Insurance

728x90

បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ ត្រូវ​រថយន្ត​បើក​ច្រាសទិស​រេ​ចង្កូត​មក​បុក​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់

​ខេត្តកណ្តាល​៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ ខណៈ​គាត់​កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង ត្រូវបាន​រថយន្ត​បើក​បញ្ច្រាសទិស​គ្នា​បុក​ពេញទំហឹង​នោះ​ចំ​ពីមុខ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​១២ ខែធ្នូ នេះ នៅលើ​កំណាត់​ផ្លូវជាតិ​ស្ថិតក្នុង​ភូមិ​វិហារ​សូ​គ៌ ឃុំ​វិហារ​សូ​គ៌ ស្រុក​ខ្សាច់កណ្តាល​។ បុរសរ​គ្រោះ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេ​ទ្រ​។​


​បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ សយ សេង អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​មេ​រលាង ឃុំ​ព្រៃ​ស្នៀត ស្រុក​ពារាំង ខេត្តព្រៃវែង ជិះ​ម៉ូតូ​ម៉ាក​សង់​សេ​១២៥ ស្លាក​លេខ 1AV-3896 ត្រូវបាន​រថយន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដា ពណ៌​ខៀវ គ្មាន​ស្លាក​លេខ​បុក​ពីមុខ​ពេញទំហឹង​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ ទៅដល់​កន្លែងកើតហេតុ​តែ​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់ទៅ​ហើយ សមត្ថកិច្ច​ក៏បាន​នាំយក​ម៉ូតូ និង​រថយន្ត​មក​រក្សាទុក​នៅ​អធិការ​ស្រុក រងចាំ​ដោះស្រាយ​នាពេល​ក្រោយ​៕ ​


KA-7787



បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ ត្រូវ​រថយន្ត​បើក​ច្រាសទិស​រេ​ចង្កូត​មក​បុក​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ ត្រូវ​រថយន្ត​បើក​ច្រាសទិស​រេ​ចង្កូត​មក​បុក​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ Reviewed by yim PH on 9:13 PM Rating: 5

Entertainment

ads
Powered by Blogger.