Insurance

728x90

បទ​ល្មើ​នេសាទ​នៅ​ចំណុច​ព្រែ​កសាយ មានរ​បាំងសាច់​អួន​វែងៗ​ខុសច្បាប់​រាប់មិនអស់ សមត្ថកិច្ច​មិន​បង្ក្រាប ស្រប​ពេលដែល​លោកតា ណៅ ធួ​ក មេដឹកនាំ​ជលផល មាន​វ័យចាស់​ជ្រុល​ហួស​ដឺ​ឡេ

​ខេត្តកំពង់ឆ្នាំង​៖ បទល្មើស​នេសាទ​ដាក់រ​បាំងសាច់​អូន​វែងៗ​ខុសច្បាប់​ត្រូវបាន​គេ​មើលឃើញថា​នៅ តែ​កើត មាន​ជាច្រើន ដដែល​ខណៈដែល​សមត្ថ​កិច្ច​ជំនាញ​បាន​ចុះរ​បង្ក្រាប​ស្ទើរតែ​រៀងរាល់ថ្ងៃ ប៉ុន្តែ​ក្រុម​ជនល្មើស នៅតែ​មិន​ញញើត​នោះឡើយ​។ បទល្មើស​ខាងលើនេះ​ត្រូវបាន​ប្រជា​នេសាទ​នៅក្នុង​មូលដ្ឋាន បាន​នាំ​ក្រុម អ្នកកាសែត​យើង ទៅ​ថត​យក​រូបភាព​នៅ​ចំណុច​អតីត​ឡូត៍​នេសាទ​លេខ​៥​ព្រែ​កសាយ ដែល​មាននៅ​ចំណុច អូរទទឹង អូរ​ទំនាប់​រស់ កំពង់​ឡាប​ព្រាប អូរ​អា​ឌី បាក់​អ​ង្រ​ត់ ប្រ​យ៉ាប​ទាល់ និង​ព្រែ​កសាយ ដែល​ស្ថិតក្នុង ភូមិសាស្ត្រ​ស្រុក​កំពង់លែង​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៤ ដែល​គេ​មិនដែល​បានឃើញ សមត្ថកិច្ច ជំនាញ​ចុះបង្ក្រាប​នោះឡើយ គេ​មិនដឹងថា​នោះ​ជា​អំ​ពោះ​ឃុបឃិត ឬ​យ៉ាងណា​នោះទេ​។​


​ប្រភពពី​ប្រជា​នេសាទ​បាន​បង្ហើប​អោយដឹងទៀតថា​៖ នៅ​ចំណុច​ខាងលើនេះ​ក្រុម​ជនល្មើស បានដាក់ របាំង​សាច់​អួន​ក្រហម​ក្រឡា​ញឹក​វែងៗ​ខុសច្បាប់​ជាច្រើន​របាំង ចាប់​ត្រី​ល្អិតៗ​សកម្មភាព​បទល្មើស​នេសាទ ខាងលើនេះ​ត្រូវបាន​គេ​ដឹងថា មាន​អ្នក​ចេញមុខ​រត់ការ​ឈ្មោះ ខ្ជិ​ប បង់លុយ​អោយ​សមត្ថកិច្ច គ្រប់​ជំនាញ ដើម្បី​គេ​បាន​ប្រមូល​ទិញ​ផល​ត្រី​ពី​ក្រុម​អ្នកនេសាទ​ល្មើសច្បាប់​ទាំងនោះ​។ អ្នកនេសាទ​ទាំងនោះ​សុទ្ធសឹង ជា​ប្រជាពលរដ្ឋ​មកពី​ស្រុក​ជីក្រែង​ខេត្តសៀមរាប​។


ការឃុបឃិត​បិទបាំង​នៅ​បទល្មើស​ខាង​ចំណុច​នេះ​ត្រូវបាន​បងប្អូន​ប្រជា​នេសាទ​ក្នុង​មូលដ្ឋាន​ដឹងឮ​ហើយ​រាយការណ៍​អោយ​អ្នកកាសែត​យើង ខណៈដែល​ពួកគាត់​ធ្វើការ​នេសាទ ដើម្បី​ចឹ​ញ្ចឹ​ម​ឆ្នាំង​ត្រូវបាន​សមត្ថកិច្ច ជំនាញ​មួយចំនួន​ចាប់​រឹបអូស​យក​ទូក​ក្តារ​អស់ ប៉ុន្តែ​បទល្មើស​នេសាទ​ធំៗ បែរជា​សមត្ថកិច្ច​ជំនាញ​គេ​មើលមិនឃើញ​ទៅវិញ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​តូចតាច​រិះគន់ថា បង្ក្រាប​រើសមុខ​។


​ទាក់ទង​នឹង​បទល្មើស​នៅ​ចំណុច​ខាងលើនេះ លោក ពុំ សុផល នាយផ្នែក​រដ្ឋបាល​ជល​ផល​កំពង់ លែង បាន​ឆ្លើយ​តាមរយៈ​ទូរ​សព្ទ័​នៅ​ថ្ងៃទី​១៦ ខែធ្នូ ២០១៤​នេះ​អោយដឹងថា​៖ បទល្មើស​នៅ​ចំណុច ខាងលើ នេះ​ខាង​លោក​ពុំ​បានដឹង​ឡើយ ករណីនេះ​លោក​នឹង​រាយការណ៍ ជូន​លោកនាយ​ខ័​ណ្ឌ​រដ្ឋ បាល​ជលផល នៅ​ថ្ងៃស្អែក ហើយ​និង​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះ​ធ្វើ​ការរុះរើ​កំទេចចោល បើសិន​ជាមាន​បទល្មើស ទាំងនោះ​មែន​។


​ប្រជា​នេសាទ​នៅក្នុង​មូលដ្ឋាន​រង់ចាំ​មើលថា​៖ តើ​ការចុះ​បង្ក្រាប​របស់​សម​ត្ថ​កិច្ច​ជលផល​ទទួលបាន លទ្ធផល​កំរិតណា ព្រោះ​កន្លងមក​ការចុះ​បង្ក្រាប​បទល្មើស​ធ្វើ​មិន​ឈប់​នោះឡើយ តែ​បទល្មើស​នៅតែ កើតមាន​រាប់មិនអស់​ចំណែក​ក្រុម​ជនល្មើស​ដូចជា​មិន​ញញើត​សមត្ថកិច្ច​នោះឡើយ​ព្រោះតែ​គេ​ថា​បាន​បង់លុយ​អោយ​សមត្ថកិច្ច​ជំនាញ​រួចហើយ​សង្ស័យថា​ពេល​ចុះទៅ​បង្ក្រាបៗ​តែ​ខ្យល់​នោះទេ​។​


​ទោះយ៉ាងណា​ភាពកម្សោយ​របស់​ស្ថាប័ន​រដ្ឋបាល​ជលផល ក្រោម​ការដឹកនាំ​របស់ លោក ណៅ ធួ​ក ដែលមាន​ឋានៈ​ជា​ប្រតិភូ​រាជ​រដ្ឋ​ភិ​បាល​ទទួលបន្ទុក​រដ្ឋបាល​ជលផល ត្រូវបាន​ពលរដ្ឋ​ដែល​ឃ្លាំមើល​រឿងនេះ​រិះគន់ថា គ្មាន​សមត្ថភាព បាតុភាព​របស់​មន្ត្រី​ថ្នាក់ក្រោម​មិនដែល​ត្រូវ​បានឃើញ​ដុះក្អែល​ពី​រឿង​ពី​រឿង​អសកម្ម​បាន​សូម្បីតែ​ម្នាក់ ដែល​គេ​ចាត់ទុកថា​លោក ណៅ ធួ​ក ជា​អ្នកដឹកនាំ​អសកម្ម​បំផុត​ក្នុង​មុខតំណែង​៕ ដោយ រិ​ទ្ធិ ជ័យ ​


KA-0637 KA-89 KA-09077 KA-67 KA-33



បទ​ល្មើ​នេសាទ​នៅ​ចំណុច​ព្រែ​កសាយ មានរ​បាំងសាច់​អួន​វែងៗ​ខុសច្បាប់​រាប់មិនអស់ សមត្ថកិច្ច​មិន​បង្ក្រាប ស្រប​ពេលដែល​លោកតា ណៅ ធួ​ក មេដឹកនាំ​ជលផល មាន​វ័យចាស់​ជ្រុល​ហួស​ដឺ​ឡេ បទ​ល្មើ​នេសាទ​នៅ​ចំណុច​ព្រែ​កសាយ មានរ​បាំងសាច់​អួន​វែងៗ​ខុសច្បាប់​រាប់មិនអស់ សមត្ថកិច្ច​មិន​បង្ក្រាប ស្រប​ពេលដែល​លោកតា ណៅ ធួ​ក មេដឹកនាំ​ជលផល មាន​វ័យចាស់​ជ្រុល​ហួស​ដឺ​ឡេ Reviewed by yim PH on 5:09 PM Rating: 5

Entertainment

ads
Powered by Blogger.