Insurance

728x90

Aarif Rahman ឡើង​កូដ​ខ្លាំង​ក្រោយ​សម្ដែង​រឿង “The Empress of China”

ភាពយន្ត​ភាគ​បុរាណ​ចិន “The Empress of China” របស់​តារា​សម្ដែង Fan Bingbingបាន​ក្លាយ​ជា​ភាពយន្ត​ភាគ​ដែល​មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ ក្រោយ​ពី​ចេញ​បញ្ចាំង​ទូទាំង​អាស៊ី។ ជាមួយ​គ្នា​នោះ Aarif Rahman ក៏​ចាប់​ផ្ដើម​មាន​ប្រជាប្រិយភាព​ខ្លាំង​តាម​រយៈ​រឿង​មួយ​នេះ​ដែរ ដែល​ក្នុង​នោះ​គេ​បាន​សម្ដែង​ជា​តួ​អធិរាជ Gaozong ជា​ស្វាមី​របស់​ម្ចាស់​ក្សត្រិយ៍ Wu Zetian សម្ដែង​ដោយ Fan Bingbing។

 

feat1

 

អ្នក​លេង​អ៊ីនធឺណិត​ជា​ច្រើន​បាន​ដាក់​រហស្សនាម​ឲ្យ​គេ​ថា “អធិរាជ​​រាង​សង្ហា​បំផុត”។ មាន​កម្ពស់ ១៧៥cm ជាមួយ​រាង​កាយ​​សាច់​ដុំ​មាំ​សង្ហា តារា​វ័យ ២៨ឆ្នាំ Aarif បាន​ឆក់​យក​បេះដូង​អ្នក​គាំទ្រ​នារី​ៗ​កាន់​តែ​ច្រើន​ទៀត​ពេល​ស្លៀក​ឈុត​បុរាណ។

​ទស្សនិកជន​នៅ​ហុងកុង​វិញ ក៏​បាន​បោះឆ្នោត​ជ្រើសរើស​គេ​ជាង “តារា​​ជំនាន់​ថ្មី​ក្នុង​ចិត្ត​នារី​ៗ” ដែរ ដោយ​បាន​ប្រៀបធៀប​គេ​នឹង​តារា​ហុងកុង​ល្បី​ៗ​ដូច​ជា Moses Chan, Bobby Au-yeung, Michael Tao និង Lawrence Ng ជា​ដើម។

 

Aarif ដែល​មាន​ម្ដាយ​ជា​ជនជាតិ​ចិន​ហុងកុង និង​ឪពុក​ជាប់​សែស្រឡាយ​ម៉ាឡេស៊ី អារ៉ាប និង​ចិន បាន​ចាប់​ផ្ដើម​អាជីព​សិល្បៈ​ដំបូង​ជា​តារា​ចម្រៀង តាំង​ពី​ឆ្នាំ​២០០៩។ ដោយ​​ធ្លាប់​រស់​នៅ​បរទេស​តាំង​ពី​តូច គេ​មាន​ការ​លំបាក​បន្តិច​ក្នុង​ការ​ទន្ទេញ​ពាក្យពេចន៍​ក្នុង​រឿង។ មុន​ថត​រឿង “The Empress of China” គេ​បាន​ទាក់ទង​គ្រូ​បង្រៀន​ភាសា​ចិន​កុកងឺ ដើម្បី​ជួយ​បក​ប្រែ​អត្ថបទ​រឿង​ឲ្យ​ងាយ​យល់។

 

នៅ​ពេល​ថត តារា​រូប​នេះ​តែង​ធ្វើ​ឲ្យ​ក្រុម​ការងារ​ផ្ទុះ​សំណើច​ នៅ​ពេល​ដែល​គេ​ច្រឡំ​មាត់​និយាយ​ភាសា​អង់គ្លេស ដូច​ជា​ពាក្យ “OK” និង “No Way” ជា​ដើម ៕

 

 AR_4

 

908930115

 

AarifRahman

 

aarif

 

ចុចអាន៖កាត់​កន្លែង​សិចស៊ីចេញ តួ​​ស្រីៗ​​​ក្នុង​រឿង Fan Bingbing ទៅ​ជា​បែប​ណា?

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ asianpopnews

http://ift.tt/1HetK2A
Aarif Rahman ឡើង​កូដ​ខ្លាំង​ក្រោយ​សម្ដែង​រឿង “The Empress of China” Aarif Rahman ឡើង​កូដ​ខ្លាំង​ក្រោយ​សម្ដែង​រឿង “The Empress of China” Reviewed by yim PH on 10:54 AM Rating: 5

Entertainment

ads
Powered by Blogger.