Insurance

728x90

អជ្ញាធរ​ខេត្ត​ចេញ​បញ្ជា ឲ្យ​កាយ​ដី​ដែល​ចាក់​ចូល​សមុទ្រ យកចេញ​វិញ​ឲ្យ​អស់ ធ្វើ​ឲ្យ​មាន​ក្រុម​អ្នកចាក់ដី​កំពុង​ព្យាយាមរ​ត់រក​ជំ​នូ​យ​ពី​មន្ត្រី​ថ្នាក់​ធំ ជួយ​ទប់ទល់​

​ខេត្ត​ព្រះសីហនុ​៖ យោងតាម​ប្រភពព័ត៌មាន ពីរ​មន្ត្រី​ក្រុមប្រឹក្សា​ខេត្ត បាន​លូច​បង្ហើប​ឲ្យ​ដឹងថា ក្រុម​អ្នកចាក់ដី​រំលោភបំពាន​យក​ដី​សមុទ្រ​មួយកន្លែង នៅ​តំបន់​ទំនប់រលក ក្រោយពីរ​អាជ្ញាធរ ខេត្ត​ចេញ​បញ្ជា យ៉ាង​ម៉ឹង​ម៉ា​ត់ ឲ្យ​ធ្វើការ​បញ្ឈប់​សកម្មភាព ដឹក​ដី​ចាក់​លុប​សមុទ្រ និង​តម្រូវ ឲ្យ​ធ្វើ​កិច្ចសន្យា​កាយ​យក​ដី​ដែល​ចាក់​នោះ​ចេញ​ឲ្យ​អស់ពីរ​ក្នុង​សមុទ្រ​វិញ គេ​ពិនិត្យឃើញថា ក្រុម​អ្នកចាក់ដី​ទាំងនោះ​ដូចជា​មិនមាន​បំណង​កាយ​យក​ដី​នោះ​ចេញ​វិញ​តាម​កិច្ចសន្យា​ទេ តែ​ផ្ទុយទៅវិញ​បែរជា​មានការ​លិចឮ​ឡើយ​ថា ក្រុម​អ្នកចាក់ដី​ល្មើសច្បាប់​រូបនោះ កំពុងរ​ត់រក ជំនួយ ពីរ​មន្ត្រី​ថ្នាក់​ធំៗ ដើម្បី​ធ្វើការ​សម្របសម្រួល​ក្នុង​គោលដៅ​ធ្វើយ៉ាងណា ឲ្យ​បាន​គ្រប់ គ្រង និង​សាង​សង់ផ្ទះ​លើ​ទីតាំង​ដែលជា​ក់ដី​នោះ ឲ្យ​ខាន​តែ​បាន ទោះបីជា​ត្រូវ​ប្រើ​គ្រប់​រូបភាព​ណា​ក៍ដោយ តែ​ទង្វើ​នេះ​កំពុងតែ​ដើ​ផ្ទុយ​នឹង​បទបញ្ជា​របស់​អាជ្ញាធរ​។​ ​ ​


ដោយឡែក​សំរាប់​លោក ឈិ​ត សុខុន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ដែល​កំពុងមាន​ប្រជាប្រិយភាព​ប្រជាពលរដ្ឋ​ស្រឡាញ់ គោរព និង​គាំទ្រ​វិញ​នោះ ជុំវិញ​បញ្ហា អន្តរាគមន៍​បែប​មានបំណង​រឹងរូស​ចង់​បន្ត រំលោភបំពាន​ច្បាប់ រូបគាត់​មិន​គាំទ្រ​ដាច់ខាត ពោលគឺ​គោលបំណង​ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​យល់ដឹង​ពីរ​ច្បាប់ ចេះ​គោរព និង អនុវត្តន៍​ច្បាប់​គ្រប់ៗ​គ្នា ដើម្បី​រូ​ម​គ្នា​លុបបំបាត់​នៅ​ភាព​អសកម្ម​ទាំងឡាយណា ដែល​កន្លងមក​បង្ក ផលប៉ះពាល់​សណ្តាប់ធ្នាប់ និង​ការអភិវឌ្ឍន៍​សង្គមជាតិ ក្នុងពេល​បច្ចុប្បន្ន និង​ថ្ងៃ អនាគត ដែល​ផ្តើមចេញពីរ​អំពើ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករ​លូ​យ​រំលោភបំពាន​ច្បាប់​។ ជា មួយ គ្នា​នេះ​ដើម្បី​បញ្ហា​គ្រប់យ៉ាង ជាពិសេស​វប្បធម៌​អន្តរាកមន៍ ផ្ទុយ​ពី​ផ្លូវច្បាប់ ថ្នាក់ដឹកនាំ​អាជ្ញាធរ​បានចេញ​បញ្ជា​ជាបន្ទាន់​ឲ្យ​លោក ហេង សំអាន អភិបាលរង​ខេត្ត ដឹកនាំ កម្លាំងចម្រុះ​ចុះទៅ​ធ្វើ​ការបញ្ជា​គ្រឿងចក្រ កាយ​ដី​ដែល​ក្រុម​ល្មើស​ចាក់​ចូល​សមុទ្រ​យកចេញ ពី​សមុទ្រ​ឲ្យ​អស់​មិន​ព្យា​ពេល​តទៅ​ទៀតឡើយ​ក្នុង​គោលដៅ​ធ្វើយ៉ាងណា​ឲ្យ​ឆ្នេរសមុទ្រ​ត្រង់ចំណុច​នោះ​វិល​ទៅរក​សភាព​ដូចដើម​វិញ​ជា​ប្រយោជន៍​របស់​ជាតិ​។​ ​ ​


​លោក ហេង សំអាន អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍​ខណៈ ពេល​លោក​ចុះទៅ​បញ្ជា​គ្រឿងចក្រ​កាយ​ដី​នៅ​ព្រឹក​ថ្ងៃទី​១៧​ខែ​ឆ្នូ​ឆ្នាំ​២០១៤​ប្រាប់​ឲ្យ​ដឹងថា​ការចុះ​កាយ​ដី​នៅ​ទីតាំង​ខាងលើនេះ​ជា​ទង្វើ​ខុសច្បាប់​ត្រូវបាន​ឯកឧត្តម​អភិបាលខេត្ត បញ្ជា​អោយ កាយ​យកចេញ​វិញ​ទាំងអស់​ពីព្រោះ​តំបន់​នោះ ជា​តំបន់​ហាម​ដាច់ខាត​មិនអោយ​មានការ ចាក់ដី ឬ​សាងសង់​សំណង់​ថ្មី​នោះឡើយ ហើយ​បញ្ហា​នេះ​អាជ្ញាធរខេត្ត​បានចេញ​សេចក្តី ជូនដំណឹង អោយបាន​ជ្រាប​រួចមកហើយ​ផងដែរ​។ លោក ហេង សំអាន បាន​បន្តទៀត​ប្រជា ពលរដ្ឋ​ដែល​រស់នៅ​ទីនេះ​អាច​រស់​នៅបាន​ជាមួយ និង​សំណង់​ចាស់​ដែលមាន​ស្រាប់​ដោយ​អាជ្ញា ធរ មិន អនុញ្ញាត​ដាច់​ខាត់​មិនអោយ​មានការ​ចាក់ដី​លុប​សមុទ្រ ឬ​សាងសង់​សំណង់ ថ្មី​នោះឡើយ​។ ពោលគឺ​តំបន់​នេះ​បើក​ទោះជា​ធ្វើការ​សុំច្បាប់​ថ្មី ក៏​មិន​អនុញ្ញាត​ដែល​ហើយ​សំណង់​ចាស់​បើសិនជា​មានការ​រុះរើ​ក៏​មិន​អនុញ្ញាតអោយ​ធ្វើការ​សាងសង់​ឡើងវិញ​ជាថ្មី​ដែរ​។​


វា​ជា​រឿង​គូរ​ចាប់អារម្មណ៍​បំផុត​សំរាប់​ប្រជាពលរដ្ឋ​ទូទៅ​នៅពេល​គេ​មើលឃើញ​ពីរ​គោលជំហរ​របស់​ថ្នាក់ដឹកនាំ​ខេត្ត​មិន​ទន់ជ្រាយ​ក្នុងការ​អនុវត្តន៍​ច្បាប់​ជាមួយនឹង​ក្រុម​ជន​បំពាន​ចាក់ដី​ខាងលើ​ដែល​អាច​ប្រឈម​នឹង​ផ្លូវច្បាប់​។ ចំ​ណាត​ការ​របស់​ថ្នាក់ដឹកនាំ​អាជ្ញាធរខេត្ត នាពេល នេះ​គឺជា​ព្រមាណ​ដ៍​ធំ​មួយ​ទៅដល់​ជនខិលខូច​ផ្សេងៗ​ទៀត​ដែល​កំពង់​មានបំណង់​ប្រ​ព្រ​ត្តិ​អំពើ​ខុសឆ្គង​រំលោភបំពាន​លើ​ផ្លូ​ច្បាប់​ជាពិសេស​គឺ​វប្បធម៌​អន្តរាគមន៍​រក​ខ្នងបង្អែក​មក​ពាំង​រារាំង​វិធានការ​ច្បាប់ ចេញពី​ការឃុបឃិត ទទួល​សំណូក​ប្រព្រឹត្ត ពើ​ពុករលួយ​ដែល​សង្គមជាតិ​ស្អប់ខ្ពើម និង​កំពុងតែ​ប្រយុទ្ធប្រឆាំង​ដោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​


​សូមបញ្ជាក់​ផងដែរ​ថា​កន្លងមក​ថ្មីៗ​នេះ​អាជ្ញាធរខេត្ត​បានចេញ​លិខិត​ជូនដំណឹង​លេខ​៣០៤​ចុះ ថ្ងៃ​២៦ ខែមិថុនា ឆ្នាំ​២០១៤ ស្តីពី​ការរៀបចំ​ថែរក្សា​បរិស្ថាន និង​សណ្តាប់ធ្នាប់​អនាម័យ និង​ស្តីពីរ​រ​ការហាមឃាត់​នៅ​ការសាងសង់​សំណង់​ថ្មី​ផ្សេងៗ​គ្រប់​ប្រភេទ​នៅក្នុង​តំបន់​ទំនប់រលក​ខាងលើនេះ​រូ​ច​ហើយដោយ​លិខិត​នេះ​តំរូវអោយ​មន្ត្រី​អង្គភាព​ពាក់ព័ន្ធ​ជាពិសេស​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​សង្កាត់​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​អោយបាន​ទូលំទូលាយ​ក្នុង​គោលដៅ​អោយ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ខាងលើ​បាន​ជ្រាប និង​រួមគ្នា​អនុវត្ត​ច្បាប់​ផងដែរ​។​


​ប៉ុន្តែ​អ្វីដែល​គូរ​ចាប់អារម្មណ៍​បំផុត​នោះ​គឺ​ជុំវិញ​លិខិត​ជូនដំណឹង​របស់​សាលាខេត្ត​ខាងលើនេះ​លោក ឈិ​ត សុផាត ចៅសង្កាត់​លេខ​១ ដែលជា​ថ្នាក់ដឹកនាំ​អជ្ញាធរ​មូលដ្ឋាន​ផ្ទាល់ បែរជា​ឆ្លើយថា​លោក​មិន​បានដឹង​មិន​បានឃើញ​លិខិត​ខាងលើនេះ​ទេ​។ នេះ​ជាការ​ឆ្លុះបញ្ចាំង ឲ្យ ឃើញច្បាស់​ពីរ​ការមិន​ទ​ទូល​ខុសត្រូវ របស់លោក ឈិ​ត សុផាត ជា​ចៅសង្កាត់​យ៉ាង ពិតប្រាកដ​។ បច្ចុប្បន្ន​ដោយសារ​ភាព​មិន​ទ​ទូល​ខុស បែបនេះ​បានធ្វើ​ឲ្យ​បទល្មើស​នែ​ការ​លូច​សាង​សង់ផ្ទះ​លើ​សមុទ្រ​ក៍​ដូចជា​ចាក់ដី​លុប​សមុទ្រ​តំបន់​ទំនប់រលក់​ចេះតែ​កើតមាន​ជា​ហូរហែ​ពីរ​មួយកន្លែង​ទៅមួយ​កន្លែង​បាន​យ៉ាង​រលូន​គ្មាន​ការទប់ស្កាត់​។ បទល្មើស​ដែល​បាន កើតឡើង​នេះ​ត្រូវបាន​គេ​សង្ស័យថា​វា​ជា​អំពើ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករ​លូ​យ​យ៉ាង​ស៊ីសង្វាក់​រវាង​ជនល្មើស និង​ថ្នាក់ដឹកនាំ​អជ្ញាធរ​មូលដ្ឋាន​នេះ​តែម្តង​។ អ្វីដែល​បាន​លើ​ឡើង​ខាង លើ​នេះ​គ្រាន់តែ​ជាការ​រំលឹក​ខ្លះ​ទៅដល់​ថ្នាក់ដឹកនាំ​អជ្ញាធរ​ខេត្ត​ឲ្យ​បានដឹង និង​ជ្រាប​តែ ប៉ុណ្ណោះ​ដើម្បី​មាន​វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ជន​ពាក់ព័ន្ធ​យកទៅ​ផ្តន្ទាទោស​ធ្វើជា​គំរូ​ទុកជា​មេរៀន​ដល់​មន្ត្រី​ខិលខូច​ក្រោយៗ​ទៀត​ឲ្យ​មានការ​ភ្ញាក់រលឹក​៕ ដោយ កោះរ៉ុង​ ​


KA-02122 KA-02120 KA-02116



អជ្ញាធរ​ខេត្ត​ចេញ​បញ្ជា ឲ្យ​កាយ​ដី​ដែល​ចាក់​ចូល​សមុទ្រ យកចេញ​វិញ​ឲ្យ​អស់ ធ្វើ​ឲ្យ​មាន​ក្រុម​អ្នកចាក់ដី​កំពុង​ព្យាយាមរ​ត់រក​ជំ​នូ​យ​ពី​មន្ត្រី​ថ្នាក់​ធំ ជួយ​ទប់ទល់​ អជ្ញាធរ​ខេត្ត​ចេញ​បញ្ជា ឲ្យ​កាយ​ដី​ដែល​ចាក់​ចូល​សមុទ្រ យកចេញ​វិញ​ឲ្យ​អស់ ធ្វើ​ឲ្យ​មាន​ក្រុម​អ្នកចាក់ដី​កំពុង​ព្យាយាមរ​ត់រក​ជំ​នូ​យ​ពី​មន្ត្រី​ថ្នាក់​ធំ ជួយ​ទប់ទល់​ Reviewed by yim PH on 4:28 PM Rating: 5

Entertainment

ads
Powered by Blogger.