Insurance

728x90

បើកឡាន និយាយ​ទូរស័ព្ទ​ក្នុង​ភាពស្រវឹង ហើយ​ល្បឿន​លឿន​ផង បាន​ជ្រុល​ទៅបុក​រថយន្ត​កំពុង​ចត​នៅ​ចិញ្ចើមផ្លូវ​ធ្លាក់​ស្រះ​ទឹក​ទាំងពីរ​

​ខេត្តបន្ទាយមានជ័យ​៖ អ្នក​បក​បរ​រវល់​និយាយ​ទូរស័ព្ទ លាយ​លំនឹង​ភាពស្រវឹង ហើយ​បើកបរ​លឿន​ផង បាន​ជ្រុល​ទៅបុក​រថយន្ត មួយគ្រឿង​ចត​នៅ​ចិញ្ចើមផ្លូវ​ធ្លាក់​មាត់​ស្រះ ចំណែក​រថយន្ត​បង្ក​បាន​ធ្លាក់​ក្នុង​ស្រះ​គ្មាន​ទឹក ហើយ​តាំ​កុង​ឡាន​បង្ក​បាន​បើកទ្វារ​រត់គេចខ្លួន​បាត់​។ គ្រោះថ្នាក់​នោះបាន​កើតឡើង​វេលា​ម៉ោង​៣ និង​៣០​នាទី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៤ តាម​បណ្តាល​ផ្លូវជាតិ​លេខ​៥ នៅ​ខាងលិច​សាលាបឋមសិក្សា​សាលា​ដែង​ស្ថិតនៅ​ភូមិ​សាលា​ដែង ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។


​ប្រភពពី​សមត្ថកិច្ច​បា​ន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​គ្រោះថ្នាក់​ចរាចរ​កើតឡើង​គឺ​រថយន្ត​កាមរី​ស៊េរី​ឆ្នាំ​១៩៩៥ ពណ៌​ស ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​2A-4506 បើកបរ​ដោយ​ឈ្មោះ ញ៉ឹក វិបុល ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ព្រះ​ស្រែ ឃុំ​តា​ឡំ ស្រុក​មង្គល​បូរី បាន​ចត​រថយន្ត​ចោល​នៅ​ចិញ្ចើមផ្លូវ បាន​ដើរចូល​ទៅលេង​ផ្ទះ​មិត្តភក្តិ ស្រាប់​តែមាន​រថយន្ត​កា​ម​រី​សេរី​ឆ្នាំ​១៩៩៣ ពណ៌​ខ្មៅ គ្មាន​ផ្លាក់លេខ​ដែល​បើកបរ​ទឹ​សដៅ​ពី​លិចទៅ​កើត រវល់​តែ​និយាយ​ទូរស័ព្ទ​ក្នុង​សភាព​ស្រវឹងស្រា បើក​ក្នុង​ល្បឿន​លឿន​បាន​បុក​រថយន្ត ដែល​ចត​ចោល​ចំ​ពីក្រោយ​បណ្តាល​ឲ្យ​ធ្លាក់ចូល​មាត់​ស្រះ​ខាងត្បូង​ផ្លូវ ដែល​គ្មាន​ទឹកតែ​មិន​គ្រោះថ្នាក់​ដល់​អ្នក​ណាមួយ​ឡើយ​។ ភ្លាមនោះ​ម្ចាស់​រថយន្ត​បង្ក​បាន​រត់គេចខ្លួន​បាត់ស្រមោល​តែម្តង ដែល​ពុំមាន​អ្នក​ស្គាល់​ឡើយ ប​ង្ស​ល​ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។​


​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ត្រួតពិនិត្យ​នៅ​ចំណុចកើតហេតុ និង​ទំនាក់ទំនង​ម្ចាស់​យន្ត​រងគ្រោះ​ផងដែរ​។ ក្រោយពេល​ពិនិត្យ​ហើយ​សមត្ថកិច្ច​បាន​សន្ទូច​រថយន្ត​ទាំងពីរ យកទៅ​រក្សាទុក​បណ្តុះ​អាសន្ន នៅឯ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូរី ដើម្បី​រង់ចាំ​ការចូល​ខ្លួន​ដោះស្រាយ​គ្នា​ទៅតាម​ច្បាប់​៕ ដោយ យី​ហាំង​ ​


KA-16-12-2014-(1) KA-16-12-2014-(2) KA-16-12-2014-(4) KA-16-12-2014-(3)



បើកឡាន និយាយ​ទូរស័ព្ទ​ក្នុង​ភាពស្រវឹង ហើយ​ល្បឿន​លឿន​ផង បាន​ជ្រុល​ទៅបុក​រថយន្ត​កំពុង​ចត​នៅ​ចិញ្ចើមផ្លូវ​ធ្លាក់​ស្រះ​ទឹក​ទាំងពីរ​ បើកឡាន និយាយ​ទូរស័ព្ទ​ក្នុង​ភាពស្រវឹង ហើយ​ល្បឿន​លឿន​ផង បាន​ជ្រុល​ទៅបុក​រថយន្ត​កំពុង​ចត​នៅ​ចិញ្ចើមផ្លូវ​ធ្លាក់​ស្រះ​ទឹក​ទាំងពីរ​ Reviewed by yim PH on 4:14 PM Rating: 5

Entertainment

ads
Powered by Blogger.