Insurance

728x90

ចងក​សម្លាប់ខ្លួន​ពេលយប់ មិនដឹង​មូលហេតុ​ជិត​ភ្លឺ​ទើប​កូនចៅ​ដឹង​ផ្អើលឆោឡោ​

​ខេត្តកំពង់ឆ្នាំង​៖ បុរស​ចំណាស់​ម្នាក់​បាន​ចងក​សម្លាប់ខ្លួន​ដោយ​មិនដឹង​មូលហេតុ​នៅពេល​យប់​លុះ​ពេល​ជិត​ភ្លឺ​ឡើង ទើប​កូនចៅ​ដឹង​និង​មានការ​ផ្អើលឆោឡោ​កើតឡើង​។ ករណី​ធ្វើអត្តឃាត​ដោយ​ចងក​ខាងលើនេះ​បានកើត​ឡើង​នៅ​យប់​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៥ នៅ ភូមិ​សន្ទូច​ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​។​


​ស្ត្រី​ឈ្មោះ ទិ​ត យុ​ត អាយុ​៦៨​ឆ្នាំ ជា​ប្រពន្ធ​បុរស​ចំណាស់​ធ្វើអត្តឃាត​បាន​និយាយ​អោយ ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្មាំ​២០១៥ នេះ​ថា​៖ ប្តី​គាត់​ដែល​បានធ្វើ​អត្តឃាត​មាន ឈ្មោះ គង់ វួ​ន អាយុ​៧០​ឆ្នាំ មានកូន​ចំនួន​៦​នាក់ រស់នៅក្នុង​ភូមិ​ឃុំ​ខាងលើ​។​


​នៅ​យប់​មុនពេល​កើតហេតុ​គាត់​បាន​សំ​រាន​នៅលើ​គ្រែ​ក្រោមផ្ទះ​ជាធម្មតា ជា​ទំលាប់ របស់ គាត់​នៅ​ម៉ោង​៤​ទៀបភ្លឺ​គាត់​តែង​បើក​វិទ្យុ​ស្តាប់ធម៌​ទេសនា​ឮ​កោ​កៗ ប៉ុន្តែ​នៅពេល ម៉ោង ៤​ទៀបភ្លឺ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៥​នេះ​គាត់​មិនបាន​ឮសូ​សំលេង​វិទ្យុ​កោ​កៗ ដូច រាល់ថ្ងៃ ឡើយ​។ នៅពេលនោះ​កូនស្រី​របស់គាត់​ក៍បាន​ចុះពីលើផ្ទះ​មក​ដី មិនបាន​ឃើញ ឪពុក នៅ សំ​រាន​លើ​គ្រែ​ក្រោមផ្ទះ​ឡើយ បន្ទាប់មក​នាង​ក៍បាន​កាន់​ពិល​បញ្ចាំង​ដើរ រក​ឪពុក ពេញ​ភូមិ ក៍​ស្រាប់តែ​ប្រទះឃើញ​សព​ឪពុក​ចងក និង​ខ្សែ​អង្រឹង​ជាប់​តេ​ក​តោក​ជាមួយ និង​មែក ស្វាយ នៅក្រោយ​ផ្ទះ​ស្លាប់​រឹងខ្លួន​ទៅហើយ ដែល​មិនដឹងថា​គាត់​បាន​ចងក​ធ្វើ​អត្ត ឃាត បែបនេះ តាំងពី​ម៉ោង​ណា​មក​ទេ​។​ពេល​ឃើញបែបនេះ​កូនស្រី​របស់គាត់​ក៍បាន​ស្រែក យំ​ឆោឡោ ឡើង​ធ្វើអោយ​មានការ​ផ្ញា​ក់​ផ្អើល​ដល់​អ្នកស្រុក​ពេញ​ភូមិ​។​ ​ ​


​ក្រោយមក​ក្រុមគ្រួសារ​និង​អ្នកស្រុក​ក្នុងភូមិ​ក៍បាន​នាំគ្នា​ជួយ​កាត់​ខ្សែ​អង្រឹង​ទម្លាក់​យក​សព​សែង​យកមក​តំកល់ទុក​ក្រោមផ្ទះ​ដើម្បី​ធ្វើបុណ្យ​ទាន​តាម​ប្រពៃណី​។​ ​ ​


ស្ត្រី​ជា​ប្រពន្ធ​និង​កូនចៅ​បុរស​ធ្វើអត្តឃាត​បាន​និយាយ​អោយដឹងថា​៖​ពួកគាត់​មិនបាន​ដឹង​អំពី​មូលហេតុ​នៃ​ការធ្វើអត្តឃាត​របស់​ប្តី​និង​របស់​ឪពុក​ច្បាស់​ឡើយ ហើយ​កន្លង មក​រូបគាត់​ក៍​មិនដែល​មានរឿង​រ៉ាវ​អ្វី​កើតឡើង​នៅក្នុង​គ្រួសារ​ដែរ​។​កូនស្រី​គាត់​បាន​និយាយ​អោយដឹងទៀតថា​៖ មុនពេល​កើតហេតុ​នៅពេល​ល្ងាច​ឪពុក​របស់គាត់​បានមក​ពី​ជួយ ធ្វើ​ផ្ទះ​អោយ​អ្នកស្រុក​ក្នុងភូមិ ហើយ​បាន​ហូបបាយ​និង​សំ​រាន​នៅលើ​គ្រែ​ក្រោមផ្ទះ​ពេល យប់​ដូច​ធម្មតា ស្រាប់តែ​ពេល​ជិត​ភ្លឺ​ឡើង​បែរជា​ឃើញ​គាត់​ស្លាប់​ដោយ​ចងក​បែបនេះ ទៅ វិញ ធ្វើអោយ​កូនចៅ​នៅក្នុង​ក្រុមគ្រួសារ​មានការ​សោកស្តាយ​ណាស់​។​ ​ ​


​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៥​សមត្ថកិច្ច​នគ​ល​បាល​មូលដ្ឋាន​ក៍បាន​ចុះទៅ ពិ​និ​ត្រ សាកសព​បុរស​ធ្វើអត្តឃាត​ទៅតាម​បច្ចេកទេស ហើយ​បាន​និយាយ​អោយដឹងថា​៖ បុរស​ឈ្មោះ​គង់ វួ​ន ពិតជា​បានធ្វើ​អត្តឃាត​ដោយ​ចងក​ខ្លួនឯង​ពិតមែន​។ សព​បុរស​ធ្វើ អត្តឃាត​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​ទាន​តាម​ប្រពៃណី​៕ ដោយ រិ​ទ្ធិ ជ័យ ​


KA-00365 KA-00367 KA-00363 KA-00369 ​ ​



ចងក​សម្លាប់ខ្លួន​ពេលយប់ មិនដឹង​មូលហេតុ​ជិត​ភ្លឺ​ទើប​កូនចៅ​ដឹង​ផ្អើលឆោឡោ​ ចងក​សម្លាប់ខ្លួន​ពេលយប់ មិនដឹង​មូលហេតុ​ជិត​ភ្លឺ​ទើប​កូនចៅ​ដឹង​ផ្អើលឆោឡោ​ Reviewed by yim PH on 12:35 PM Rating: 5

Entertainment

ads
Powered by Blogger.