ចិន លុបចោល App ជាង៩០០ ដែលបង្ហាញអំពីរូបភាព អាសអាភាស នៅក្នុងស្មាតហ្វូន
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥ថា បណ្តា App ដែលមាននៅក្នុងស្មាតហ្វូន ប្រមាណជាង៩០០ ត្រូវបានលុបចោល ដោយសារពាក់ព័ន្ធនឹងការ បញ្ចូលរូបភាពអាសអាភាស។
ក្រុមហ៊ុនចិនឈ្មោះ Baidu បានសម្រចចិត្តលុបចោលនូវ App ទាំងឡាយណា ដែលមានដាក់បញ្ចូលនូវ រូបភាពទាក់ទងនឹង អាសអាភាស ត្រូវបានលុបចោលទាំងស្រុង ប្រមាណ៩០៣App ក្នុងនោះមានព័ត៌មាន ទាក់ទងនឹង រឿងអាសអាភាស ពីApp store ។
គួររំលឹកថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្រុមហ៊ុនជាង៥០ នៅក្រុងប៉េកាំង ក្នុងនោះរាប់បញ្ចូលទាំង Baidu បានចុះហត្ថលេខាយល់ព្រម ដើម្បីបង្កើនការអភិវឌ្ឍន៍App ស្របតាមគោលការណ៍របស់ខ្លួន ដោយស្ថិតក្រោមការគ្រប់គ្រង ពីលេខាធិការ ដ្ឋានCyberspace ។
នៅក្នុងកិច្ចព្រមព្រៀងបានបញ្ជាក់ថា បណ្តាសហគ្រាសទាំងឡាយ បានសន្យាដើម្បីលុបបំបាត់ នូវអំពើខុសច្បាប់ទាំងពួង ដោយធ្វើការអនុវត្តន៍រៀងៗ ខ្លួនប្រសិនបើពួកគេរកឃើញ និងបញ្ជាក់ច្បាស់នោះ សង្ឃឹមថា ត្រូវបោសសម្អាត ចោលលើអនឡាញ ។
នៅក្នុងឆ្នាំ២០១៤ មានគេហទំព័រប្រមាណជាង២.២០០ និងជាង២០លានប្លុកតូចៗ វេទិកានានាលើអនឡាញ និងWebchat មួយចំនួន ត្រូវបានលុបចោល មិនឲ្យមានដំណើរ ដូចជាការបង្ហោះព័ត៌មាន រូបភាពអាសអាភាស ក៏ត្រូវបានលុបចោលទាំងស្រុងដែរ ។ នេះបើតាមលេខាធិការដ្ឋាន ខាងលើបានបញ្ជាក់ យ៉ាងដូច្នេះ ៕
ផ្តល់សិទ្ធិដោយ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1vd9wmp
via IFTTT