Insurance

728x90

ក្មេងស្រី​អាយុ​៧ និង​ក្មេងប្រុស​អាយុ​៩​ឆ្នាំ ត្រូវ​ភ្លើង​ឆេះ​ស្លាប់​ក្លាយជា​ដុំ​ធ្យូង ដោយសារ​អគ្គីភ័យ​ឆេះ​បំផ្លាញ​ផ្ទះ​កោស​ជប់ ម៉ាស្សា​១​ខ្នង​ពេល​មេឃ​ជិត​ភ្លឺ​

​ខេត្ត​ព្រះសីហនុ​៖ កុមារ​តូចៗ​ចំនួន​២​នាក់ បាន​បាត់​បង់ជីវិត​យ៉ាង​អាណោចអាធ័ម​នៅក្នុង​អគ្គីភ័យ​មួយ ដែល​បាន​ឆេះ​បំផ្លាញ​ផ្ទះ​កោស​ជប់ ម៉ាស្សា ចំនួន​១​ខ្នង ទាំងស្រុង​យ៉ាង​លឿន​បំផុត​សូម្បីតែ​អីវ៉ាន់​ក៏​យក​មិនទាន់​ដែរ​ត្រូវ​ភ្លើង​ឆេះ​ម៉ត់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​៥​ទៀបភ្លឺ ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​ភ្នំ​ខៀវ ស្ថិតក្នុង​ក្រុម​១​ភូមិ​១ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ។​


​ក្នុង​ហេតុការណ៍​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន ថ្លែង​ឲ្យ​ដឹងថា​៖ ឧប្បត្តិ​ហេតុនេះ​បាន​បណ្តាលអោយ​ផ្ទះ​១​ខ្នង ឆេះ​ខ្ទេច​ទាំងស្រុង និង​បាន​ឆក់យក​ជីវិត​កុមារ​២​នាក់ ភ្លើង​ឆេះ​រាងកាយ​ខ្លោច​ជា​ដុំ​ធ្យូង អស់​ទៅហើយ​។ តាម​ការសន្និដ្ឋាន​ជំហាន​តំបូង សង្ស័យថា ការឆាបឆេះ​នេះ បណ្តាលមកពី​ទុស្សេរ​ខ្សែរ​ភ្លើង ព្រោះ​នៅ​កើតហេតុ​គេ​បានឃើញ​ផ្សេង​និង​អណ្តាតភ្លើង​ឆេះ​ចេញពី​តំបូល​ផ្នែ​ង​ខាងក្រោយ ហើយ​ក៏បាន​រាលដាល​ពេញ​តួ​ផ្ទះ​ទាំងមូល​តែម្តង​តែមួយ​ប៉ព្រិចភ្នែក​ឆេះ​ហិនហោច​បំ​ផ្ល​អស់​ព្រ​ព្យ​សម្បត្តិ​ដែលមាន​បន្តិច​ប​ន្ទួ​ច​នោះ​។​


​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ចំនួន​២​គ្រឿង និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​កំ​ពង់​ផែរ​ស្វ​យ័​ត្ន​ក្រុងព្រះសីហនុ ក៏បាន​មកជួយ​អន្តរាគមន៍​សង្គ្រោះ ទប់ស្កាត់​មិនអោយ​មានការ​រីក​រាល​ដាល​ដល់ផ្ទះ​ដ៏​ទៃៗ​ទៀត​ដែរ ។​


​ដោយឡែក​យោងតាម​ប្រភពពី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ដែរ​ថា​៖ តាម​របាយការណ៍​ជាបឋម ផ្ទះ​ជាទី​តាំង​កោស​ជប់ ម៉ាស្សា ដែល​អគ្គីភ័យ ឆេះ​បំផ្លាញ​នោះ មាន​មនុស្ស​រស់នៅ​ចំនួន​៦​នាក់ ក្នុងនោះ​ស្រី​៤​នាក់ មុខរបរ កោស​ជប់ ម៉ាស្សា​។ មាន​ម្ចាស់​ឈ្មោះ​ពុង ស្រី អូន ភេទ​ស្រី​អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​កន្លែងកើតហេតុ មុខរបរ​ម៉ាស្សា​។ ចំណែក​កុមារ​ទាំងពី​ដែល​បាន​បាត់បង់​ជិវិត​មានឈ្មោះ​ចូ​វ ស្រ៊ឺ ភេទ​ស្រី អាយុ​៧​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ ស៊ី ថា ភេទ​ប្រុស អាយុ​៩​ឆ្នាំ​។


​ ​ស្ត្រី​ម្ចាស់ផ្ទះ​ឈ្មោះ​ពុង ស្រី អូន បាន​រៀបរាប់ នៅក្នុង​ហេតុការណ៍​នោះ​ទាំង​តក់ស្លុត​ថា កំពុងតែ​ដេក​លង់លក់ ស្រាប់​តែមាន​អារម្មណ៍​ក្តៅ ភ្ញាក់ឡើង​ក៍​ឃើញ​អណ្តាតភ្លើង​និង​ផ្សែង​ឆេះ​ពេញទំហឹង​លើដំបូល​ផ្ទះ ស្ទើ​តែ​រត់ចេញ​មិន​រួច ពេលនោះ​ស្លន់ស្លោ​យ៉ាង​ប្រថុច​ញុ​ច ដោយបាន​រត់ចេញ​យក​ប្រះ​អាយុ​រៀងខ្លួន ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​បាន​បន្សល់ទុក​ក្មេង​ពីរ​នាក់​ក្នុង​ក្ទះ​ដែល​កំពុងតែ​ឆេះ​គ្មាន​អ្នកណា​ជួយ​បានឡើយ​។ លុះ​រថយន្ត​បាញ់​ទឹក​ពន្លត់ភ្លើង នាំគ្នា​ដើរ​សំដៅទៅ​កន្លែង​ក្មេង​ដេក​ឃើញ​សព​ក្លាយជា​ធ្យូង​ទៅហើយ ស្លុតចិត្ត​ខ្លាំងណាស់​។​


​នគរបាល​មូលដ្ឋាន​បាន​បន្តថា​៖ ក្នុង​សកម្មភាព​ជួយសង្គ្រោះ​នោះ កម្លាំង​ជួយសង្គ្រោះ​ពន្លត់អគ្គីភ័យ​បាន​ប្រើប្រាស់​រថយន្ត​ចំនួន​៣​គ្រឿង​ក្នុងនោះ រថយន្ត​ស្នងការ​នគរបាល​ខេត្ត​ចំនួន​២​គ្រឿង និង រថយន្ត​កំពង់ផែរ​ស្វ​យ័​ត្ន​ចំនួន​១​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​៣​ឡាន ។ ចំពោះ​ការបាត់បង់​ខូចខាត​សម្ភារៈ​គិត​ជា​ទឹកប្រាក់ និង មូល​ហេតុដែល​បណ្តាលអោយ​ឆេះ​ពិតប្រាកដ​នោះគេ​នៅ​ពុំទាន់​សន្និដ្ឋានបាន​នៅឡើយ​ទេ​ភ្លាមៗ​នេះ​៕ ដោយ កោះរ៉ុង​ ​


KA-02255 KA-02259 KA-02263 KA-02268 KA-02272 KA-02273



ក្មេងស្រី​អាយុ​៧ និង​ក្មេងប្រុស​អាយុ​៩​ឆ្នាំ ត្រូវ​ភ្លើង​ឆេះ​ស្លាប់​ក្លាយជា​ដុំ​ធ្យូង ដោយសារ​អគ្គីភ័យ​ឆេះ​បំផ្លាញ​ផ្ទះ​កោស​ជប់ ម៉ាស្សា​១​ខ្នង​ពេល​មេឃ​ជិត​ភ្លឺ​ ក្មេងស្រី​អាយុ​៧ និង​ក្មេងប្រុស​អាយុ​៩​ឆ្នាំ ត្រូវ​ភ្លើង​ឆេះ​ស្លាប់​ក្លាយជា​ដុំ​ធ្យូង ដោយសារ​អគ្គីភ័យ​ឆេះ​បំផ្លាញ​ផ្ទះ​កោស​ជប់ ម៉ាស្សា​១​ខ្នង​ពេល​មេឃ​ជិត​ភ្លឺ​ Reviewed by yim PH on 4:09 PM Rating: 5

Entertainment

ads
Powered by Blogger.