លោកឧកញ៉ា អ៊ូ ឆាយ ជាមេឆ្នោតដ៏មានអំណាច សូម្បីតែសមត្ថកិច្ច និងអាជ្ញាធរក្រុងភ្នំពេញ ឈរលុញដៃ មើលលោកឧកញ៉ា កើបលុយពីពលរដ្ឋរាល់ថ្ងៃ ដោយមិនហ៊ានប៉ះពាល់
ភ្នំពេញ ៖ បើទោះជាគេសង្កេតឃើញ សមត្ថកិច្ចតាមខេត្តក្រុង ជាពិសេសរាជធានីភ្នំពេញបានចុះបង្ក្រាប និងឃាត់ខ្លួនអ្នកកត់ឆ្នោត «ដែលគេហៅថាកូនកញ្ច្រែងកត់ស៊ីទឹក» អ្នកចាក់ ជាហូរហែដោយខ្លះរហូតត្រូវបញ្ជូនទៅកាន់តុលាការ និងដាក់គុកទៀតផង ហើយខ្លះទៀត ត្រូវសមត្ថកិច្ចចាប់គោះលុយ ដាក់ខែជូនយ៉ាងចម្រុះស្ថាប័នទង្គិចក្បាលគ្នាយកលុយតាមថ្ងៃណាត់គ្នាយ៉ាងរលូន។ ប៉ុន្ដែទីតាំងទទួល ចាក់កន្ទុយលេខដ៏ធំជាច្រើនកន្លែង ឬកូនកញ្ច្រែងតាមផ្សារ តុកាហ្វេ និងតាមផ្ទះល្វែង នៅទូទាំង រាជធានីភ្នំពេញ ដែលគ្រប់គ្រង ឬឡើងឲ្យលោកឧកញ៉ា អ៊ូ ឆាយ ជាមេស៊ីសងបែរជាសមត្ថកិច្ចពាក់ព័ន្ធ មិនមានវិធានការបង្ក្រាប នាំឲ្យមានការរិះគន់ យ៉ាងសម្បើម ដែលហាក់ដូចភ្នក់ភ្លើងកំពុងឆេះមិនព្រមយកទឹកទៅចាក់ពន្លត់ បែរជានាំគ្នាអង្គុយបក់ផ្សែងទៅវិញ។
ប្រភពពីអ្នកកត់កន្ទុយលេខបានអះអាងថា លោកឧកញ៉ា អ៊ូ ឆាយ គឺជាអ្នកប្រមូល ស៊ីសងសម្រាប់ការ លក់កន្ទុយលេខ ទាំងតូចទាំងធំ នៅរាជធានីភ្នំពេញ មិនដឹងជាគាត់មាន ច្បាប់អនុញ្ញាត ឬអត់ច្បាប់នោះទេ ប៉ុន្តែជាទូទៅសមត្ថកិច្ច រួមទាំងតុលាការ ផងដែរ ពុំដែលបង្ក្រាប ហាក់ដូចជាទុកឱកាស ឲ្យលោកឧកញ៉ា អ៊ូ ឆាយ បើកស៊ីសង ល្បែងកន្ទុយលេខ មានទ្រង់ទ្រាយកាន់តែធំ។ ដែលគេចាត់ទុកថា លោកឧកញ៉ា អ៊ូ ឆាយ សប្បាយកើបលុយ ជាញើសឈាម របស់ប្រជាពលរដ្ឋខ្មែរ ក្នុងនាមជាមេកន្ទុយលេខ ដោយបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលកំពុងតែចាត់ទុកគោលនយោបាយដ៏ល្អបំផុតដែលបានដាក់ជូនអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ចដើម្បីប្រយុទ្ធប្រឆាំងភាពអសកម្មក្នុងមូលដ្ឋាន។
អ្នកកត់កន្ទុយកលេខមួយចំនួនបានឲ្យដឹងថា ទីតាំងប្រមូល ស៊ីសងកន្ទុយលេខដ៏ធំ របស់ លោកឧកញ៉ា អ៊ូ ឆាយ ដែលស្ថិតនៅខាងក្រោយ ស្ថានីយប្រេងស៊ីគីម៉ិច និងតាមច្រកចូល ភូមិកោះនរា សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ បើកទទួលយកជាចំហ ដោយមិនខ្លាចញញើតសមត្ថកិច្ចនោះទេ ព្រោះចាប់ពីម៉ោងជិង ៤រសៀល មានអ្នកឡើងលុយ ដ៏ប្រសេកប្រសាច។ អាចបញ្ជាក់បានថា អ្វីដែលលោកឧកញ៉ា អ៊ូ ឆាយ កំពុងសប្បាយកើបលុយ គឺប្រឆាំងទៅនឹង គោលការណ៍ ភូមិ-សង្កាត់ មានសុវត្ថិភាព ដែលក្រសួងមហាផ្ទៃ កំពុងខិតខំអនុវត្ត នាពេលបច្ចុប្បន្ននេះ។ ប៉ុន្តែគេមិនដឹងថាវាមកពីរហេតុអ្វីនោះទេដែលសមត្ថកិច្ច និង អាជ្ញាធរក្រុងភ្នំពេញ មើលរំលង មេឆ្នោតដ៏ធំសម្បើម គឺលោកឧកញ៉ា អ៊ូ ឆាយនោះ។
បនល្បែងស៊ីសងកន្ទុយលេខ ដ៏ធំជាងគេ តាំងនៅសង្កាត់ច្បារអំពៅ១ និងច្បារអំពៅ២ ខណ្ឌមានជ័យ ដែលនៅទីនោះ មានកន្លែងកត់ ភ្នាល់កន្ទុយលេខ ស្ទើរគ្រប់កន្លែង ហើយកូនកញ្ច្រែងដែលកត់កន្ទុយលេខ តាមភូមិបានយកទៅឲ្យ មេធំរបស់ខ្លួន គឺលោកឧកញ៉ា អ៊ូ ឆាយ ដែលមានទីតាំង នៅផ្ទះលេខ៥៦០A-B ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មានការបញ្ជាក់ថា លោកឧកញ៉ា អ៊ូ ឆាយ ដែលជា អតីតមេឆ្នោតមេកណាំ បានដាក់ភាគហ៊ុន ជាមួយអ្នកមាន ៥ នាក់ទៀត បើកល្បែងឆ្នោតកន្ទុយលេខ ដោយគ្មានខ្លាចញញើតនឹងបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន ឡើយ។
សូមបញ្ចាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញនូវ គោលការណ៍ភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីឲ្យអាជ្ញាធរ ឃុំ-សង្កាត់ នៅក្នុងទូទាំងប្រទេស ចូលរួមក្នុងចលនា ប្រលងប្រណាំងដណ្តើមស្នាដៃ លើខ្លឹមសារ ៩ចំណុច ដែលក្នុងនោះ បញ្ហាកើតមាន ល្បែងស៊ីសងគ្រប់ប្រភេទ ក៏ជាប្រធានបទដ៏សំខាន់មួយ ក្នុងចលនាប្រលងប្រណាំងនេះដែរ។ ប៉ុន្តែយោងតាម របាយការណ៍ថ្មីនេះៗ បង្ហាញឲ្យដឹងថា ល្បែងស៊ីលងគ្រប់ប្រភេទ បានកើតមាន ស្ទើរគ្រប់ទីកន្លែង ក្នុងរាជធានីភ្នំពេញដូចជា ល្បែងបៀរ អាប៉ោង ល្បែងភ្នាល់បាល់ ល្បែងភ្នាល់កន្ទុយលេខ ល្បែងហ្គេមកុំព្យូទ័រ មិនសូវមានការបង្ក្រាបទេ ដែលគោលដៅទាំងនោះបានក្លាយជាឆ្នាំងបាយរបស់មន្ត្រីឆ្លៀតឱកាស៕
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ