ប្រជាពលរដ្ឋមកពី២០ភូមិ ក្នុង៣ឃុំ ចូលរួមពិគ្រោះយោបល់ពីសេវាកម្មបសុព្យាលបាលក្នុងការចិញ្ចឹមសត្វ
ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋប្រមាណជាង៨០នាក់ មកពី២០ភូមិ នៅក្នុងឃុំ៣មាន ឃុំស្វាយជ្រុំ ឃុំព្រៃមូល និងឃុំ ក្រាំងលាវ ស្រុករលាប្អៀ រ បានចូលរួមកិច្ចពីគ្រោះយោបល់ថ្នាក់ស្រុកស្តីពីវិស័យចិញ្ចឹមសត្វ និងសាវាកម្មបសុព្យា បាល។ ពីធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤នៅក្នុងបរិវេណវត្តឧទុម្ព ស្ថិតនៅក្នុងភូមិឧទុម្ព ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីលោក ក្រឹង សំអាត ប្រធានការិយាលយ័ផលិតកម្ម និងបសុព្យា បាលខេត្តកំពង់ឆ្នាំងលោក អ៊ុក សាម៉េត ប្រធានសហគមន៍នាងកង្រីរួមនិងលោកមេឃុំទាំង៣ បានចូលរួមផងដែរ កិច្ច ពីគ្រោះយោបល់ថ្នាក់ស្រុកនេះគាំទ្រគម្រោងដោយ សហគមន៍អ៊ឺរ៉ុបទីភ្នាក់ងារអភិវឌ្ឍន៍ ឆេក និងតាមរយៈអង្គការ ភិបផលអ៊ីននិត (CZECH&PIN)។
នៅក្នុងកិច្ចពិគ្រោះយោបល់ក្នុងថ្ងៃនេះមានប្រធានបទ៣គឺ ទី១.ដោះស្រាយបញ្ហាទាក់ទងទៅក្នុងការចិញ្ចឹមសត្វ ក្នុងស្រុកមានបញ្ហាប្រឈមអ្វីខ្លះ? ទី២.ធ្វើការផ្សព្វផ្សាយស្តីពីតួនាទីនិងការទទួលខុសត្រូវរបស់ការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត ទី៣.គោលនយោបាយរបស់រដ្ឋាភិបាលក្នុងការចិញ្ចឹមសត្វ។
ក្នុងអង្គប្រជុំនេះលោក តិល សុផាត ប្រធានគម្រោងអភិវឌ្ឍន៍ទីផ្សារសត្វបានលើកឡើងថា៖ រយៈពេល១៨ខែនេះ សហគមន៍នាងកង្រីបានបើកវគ្គបណ្តុះបណ្តាលដល់ពេទ្យសត្វភូមិបាន៤វគ្គនិងធ្វើការផ្សព្វផ្សាយបានចំនួន២៦ភូមិនិងបានផ្តល់សម្ភារះនិងថវិការដល់ពេទ្យសត្វភូមិជាទុនពង្រីកការចិញ្ចឹមសត្វនៅតាមភូមិ ក្នុងនោះក៍បានផ្តល់ថវិកា គំរូក្នុង ម្នាក់ៗ ចំនួន៤៥ដុល្លា សម្រាប់ឧបត្ថម្ភដល់ការចិញ្ចឹមសត្វ។ #លោកបានអោយដឹងបន្ថែមទៀតថា៖នៅក្នុងនោះបានធ្វើការចុះផ្សព្វផ្សាយផែនការវិនិយោគទុនដល់ប្រជាពលរដ្ឋ២០ភូមិក្នុងស្រុករលាប្អៀរនិងក្រុមសន្សំប្រាក់នៅក្នុងឆ្នាំខាងមុខគម្រោងនិងធ្វើការជ្រើសរើសយកឃុំ៣ក្នុងស្រុករលាប្អៀរលើការចិញ្ចឹមសត្វចងក្រងក្រុមកសិករចិញ្ចឹមសត្វនិងក្រុមសន្សំប្រាក់។
ក្នុងការពិគ្រោះយោបល់ថ្នាក់ស្រុកក្នុងថ្ងៃនេះដែរ លោក ក្រឹងសំអាត ប្រធានការិយាល័យផលិតកម្ម និងបសុ ព្យាបាលខេត្តបានលើកឡើងថា៖ក្នុងវិស័យចិញ្ចឹមសត្វកសិក ត្រូរវធ្វើយ៉ាងណាជ្រើសរើសពូជសត្វអោយបានល្អ និងត្រូវប្រើប្រាស់ចំណីធម្មជាតិទើបឆាប់ធំរហ័ស បានលក់ដើម្បីធ្វើការដោះស្រាយជីវភាពរស់នៅកាត់បន្ថយភាព ក្រីក្រនិងការធ្វើចំណាកស្រុក។
លោកបានបញ្ជាក់អោយដឹងបន្ថែមទៀតថា៖កសិករត្រូវបង្កើតឡជីវកឧស្ម័នដែលប្រើលាមកសត្វសម្រាប់បំរើផលប្រយោជន៍នៅក្នុងលំនៅដ្ឋាន ជៀសវៀងក្នុងការចំណាយថវិកាក្នុងគ្រួសារ ចំណែកទុនដែលម្ចាស់គម្រោងប្រគល់ អោយត្រូវយកទៅប្រើប្រាស់ចំគោលដៅលើផ្នែកចិញ្ចឹមសត្វនៅក្នុងមូលដ្ឋាន មាន មាន់ ទា ជ្រូក គោ ក្របី។ កន្លង មករដ្ឋា ភិបាលលោកតែងតែមានគោលនយោបាយផ្សព្វផ្សាយជម្រុញដល់កសិករក្នុងការចិញ្ចឹមសត្វនិងចាក់វ៉ាក់សាំង ការពារអោយបានទាន់ពេលវេលាដើម្បីត្រៀមធ្វើសមាហរន្តកម្មអាស៊ានក្នុងឆ្នាំ២០១៥ខាងមុខ។
លោកប្រធាន ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនកសិករត្រូវយកចិត្តទុកដាក់ ចិញ្ចឹមសត្វ ត្រូវដាក់ទ្រុងអោយចំណីទឹកបានគ្រប់គ្រាន់ តាមប្រភេទសត្វ ពិសេសចូលរួមដាំដើមកន្ធុំធេតនៅតាមលំនៅដ្ឋាន របស់ខ្លួន ដែលផ្លែន្ធុំធេតគឺជាចំណីដ៏ល្អសំរាប់សត្វមាន់ផងដែរ៕ ដោយ រិទ្ធិ ជ័យ