Insurance

728x90

នគរបាល​ព័ទ្ធចាប់​យុវជន​ខ្មែរ សម្ងំ​ជក់​ថ្នាំញៀន​បាន​ម្នាក់ ២​នាក់​ទៀត​រត់​រួច​តាម​ប្រឡោះ​ជើង​ទៅ​បាត់​

ខេត្ត​កំពង់​ឆ្នាំ​ង​៖​ ​យុវជន​ខ្មែ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ព័ទ្ធចាប់​ក្របួច​បាន តែ​២​នាក់​ទៀត​បាន​រត់​រួច ដែល​ក្រោយពី​ពួកគេ​ចែកចាយ​ថ្នាំញៀន​រួច កំពុងតែ​នាំគ្នា​សម្ងំ​ជក់​ថ្នាំញៀន នៅលើ​ចង្កេះភ្នំ​សន្ទូច​យ៉ាង​ត្រជាក់ចិត្ត​។ សកម្មភាព​បង្ក្រាប​នេះ​បាន​ធ្វើឡើង​កាលពី​វេលា ម៉ោង​៤ និង​១៥​នាទី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៤ នៅក្នុង​ភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​ ​ ​


​លោក ស សារិទ្ធ នាយ​ប៉ុស្តិនគរបាលរ​ដ្ឋ​បាល​ស្រែ​ថ្មី​បានអោយដឹងថា​៖ ជនល្មើស​ដែល​សមត្ថកិច្ច​ចាប់ខ្លួនបាន​នេះ​មានឈ្មោះ អេង រស្មី អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ផ្សារលើ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ចំណែក​គ្នីគ្នា​គេ​២​នាក់​ទៀត​មិន​ត្រូវបាន​ស្គាល់ឈ្មោះ​នោះ ឡើយ​។ មុនពេល​បង្ក្រាប សមត្ថកិច្ច​មានការ​សង្ស័យ និង​បាន​តាមដាន​ឃើញ​ពួកគេ​កំពុង​សេព​ថ្នាំញៀន​នៅ​ចំណុច​ខាងលើ ខណៈនោះ​សមត្ថកិច្ច​បាន​ប្រើប្រាស់​កម្លាំង​ចំនួន​៥ នាក់​ឡោមព័ទ្ធ​ចាប់​បានតែ​ម្នាក់ អា​ពី​នាក់​ទៀត​ភ័យ​ផ្អើល​រត់លឿន​ដូច​សត្វ​ឈ្លូស គេចខ្លួន​រួច​បាត់ តែ​មិនយូរ​ទេ​នឹង​ចាប់​ប្រ​បួ​ច​ជាប់​ជាមិនខាន​។ ជាមួយគ្នា​នោះ​សមត្ថកិច្ច​បាន​ដកហូត​ថ្នាំញៀន​ម៉ា​ទឹកកក​ទៅមួយ​ចំនួន​ផងដែរ​។​ ​ ​


ក្នុងពេល​បង្ក្រាប សមត្ថកិច្ច​បាន​រឹម​អូស​បាន​ម៉ូតូ​ម៉ាក​ស្មាស់​វី​០១៤ មួយគ្រឿង​ពាក់ ស្លាក​លេខ កំពង់ឆ្នាំង​1D-2014 ដែលជា​ម៉ូតូ​របស់​ឈ្មោះ អេង រស្មី​,​សម្ភារៈ​សំរាប់​ជក់​ថ្នាំញៀន​ចំនួន​២​សម្រាប់​ផងដែរ និង បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​រលាប្អៀរ ចាត់ការ​បន្ត​តាម​នីតិវិធី​។​ ​ ​


​សូមបញ្ជាក់​ផងដែរ​ថា​៖​ក្នុង​ពិធី​ចែក​អំណោយ​ដល់​ប្រេ​ជា​ពលរដ្ឋ​ក្រីក្រ និង​ជន​រង គ្រោះ​ដោយ​គ្រោះធម្មជាតិ​ចំនួន​៥០០​នាក់ នៅ​សាលាស្រុក​រលាប្អៀរ កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៤ លោក ឈួ​រ ច័ន្ទ​ឌឿ​ន បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ចំពោះ​ការ​ចរាចរណ៍​ថ្នាំញៀន​នៅតាម​គ្រប់​មូលដ្ឋាន ដោយ​ឯ​.​ឧ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច​ពាក់ព័ន្ធ យកចិត្តទុកដាក់​ចូល​រួមសហការ​គ្នា​ក្នុងការ​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុ​វត្តិភាព​ទាំង​៩​ចំណុច ទប់ស្កាត់ និង​បង្ក្រាប​អោយ​ខាន​តែ​បាន​នូវ​មុខសញ្ញា​ជួញដូរ​ចែកចាយ​ទាំងអស់​ដែលមាន​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​អោយអស់ ព្រោះថ្នាំ​ញៀន​ជា ថ្នាំ​ដ៍​សាហាវ​កំពុង​បំផ្លាញ​អនាគត​យុវវ័យ ដែល​ធនធានមនុស្ស និង​ជា​ទំពាំង​ស្នង​ឫស្សី របស់​ប្រទេសជាតិ យ៉ាង​គួរ​ឲ្យ​ព្រួយបារម្ភ​។​


ចេញពី​ករណីនេះ​ប​ល​រដ្ឋ​សំណូមពរ ឲ្យ​ស្រាវជ្រាវ​ចាប់ខ្លួន​អ្នក​ដែល​លក់​ថ្នាំញៀន​ឲ្យ​ពួក គេ និង​ត្រូវតែ​ស្រាវជ្រាវ​បន្តៗ​ឲ្យ​ដល់​ថៅកែ​មេក្លោង​គ្រឿងញៀន​ធំ​បំផុត​តើ វា​ជា នរណា ហើយ​ត្រូវតែ​ចាប់ខ្លួន​ពួកវា​កាត់ទោស ព្រោះ​ពួកវា​ជា​ពួក​បំផ្លាញ​ជាតិ​៕ ដោយ រិ​ទ្ធិ ជ័យ ​


KA-06221 KA-06219



នគរបាល​ព័ទ្ធចាប់​យុវជន​ខ្មែរ សម្ងំ​ជក់​ថ្នាំញៀន​បាន​ម្នាក់ ២​នាក់​ទៀត​រត់​រួច​តាម​ប្រឡោះ​ជើង​ទៅ​បាត់​ នគរបាល​ព័ទ្ធចាប់​យុវជន​ខ្មែរ សម្ងំ​ជក់​ថ្នាំញៀន​បាន​ម្នាក់ ២​នាក់​ទៀត​រត់​រួច​តាម​ប្រឡោះ​ជើង​ទៅ​បាត់​ Reviewed by yim PH on 3:13 PM Rating: 5

Entertainment

ads
Powered by Blogger.