Insurance

728x90

ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់ និង​ដក់ហូត​បាន​ថ្នាំញៀន មេ​តំ​ហ្វេ​តា​មីន​អាយ​ស៍ (​ទឹកកក​) ចំនួន​៣៨​ថង​តូចៗ​

​ខេត្តបន្ទាយមានជ័យ​៖ ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់ បានធ្វើ​សកម្មភាព​ជួញដូរ​ថ្នាំញៀន នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា ថៃ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ស្រាវជ្រាវ​បានសម្រេច​។ ករណី បង្ក្រាប​នេះ​ក្រោយ​ការដឹកនាំ​កម្លាំង​ដោយ​លោក ធិ​ន ស៊ិន​ដេ​ត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង​បាន​សហ​ការណ៍​ជាមួយនឹង​កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត និង​ដឹកនាំ​បញ្ជា​ផ្ទា​ល់ពី​លោក​ផាន់ ភី​រម្យ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត ។​


​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿង​ញៀន​នេះ ធ្វើ​នៅត្រង់ចំណុច​វត្ត​ជិន​សូរិយា​រាម ហៅ​វត្ត​ម៉​ង​ចិន ស្ថិតនៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលា​ម៉ោង​៦​ និង​៣០​នាទី ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៤ ។​


លោក​ធិ​ន ស៊ិន​ដេ​ត នាយ​កា​រិ​យ័​ល​ប្រឆាំង​គ្រឿងញៀន បាន​ថ្លែង​ឲ្យ​ដឹង​នៅវេលា​ម៉ោង ១១​និង​២០​នាទី​ព្រឹក ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៤​នេះ​ថា​៖ ក្រោយពី​បាន​តាមដាន​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ច្បាស់លាស់ លោក​ក៏បាន​រាយការណ៍​ទៅ​លោកស្នងការ​ខេត្ត និង​បាន​ដឹកនាំ​កម្លាំង​ចុះទៅ​ភ្លាមៗ​តែម្តង និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់ និង​ដក់ហូត​បាន​វត្ថុតាង​គ្រឿងញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន​អាយ​ស៍ (​ទឹកកក​) ចំនួន​៣៨​ថង​តូច ទូរស័ព្ទ ចំនួន​៥​គ្រឿង ដប​កែឆ្នៃ​សំរាប់​ប្រើប្រាស់​ចំនួន ២ ដែកកេះ ចំនួន​៣ សំបក​ថង​ប្លា​ស្ទិ​ច ១​ដុំ បំពង​បឺត​១​ធំ កន្ត្រៃ ១​ផងដែរ ។


​លោក​បន្តថា​៖ ជនសង្ស័យ​ទី​១ ឈ្មោះ ហុក ស្រៀ​ង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​ជា​អ្នករត់ម៉ូតូឌុប រស់នៅ​បន្ទាប់​ជួល​ភូមិ បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ,​ទី​២​ឈ្មោះ សំ សុផាត ហៅ​រ៉ា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរប​ជា​បុគ្គលិក​កាស៊ីណូ រស់នៅ​បន្ទាប់​ជួល​ភូមិ​-​សង្កាត់​អូរ​អំបិល ក្រុង​សេរី​សោភ័ណ ,​ទី​៣​ឈ្មោះ រិ​ន ម៉ា​ឡា ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខរបរ​សេវា​បំរើ​ខា​រ៉ា​អូរ​ខេ ប៉ោយប៉ែត​ផាស រស់នៅ​បន្ទាប់​ជួល​ភូមិ​-​សង្កាត់​-​ក្រុង​ប៉ោយប៉ែត ,​ទី​៤​ឈ្មោះ រ័ត្ន បញ្ញា ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ​សេវា​បំរើ​ខា​រ៉ា​អូរ​ខេ CVR រស់នៅ​បន្ទាប់​ជួល ភូមិ​-​សង្កាត់​-​ក្រុង​ប៉ោយប៉ែត ។


​ក្រោយពី​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងអស់ រួមទាំង​វត្ថុតាង​ទាំងអស់ ខាងលើនេះ បាន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​សាកសួរ​នាំ និង​បាន​សារភាព ចំពោះ មុខ​សមត្ថកិច្ច​ថា​ពួកខ្លួន​ពិតជា​បាន​ប្រ​ព្ត្រឹ​ត្ត​បទល្មើស​ជួញដូរ​គ្រឿងញៀន​មែន ។ បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​បាន​សាង​សំណំ​រឿង​ជនសង្ស័យ និង​វត្ថុតាង បញ្ជូន​ទៅកាន់​សាលា ដំបូង ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​និតិ​វិ​ច្បាប់​៕ ដោយ​យី​ហាំង​ ​


KA--20141218-WA0040 KA--20141218-WA0041



ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់ និង​ដក់ហូត​បាន​ថ្នាំញៀន មេ​តំ​ហ្វេ​តា​មីន​អាយ​ស៍ (​ទឹកកក​) ចំនួន​៣៨​ថង​តូចៗ​ ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់ និង​ដក់ហូត​បាន​ថ្នាំញៀន មេ​តំ​ហ្វេ​តា​មីន​អាយ​ស៍ (​ទឹកកក​) ចំនួន​៣៨​ថង​តូចៗ​ Reviewed by yim PH on 7:59 AM Rating: 5

Entertainment

ads
Powered by Blogger.