Insurance

728x90

បាត់​រថយន្ត​ឆ្លាម​ពី​ទីក្រុង​ភ្នំពេញ រកឃើញ​តាមរយៈ ជី​ភី​អេស​ក្នុង​រថយន្ត បង្ហាញ​ទីតាំងនៅ​ខេត្តកំពង់ឆ្នាំង​

​ខេត្តកំពង់ឆ្នាំង​៖ ជនសង្ស័យ​ម្នាក់ និង​រថយន្ត​ឆ្លាម​១​គ្រឿង ត្រូវ​សមត្ថកិច្ច​រកឃើញ បន្ទាប់ពី​ចោរ​បាន​លួច​នៅពេល​ទាបភ្លឺ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៤ ពី​ក្រុងភ្នំពេញ​យកមក​លាក់ទុក និង​ត្រូវបាន​ម្ចាស់​រថយន្ត​រកឃើញ​តាម ជី​ភី​អេស ប្តឹង​សមត្ថកិច្ច​។​ករណី​បង្ក្រាប​ចោរលួច​រថយន្ត​ខាងលើនេះ​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១០​នៅក្នុង​ភូមិ​ត្រោក​កណ្តាល ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​។​


លោក យឹម សុផល នាយផ្នែក​ព្រហ្ម​ទ័​ណ្ឌ​នគរបាល ស្រុក​រលាប្អៀរ​បានអោយ​ដឹងថា​៖ ជនសង្ស័យ​ខាងលើនេះ​សមត្ថកិច្ច​មិនអាច​ប្រាប់​អត្តសញ្ញាណ​អោយដឹង​ឡើយ ព្រោះ​កុំ​ពុង​ធ្វើការ​ស្រាវជ្រាវ​បន្ត​រក​បក្ខ​ពួកគេ​ទៀត តែ​គ្រាន់តែ​បង្ហើប​អោយដឹងថា ជា​អង្គរក្ស​អ្នកធំ​ម្នាក់​នៅក្នុង​ទីក្រុង​ភ្នំពេញ​។ ដោយឡែក​ម្ចាស់​រថយន្ត​ឆ្លាម​ពណ៌​ស្ករ ពាក់​ស្លាក​លេខ មានឈ្មោះ តាន់ ហាវ អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​សែន​ជ័យ សង្កាត់​កា​កាប ខ​ណ្ឌ័​ពោធិ​សែន​ជ័យ ក្រុងភ្នំពេញ​។​


​លោក ទឹម ច​ន្ធី អធិការនគរបាល​ស្រុក​រលាប្អៀរ​បាន​ដែលជា​អ្នកដឹកនាំ​សមត្ថកិច្ច​ចុះបង្ក្រាប​ករណី​ខាងលើនេះ​និយាយ​អោយដឹងថា​៖ នៅ​យប់​ទាបភ្លឺ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៤ លោក​បានទទួល​ទូរស័ព្ទ​ពី​ម្ចាស់​រថយន្ត​ខាងលើ ប្តឹង​ថា លោក​បាន​បាត់​រថយន្ត​ខាងលើ​ពី​ផ្ទះ​ក្នុង​ចន្លោះ​ម៉ោង​០០​និង​៣០​នាទី​ដល់​ម៉ោង​៤​ទាបភ្លឺ តែ​រថយន្ត​លោក​មាន​ដាក់​ជី​ភី​អេស​បាន​បញ្ជាក់ថា​រថយន្ត​លោក​ត្រូវ​ចោរលួច​យកទៅ​លាក់ទុក​ក្នុងភូមិ​ត្រោក ឃុំ​ស្រែ​ថ្មី ស្នើសុំ​សមត្ថកិច្ច​ជួយ​អន្តរា​គម​ផង​។​


​តាំងពី​ពេល​ទាបភ្លឺ ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៤ លោក​អធិការ​ស្រុក​បាន​ដឹកនាំ​សមត្ថកិច្ច​ទៅ ពួក​ស្ទាក់ នៅ ចំណុច​សង្ស័យ ពេល​ម្ចាស់​រថយន្ត​មកដល់ ក៏បាន​នាំ​សមត្ថកិច្ច​រុករក​តាម​ម៉ាស៊ីន​ជី​ភី​អេស ក៏បាន​រកឃើញ រថយន្ត​នៅ​លាក់ ទុក​ខាងក្រោយ​ផ្ទះ​ឈ្មោះ អួ​ង សុ​ភ័​ក្ត​ឧ​ត្ត​ម អាយុ​៤០​ឆ្នាំ រស់នៅក្នុង​ភូមិ​ត្រោក​កណ្តាល ឃុំ​ស្រែ​ថ្មី ដែល​រថយន្ត​នោះ​ត្រូវបាន​ក្រុមចោរ​ដោះ​ស្លាក​លេខ​លាក់ទុក​បាត់ទៅហើយ​។​


នៅក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ចាប់បាន​ជនសង្ស័យ​ម្នាក់​ជា​អ្នក​លួច​រថយន្ត​មកពី​ក្រុងភ្នំពេញ​ដែល​ត្រូវជា​ក្មួយ​របស់​ម្ចាស់ផ្ទះ ប៉ុន្តែ​សមត្ថកិច្ច​សុំ​លាក់​អត្តសញ្ញាណ​សិន​ដើម្បី​ស្រាវ​ជាវ​បក្ខ​ពួកគេ​មួយចំនួនទៀត​ដែល​ពាក់​ព​ន្ធ័​ក្នុងការ​លួច​យក​រថយន្ត​នេះ​។​


ម្ចាស់ផ្ទះ និង​ជនសង្ស័យ​ខាងលើ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរ​បាន​ស្រុក​រលាប្អៀរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ធ្វើការ​ស្រាវជ្រាវ​ជនសង្ស័យ​មួយចំនួនទៀត​ដែលជា​បក្ខពួក​ចោរលួច​រថយន្ត​ខាងលើនេះ​៕ ដោយ រិ​ទ្ធិ ជ័យ


KA-00763 KA-00769​ ​ ​



បាត់​រថយន្ត​ឆ្លាម​ពី​ទីក្រុង​ភ្នំពេញ រកឃើញ​តាមរយៈ ជី​ភី​អេស​ក្នុង​រថយន្ត បង្ហាញ​ទីតាំងនៅ​ខេត្តកំពង់ឆ្នាំង​ បាត់​រថយន្ត​ឆ្លាម​ពី​ទីក្រុង​ភ្នំពេញ រកឃើញ​តាមរយៈ ជី​ភី​អេស​ក្នុង​រថយន្ត បង្ហាញ​ទីតាំងនៅ​ខេត្តកំពង់ឆ្នាំង​ Reviewed by yim PH on 12:26 PM Rating: 5

Entertainment

ads
Powered by Blogger.