Insurance

728x90

បុរស​ម្នាក់ បាក់ជើង​ឆ្វេង និង​ផុង​លលាដ៍ក្បាល ដោយសារ​កំពុង​ជិះ​ម៉ូតូ ត្រូវបាន​រថយន្ត​បញ្ច្រាសទិស​បុក​ចំ​ពេញទំហឹង ខ្ទាត​ផ្លោង​ចេញពី​ម៉ូតូ​ជាច្រើន​ម៉ែត្រ​

​ខេត្ត​ព្រះសីហនុ​៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ បាក់ជើង​ឆ្វេង និង​ផុង​លលាដ៍ក្បាល ខណៈ​កំពុង​ជិះ​ម៉ូតូ ត្រូវបាន​រថយន្ត​កំពុក​បើកបរ​បញ្ច្រាសទិស​បុក​ចំ​ពេញទំហឹង​ខ្ទាត​ផ្លោង​ចេញពី​ម៉ូតូ​ជាច្រើន​ម៉ែត្រ ដែល​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​១៥ និង​១៥​នាទី​រសៀល​ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំ​២០១៤ នៅ​ចំណុច​ក្បែរ​ធនាគារ FTB ស្ថិត​ក្នុងភូមិ​២ សង្កាត់​លេខ​២​ក្រុងព្រះសីហនុ​។​


​ប្រភពពី​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​អះអាងថា នៅមុន​កើតហេតុ​បន្តិច គេ​បានឃើញ​ម៉ូតូ​មួយគ្រឿង​ជិះ​ដោយ​ជនរងគ្រោះ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង (​ផ្លូវត្រង់​) ក្នុង​ល្បឿន​យឺតៗ រហូតមកដល់​ចំណុចកើតហេតុ​ត្រង់​ផ្លូវបំបែក​ជា​បួន ក៏​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង ដែល​គេ​ស្គាល់​យ៉ាងច្បាស់​ថា ជា​រថយន្ត​របស់​អាចា​រ្យ​ចិន​ផ្ទះ​នៅក្បែរ បើក​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច បាន​ជ្រុល​ទៅបុក​ម៉ូតូ​ពេញទំហឹង បណ្តាលអោយ ម៉ូតូ​ខ្ទាត​ចេញពី​រថយន្ត ហើយ​ម៉ូតូ ត្រូវបាន​រថយន្ត​កិន​ពីលើ ខូចខាត​យ៉ាងដំណំ​។ ក្រោយ​កើត ហេតុ​ខាង​រថយន្ត​ពុំបាន​ឈប់​មើល​ម៉ូតូ​នោះទេ ដោយបាន​បន្ថែម​ល្បឿន​ទៅមុខ រហូតដល់​ផ្ទះ​ទើប​ឈប់​រួច​ដើរចូល​ផ្ទះ​ធ្វើជា​មិនដឹង​អ្វី​ទាំងអស់​។ ​ប្រការ​នេះហើយ​បានធ្វើអោយ​អ្នក​បាន ឃើញ​ហេតុ​ការ​ណ៏​ហាក់​មានការ​ហួសចិត្ត មិន​នឹកស្មានថា​លោកតា​អាចារ្យ​ចិន មាន​វ័យ​ចំណាស់​ទៅហើយ​នេះ បែរជា​គ្មាន​សីលធម៌ អាណិតអាសូរ​ជនរងគ្រោះ បន្តិច​សោះ ដែល​ធ្វើ​ឲ្យ​អ្នក​គ្រប់ៗ​គ្នា​បានឃើញ​ហេតុការណ៍​នោះ រិះគន់​គ្រប់ៗ​គ្នា អំពី​ទង្វើ​របស់គាត់​ហើយ​គេ​ចាំ​មើលថា​គាត់​អាច​គេច​ផុតពី​សំណាញ​ច្បាប់​បានដែរ​ឬទេ​?​។​


​ប៉ូលីស​ចរាចរណ៍​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ​អៀ​ក្រ​យ៉ង សិ​ដ្ឋ ភេទ ប្រុស អាយុ​២៨​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ ដាយ​មិន​ស៊ី មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ បាន​រងរបួស​ធ្ងន់​បាក់ជើង​ឆ្វេង​ផុង​លលា​ដ៏​ក្បាល ខណៈ​កំពុង​បើកបរ​ម៉ូតូ ម៉ាក់​គុប​ជ្រុង​ពណ៌​ប្រផេះ ពាក់​ស្លាក លេខ​កំពង់ធំ 1F5828 ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ត្រូវបាន​រថយន្ត​ម៉ាក វី​ស្តូ ពណ៌​ផ្ទៃមេឃ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​បុរស​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ ស៊ូ យ៉ី​វ ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​២​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ មានមុខរ​បរជា​អាចារ្យការ​ប្រពៃណី​ចិន បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច បាន​ជ្រុល​ទៅបុក​ជាមួយ​ម៉ូតូ​ជនរងគ្រោះ បណ្តាល​ឲ្យ​ខ្ទាត​ជាច្រើន​ម៉ែត្រ​។


​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​មក​សង្គ្រោះបន្ទាន់​នៅ​គ្លី​និ​ច​ឯកជន សេ​តេ ឯ​ម៉ូតូ និង​រថយន្ត​ត្រូវបាន ប៉ូលិស​ចរាចរណ៍​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត រងចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕​ដោយ កោះរ៉ុង


KA-02049 KA-02044​ ​



បុរស​ម្នាក់ បាក់ជើង​ឆ្វេង និង​ផុង​លលាដ៍ក្បាល ដោយសារ​កំពុង​ជិះ​ម៉ូតូ ត្រូវបាន​រថយន្ត​បញ្ច្រាសទិស​បុក​ចំ​ពេញទំហឹង ខ្ទាត​ផ្លោង​ចេញពី​ម៉ូតូ​ជាច្រើន​ម៉ែត្រ​ បុរស​ម្នាក់ បាក់ជើង​ឆ្វេង និង​ផុង​លលាដ៍ក្បាល ដោយសារ​កំពុង​ជិះ​ម៉ូតូ ត្រូវបាន​រថយន្ត​បញ្ច្រាសទិស​បុក​ចំ​ពេញទំហឹង ខ្ទាត​ផ្លោង​ចេញពី​ម៉ូតូ​ជាច្រើន​ម៉ែត្រ​ Reviewed by yim PH on 7:58 PM Rating: 5

Entertainment

ads
Powered by Blogger.