនួញ​ឈើ​ប្រណីត​មិន​ស្របច្បាប់ របស់ លោក​ឧក​ញ៉ា សឹង ធ្វើឡើង​ដោយ​ជ្រក​ក្រោម​គោលការណ៍ អាជ្ញាប័ណ្ណ​ទទួល​ទិញ​ឈើក្រហម សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក​តែ​បាន​បន្លំ​បំភាន់​ការពិត ដោយសារតែ​មានការ​ត្រូវ​រូ​វ​ជាមួយ​មន្ត្រី​ជំនាញ​រដ្ឋា​ល​ព្រៃឈើ មន្ត្រី​ពាក់ព័ន្ធ និង​អាជ្ញាធរ ដែល​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន លោក​ឧក​ញ៉ា សឹង សំអុល បាន​ឆក់​ឱកាស​ធ្វើ​អាជីវកម្ម​ឈើ​ប្រណីត​ជំនួស​ឈើក្រហម​នាំចេញ​ទៅ​វៀតណាម​ខុស​គោល​ការណ៍ ដោយបាន​ទៅ​បោះទីតាំង​ក្រុមហ៊ុន​នៅ​ចំណុច ជាប់​ព្រំប្រទល់​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី និង​បាន​ឲ្យ​មនុស្ស​ជំនិត​ពីរ​នាក់​ឈ្មោះ​ខុន និង ឈ្មោះ ឌឿ​ន ធ្វើ​ទំនាក់ទំនង​ជាមួយ​ឈ្មួញ​តូចៗ និង​ប្រជាពលរដ្ឋ ប្រមូល​ទិញ​ឈើ​ប្រណីត​ធ្នង់ បេង នាងនួន និង​ឈើ​ប្រភេទ​លេខ​១ មាន សុ​ក្រម កោះ​កោះ គគី​យ៉ាង​មមាញឹក​ដឹក​តាម​រថយន្ត​តូចៗ រហូត​មាន​ទាំង​ដឹក​តាម​រទេះគោ​យកមក​លក់​ឲ្យ​ទៀ​ផង ដែល​ឈើ​ទាំងនោះ​សុទ្ធសឹងតែ​ជា​ឈើ​ខុសច្បាប់​។​


សេចក្ដីរាយការណ៍​បាន​បន្តថា ដោយ​លោក​ឧក​ញ៉ា សឹង សំអុល ប៉ុន្មាន​ឆ្នាំនេះ​បាន​ដឹកឈើ​ប្រណីត​យកទៅលក់​នៅ​វៀតណាម​ទាំងស្រុង ដែលមាន​ទំនាក់ទំនង​យ៉ាង​ស្និទ និង​មាន​សំណូមពរ​ផ្គត់ផ្គង់​កាន់តែ​ធំ​ទៅៗ លោក​ឧក​ញ៉ា សឹង សំអុល បាន​ពង្រីក​ការចាត់តាំង​ឲ្យ​ដៃជើង​បំផុស ធ្វើ​ទំនាក់ទំនង​ប្រមូល​ទិញ​ឈើ​នៅ​តំបន់​ខាងលើ​នោះ បានធ្វើ​ឲ្យ​មនុស្ស​សំរុកចូល​ព្រៃ​ទៅ​កាប់​ឈើ​នៅ​តំបន់​ព្រៃ​អភិរក្ស​ជីវៈចម្រុះ​សីមា​យ៉ាងគំហុក យកមក​លក់​ឲ្យ​គាត់​ដោយ​ដឹកជញ្ជូន តាម​រថយន្ត ធំ​តូច យកទៅ​ស្ដុក​ទុក​ក្នុង​ឃ្លាំង​មួយកន្លែង​នៅ​តំបន់ K3 ហើយ​តែងតែ​រៀបចំ​លើកដាក់រ​យន្ត​យី​ឌុប​ធំៗ ម្តងៗ​៥ ទៅ​១០​គ្រឿ ដឹក​ចេញពី​ទីនោះ​តាមផ្លូវ លេខ​៧៦ និង ផ្លូវជាតិ​លេខ​៧ ឆ្លងកាត់ សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្នួល ដែល​គ្រប់គ្រង​ដោយ​លោក ឡាយ ធុច និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្នួល​-​ឆ្លូង របស់លោក ប្រាក់ សំបូរ យ៉ាង​រលូន ឆ្ពោះទៅ​ច្រករបៀង​បឹង​ជ្រោង ឬ ច្រករបៀង​ទន្លេ​ចាម ក្នុង​ឃុំ​ជាំ​គ្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ឆ្លងដែន ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម យ៉ាង​រលូន​ដោយ​គ្មាន​ការទប់ស្កាត់​បង្ក្រាប​ពី​សមត្ថកិច្ច​ម្ដងណា​ឡើយ ។​


បញ្ហា​ខាងលើនេះ​ដោយ​ប្រជាពលរដ្ឋ​មិនដែល​ឃើញ​លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ​ដាក់​បញ្ជា​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ចាត់ការ​ឡើយ បានធ្វើ​ឲ្យ​មានការ​រិះគន់ និង​វាយតម្លៃថា ទាំង​អាជ្ញាធរខេត្ត​ត្បូងឃ្មុំ និង​លោក​ឧ​ញ៉ា សឹង សំអុល កំពុងតែ​បំពាន​គោល​ការណ៍​រាជរដ្ឋាភិបាល​យ៉ាង​គឃ្លើន ខណៈ​សម្តេច​អគ្គ​មា​ហា​សេនាបតី​តេ​ជោ ហ៊ុន សែន កំពុងតែ​យកចិត្តទុកដាក់ ប្រឹងប្រែង​ជម្រុញ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណកែង តំណាក់ កាល​ទី​២ និង​ជម្រុញ​ការអនុវត្ត​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​គ្រប់​ខេត្ត​ក្រុង ស្ថាប័ន​រាជរដ្ឋាភិបាល​ទាំងមូល​ប្រឹងប្រែង​គ្រប់ៗ​គ្នា​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព​លើ​ការទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ និង​ការធ្វើ​ជំនួញ​ឈើ​ខុសច្បាប់​។ ទង្វើ​ទាំងអស់​ខាងលើ​ប្រាកដ​ណាស់ វា​មិនមាន​ចំណែក​បន្តិច​ណា​ឡើយ​ជួយ​ដល់​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល ករណីនេះ​ទាមទារ​ឲ្យ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃ លី លោក​ទេស​រដ្ឋ មន្ត្រី ឱម យ៉ិនទៀង និង លោក អ៊ុក រ៉ាប៊ុន គួរ​មាន​បទបញ្ជា​ទប់ស្កាត់​ហើយ ៕ ដោយ ផ្កា​ច័ន្ទ ​


KA-0012 KA-7371_3 KA-0092014_49-2លោក​ឧ​កញ៉ា សឹង សំអុល ធ្វើបុណ្យរាប់បាត ហើយក៏ជាអ្នកជោគជ័យលើជំនួញឈើ



ក្រ​សួង​ក​សិកម្ម​​គួរ​​ពិ​និត្យ​​គោល​​​​​​ការណ៍​​​​​ប្រមូល​ទិញ ​និង​ការនាំ​​ឈើ​ប្រ​ណីត​​តាម​ច្រករបៀង​​មួយចំនួន​​ក្នុង​​ខេត្ត​ត្បូង​ឃ្មុំ​ទៅ​វៀត​ណាម ​របស់លោក​ឧកញ៉ា ​សឹង ​សំអុល ក្រ​សួង​ក​សិកម្ម​​គួរ​​ពិ​និត្យ​​គោល​​​​​​ការណ៍​​​​​ប្រមូល​ទិញ ​និង​ការនាំ​​ឈើ​ប្រ​ណីត​​តាម​ច្រករបៀង​​មួយចំនួន​​ក្នុង​​ខេត្ត​ត្បូង​ឃ្មុំ​ទៅ​វៀត​ណាម ​របស់លោក​ឧកញ៉ា ​សឹង ​សំអុល Reviewed by yim PH on 8:43 AM Rating: 5

Entertainment

ads
Powered by Blogger.