Insurance

728x90

ផែនការ​បោះ​ជំរ​កទ័ព​ត្រៀម​កសាង​ឃ្លាំង​K88​ឡើងវិញ​របស់​ក្រសួងការពារជាតិ​ត្រូវបាន​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ទប់ស្កាត់​

​ខេត្តកំពង់ឆ្នាំង​៖ មេបញ្ជាការ​កងទ័ពជើងគោក​( ឯកឧត្តម មាស សុភា ) បានចេញ​បញ្ជា​មួយ​ចុះ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៤ អោយ​កងទ័ព​តំបន់​ប្រ​ត្តិ​ប​ត្តិ​ការ​សឹក​រង​ខេត្តកំពង់ឆ្នាំង ចំនួន​១៥​នាក់​បោះទីតាំង​ជំរក​ទ័ព​ចំនួន​៣​កន្លែង នៅក្នុង​ភូមិសាស្ត្រ​ភូមិ​គល់​គប់ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ដើម្បី​ការពារ​មណ្ឌល​ឃ្លាំង​K88 ដោយ​ត្រៀម​កសាង​ឃ្លាំង​នេះ​ឡើងវិញ​តាម​ផែនការ​ក្រសួងការពារជាតិ​។​


ប៉ុន្តែ​ដោយ​ខ្វះ​ការទំនាក់ទំនង​ល្អ និង​មិន​យល់​គ្នា​ផែនការ​បោះ​ជំរ​កទ័ព​កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៤​មិនបាន​សំរេច​ដោយមាន​ជនខិលខូច​ដើរ​បំផុស​ថា កងទ័ព និង​ព័ទ្ធ​យក​ដី​ប្រជាពលរដ្ឋ​ម្តុំ​នេះ​ទាំងអស់ ទើប​មាន​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​រារាំង​សុំអោយ​ផ្អាក​និយាយ​គ្នា​សិន​។​


ទាក់ទង​នឹង​រឿង​ឃ្លាំង​K88 លោក​ឧ​ត្ត​ម​សេនីយ​ឯក ផាន់​សាម​ន្ថា នាយសេនាធិការ​ចំរុះ​អគ្គមេបញ្ជាការ ត្រូវបាន​ក្រសួងការពារជាតិ​ចាត់តាំង​អោយមក​ដោះស្រាយ​កិច្ចការ​ខាងលើ​ជាមួយ ប្រជាពលរដ្ឋ អាជ្ញាធរ​ឃុំ លោក​អភិបាលស្រុក​រលាប្អៀរ នៅ​ល្ងាច​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៤ ក្នុង​សាលាស្រុក​រលាប្អៀរ បានលើកឡើង​អោយដឹងថា​៖ ទីតាំង​ឃ្លាំង​K88​របស់​ក្រសួងការពារជាតិ​ស្ថិតនៅក្នុង​ជ្រលង​ដែលមាន​ភ្នំ​ព័ទ្ធជុំវិញ លោក​បានមក​កសាង​ទីតាំង​ឃ្លាំង​នេះ​ក្នុង​ឆ្នាំ​១៩៨៧ ដែលមាន​ទំហំ​សរុប​១២៣​ហិកតា វាស់​ទាំង​ភ្នំ​។ ក្នុងពេលនោះ​លោក​ ​បាន​កសាង​របង​ថ្ម​ព័ទ្ធ​សួ​ល​បន្លា​បាន​ប្រវែង​៦៦១០​ម ធ្វើ​ផ្លូវ​ចូល​រឹងមាំ​បាន​២០០០​ម ជីក​ប្រឡាយ​បាន​១២០០​ម​ ​កា​សាង​អាគារ​កងទ័ព​២​ខ្នង មូលដ្ឋានទ័ព​ឈរជើង​៧​កន្លែង និង​កាលណោះ​មាន​ទ័ព​ឈរជើង​ការពារ​ឃ្លាំង​ចំ នួន​៤០០​នាក់​។ ក្រោយពេល​ប្រទេសជាតិ​ចរចា​បាន​សន្តិភាព កងទ័ព​បាន​កាត់​រំសាយ​អស់​៧០% ទីតាំង​ឃ្លាំង​ ​នេះ​បាន​ទុក​នៅ​មួយ​រយះ តែមាន​ប្លង់​ឯ​សារ​ត្រឹមត្រូវ​របស់​ក្រសួងការពារជាតិ​។​


លោក​បាន​បញ្ជាក់ថា​៖ មកដល់ពេលនេះ​ក្រសួងការពារជាតិ​តម្រូវ​ការកសាង​ឃ្លាំង​K88​ឡើងវិញ​ជា​រឿង​កិច្ច ការ​របស់​កងទ័ព​ដើ ម្បី​ការពារជាតិ ប៉ុន្តែ​សំណង់​អាគារ​ឃ្លាំង របង​ថ្ម មួយចំនួនធំ​ត្រូវបាន​ចោរកម្ម​លួច​វាយបំផ្លាញ​យក​ដែក​លក់​អស់ មិនតែប៉ុណ្ណោះ​ក៏មាន​ការចាប់យក​ដីរ​បស់​ឃ្លាំង​K88​មួយចំនួន​ជា​កម្ម​សិទ្ធ​ថែមទៀត ប៉ុន្តែ​តាមច្បាប់​ដីភ្នំ​ជា​កម្ម​សិទ្ធ​របស់​រដ្ឋ គ្មាន​អ្នកណា​អាច​កាន់កាប់​យក​ជា​កម្ម​សិទ្ធ​បាន​នោះឡើយ​។


ដោយមាន​បាតុភាព​ខាងលើ​កាលពី​ថ្ងៃទី​២៨, ២៩ ខែធ្នូ ឆ្នាំ​២០១៤ កន្លងមក ទើប​ពេលនេះ​ក្រសួង​បាន​ចាត់តាំង​អោយ​លោក មក​ធ្វើការ​សិក្សា​និង​ដោះស្រាយ កសាង​ឃ្លាំង​K88​នេះ​វិញ ដែលជា​គោល​ការ​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ឃុំ និង​ភូមិបាល​ស្រុក ធ្វើ​អត្តសញ្ញាណ​កម្ម​ប្រជាពលរដ្ឋ​ដែលមាន​ផលប៉ះពាល់​ជាមួយ​ដី​ឃ្លាំ​ ​ង​នេះ ដើម្បី​ដោះស្រាយ​គោលនយោបាយ​សមស្រប​ជាមួយ​ក្រសួងការពារជាតិ និង​ប្រមុខ​រាជរដ្ឋាភិបាល និង​ ​ជាមួយ​ប្រជាពលរដ្ឋ តើ​គាត់​កាន់កាប់​ដី​ដោយ​របៀប​ណា ស្របច្បាប់​ឬទេ​។​


នៅក្នុង​កិច្ចប្រជុំ​ដោះស្រាយ​ខាងលើនេះ​លោក ប៉ែន រ៉​ន ក្រុមប្រឹក្សាឃុំ​ស្រែ​ថ្មី និង​ប្រជាពលរដ្ឋ​ក្នុងភូមិ​មួយចំនួន ដែល​បាន​ចូលរួម​ប្រជុំបាន​លើកឡើងថា​៖​ផែនការ​ខាងលើនេះ​ពួកគាត់​មិនបាន​អ្នកណា​ប្រាប់អោយដឹង​ឡើយ តែ​បែរ​ជាមាន​គេ​បំផុស​ថា កងទ័ព​និង​ព័ទ្ធ​យក​ដី​ប្រជាពលរដ្ឋ​ម្តុំ​នេះ​ចំនួន​៣៤៨​ហិកតា​ទាំងអស់ ដែលមាន​ការប៉ះពាល់​ដី​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​នៅក្នុង​៣​ភូមិ និង​ក្នុង​ឃុំ​២ គឺ​ឃុំ​ជ្រៃ​បាក់ និង​ឃុំ​ស្រែ​ថ្មី​ព្រោះតែ​ហេតុនេះហើយ​ទើប​អាជ្ញាធរ​ឃុំ​សុំ​ផ្អាក​សកម្មភាព​កងទ័ព​សិន នេះ​មកពី​ការខ្វះ​ការទំនាក់ទំនង​ល្អ​នឹង​គ្នា​។​ ​ ​


ការ​ប្រជុំបាន​ឯកភាពគ្នា ដោយ​ក្រុមការងារ​កង​ទ​ព័ អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ថា​នឹង​ដឹក​ដៃ​គ្នា ទៅ​ចង្អុល​ ​បង្ហាញ​ដី​ដែល​ប៉ះពាល់​នៅក្នុង​តំបន់​១​ដែល​គេ​យល់ថា​មិន​ប៉ះពាល់​ច្រើន​គ្រួសារ​ឡើយ ដើម្បី​រួមគ្នា​ធ្វើ​របាយ ការណ៍​ដ៏​ត្រឹមត្រូវ​ដាក់ជូន​ក្រសួងការពារជាតិ និង​ប្រមុខ​រាជរដ្ឋាភិបាល​ដោះស្រាយ​គោ​លន​យោ បាយ​អោយ បាន​សមស្រប​ទាំងសងខាង ដើម្បី​ផលប្រយោជន៍​ប្រទេសជាតិ និង​ប្រយោជន៍​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​៕ ដោយ រិ​ទ្ធិ ជ័យ ​ ​ ​


KA-72188932615_n KA-415045436664_n KA-00031 KA-00028 ​ ​



ផែនការ​បោះ​ជំរ​កទ័ព​ត្រៀម​កសាង​ឃ្លាំង​K88​ឡើងវិញ​របស់​ក្រសួងការពារជាតិ​ត្រូវបាន​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ទប់ស្កាត់​ ផែនការ​បោះ​ជំរ​កទ័ព​ត្រៀម​កសាង​ឃ្លាំង​K88​ឡើងវិញ​របស់​ក្រសួងការពារជាតិ​ត្រូវបាន​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ទប់ស្កាត់​ Reviewed by yim PH on 4:25 PM Rating: 5

Entertainment

ads
Powered by Blogger.