Insurance

728x90

រថយន្ត​ឡ​ង៉​គ្រឺ​ស័​រ បុក​រថយន្ត​ដឹកទំនិញ បណ្តាលឲ្យមនុស្ស​៤​នាក់របួស​ធ្ងន់​ស្រាល​

​ខេត្តបន្ទាយមានជ័យ​៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ញាក់សាច់​មួយ កើតឡើង​រវាង​រថយន្ត​ទំនើប ឡ​ង៉​គ្រឺ​ស័​រ បើក​លឿន​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​ដឹកទំនិញ បណ្តាល​ឲ្យ​អ្នក​នៅក្នុង​រថយន្ត​៤​នាក់​រងរបួស​ធ្ងន់​ស្រាល តែ​សំណាងល្អ​ពេក​ហើយ​ពុំមាន​អ្នកស្លាប់ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​ខាងត្បូង​សាលាសង្កាត់​ផ្សារកណ្តាល​ប្រមាណ​ជា​១០០ នៅវេលា​ម៉ោង​៤ និង​៤០​នាទី​ល្ងាច កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​-​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។


​បើតាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុខ​កើតហេតុ​គេ​ឃើញ​រថយន្ត​ឡង់​គ្រឺ​ស័​រ ពណ៌​ខ្មៅ ពាក​ស្លាក​លេខ ភ្នំពេញ​2I-8825 បើក​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ​បាន​បុក​រថយន្ត​ដឹកទំនិញ​ម៉ាក​នីសា​ន្ស ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2D-4714 បើក​បញ្ច្រាសទិស​គ្នា​ចំ​មុខ បណ្តាលអោយ​មនុស្ស​រង​របួសធ្ងន់​ស្រាល​៤​នាក់ ត្រូវបាន​សមត្ថកិច្ច​បា​ន​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត ។ ក្រោយពី​កើតហេតុ សមត្ថកិច្ច​នគរបាល​ចរាច​ណ៍​ចុះមក​វាស់វែង​និង​ស្ទួ​ច​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត រងចាំ​ការដោះស្រាយ​គ្នា​តាម​និតិ​វិធី​ច្បាប់​។​


​លោក​អ៊ុំ សុផល​អធិការ​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​តាមរយ​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៥ អោយដឹងថា រថយន្ត​រងគ្រោះ​នីសា​ន់ បើកបរ​ដោយ​ឈ្មោះ សារិន នី​ម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរប​កម្មករ បណ្តាលអោយ​រងរបួស​ស្រាល និង​អ្នករួមដំណើរ​២​នាក់​ទៀត​ឈ្មោះ ឡេង ឡុង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរប​កម្មករ បណ្តាលអោយ​រងរបួស​ស្រាល និង​ឈ្មោះ ហ៊ុយ សាវ៉ា​ន់​ភេទ​ប្រុស អាយុ​៣០ មុខរប​កម្មករ បណ្តាលអោយ​រងរបួស​ធ្ងន់​ត្រង់​ជើង អ្នក​ទាំងអស់នេះ​រស់នៅ​ភូមិ​អូរជ្រៅ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ។​


​ចំណែក​រថយន្ត​បង្ក​ឡង់​គ្រឺ​ស័​រ បើកបរ​ដោយ​ឈ្មោះ សើ​ង សា​វី ភេទ​ប្រុស អាយុ​៤៧ ឆ្នាំ អត់​រងរបួស​ទេ និង​អ្នករួមដំណើរ​ជា ម្តាយ​ឈ្មោះ​ឌិ​ត គឹម​ណាត អាយុ​៦៥​ឆ្នាំ បណ្តាលអោយ​រងរបួស​ធ្ងន់ អ្នក​ទាំង​២ រស់នៅ​ភូមិ​ថ្មី ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ មានជ័យ​៕ ដោយ​យី​ហាំង


KA-20150110-WA0025 KA-20150110-WA0027​ ​



រថយន្ត​ឡ​ង៉​គ្រឺ​ស័​រ បុក​រថយន្ត​ដឹកទំនិញ បណ្តាលឲ្យមនុស្ស​៤​នាក់របួស​ធ្ងន់​ស្រាល​ រថយន្ត​ឡ​ង៉​គ្រឺ​ស័​រ បុក​រថយន្ត​ដឹកទំនិញ បណ្តាលឲ្យមនុស្ស​៤​នាក់របួស​ធ្ងន់​ស្រាល​ Reviewed by yim PH on 11:36 PM Rating: 5

Entertainment

ads
Powered by Blogger.