តុលាការអាមេរិកបន្ថែមការចោទប្រកាន់អតីតមេបញ្ជាការជើងទឹកស.រ.អា.ដើមកំណើតខ្មែរ
លោកម៉ៃខល វណ្ណៈខឹម មីសៀវីក (Michael Vannak Khem Misiewicz) នៅក្នុងឯកសណ្ឋានជាយោធាជើងទឹកស.រ.អា. ដែលបានថតនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០១០។ សុខ ខេមរា 08 មករា 2015 វីអូអេខ្មែរ វ៉ាស៊ីនតោន— តុលាការសហព័ន្ធអាមេរិកមួយបានចោទប្រកាន់បន្ថែមលើមេបញ្ជាការទាហាន ជើងទឹកជាន់ខ្ពស់ស.រ.អា.ម្នាក់ដែលមានដើមកំណើតខ្មែរពីបទពុករលួយ។ ការចោទប្រកាន់នេះកើតឡើងចំពេលដែលសហសេវឹកម្នាក់ទៀតដែលជាប់ចោទដូចគ្នានេះ បានទទួលកំហុស។ តុលាការសហព័ន្ធអាមេរិកនៅក្នុងទីក្រុងសានឌីយេហ្គោ ( San Diego) ក្នុងរដ្ឋកាលីហ្វ័រញ៉ា បានបន្ថែមបទចោទប្រកាន់លើមេបញ្ជាការយោធាជើងទឹកជាន់ ខ្ពស់ស.រ.អា.ម្នាក់ ដែលមានដើមកំណើតខ្មែរពីបទពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងថ្ងៃតែមួយដែលសហសេវឹករបស់លោកម្នាក់ ដែលជាប់ចោទដូចគ្នានោះ បានទទួលទោស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការដែលវីអូអេទទួលបានកាលពីល្ងាចថ្ងៃពុធ។ លោកម៉ៃខល វណ្ណៈខឹម មីសៀវីក (Michael Vannak Khem Misiewicz) និង លោកហូស្សេ ល្វីស សាន់ឆេ (Jose Luis Sanchez) អាយុ៤២ឆ្នាំ មេបញ្ជាការ ម្នាក់ទៀតស្ថិតនៅក្នុងបទចោទប្រកាន់ស្រដៀងគ្នាថា បានផ្តល់ព័ត៌មានសម្ងាត់ របស់រដ្ឋទៅកាន់ក្រុមហ៊ុនផ្តល់សេវាផ្នែកយោធាចុះកិច្ចសន្យាឈ្មោះ Glenn […] http://ift.tt/eA8V8J
តុលាការអាមេរិកបន្ថែមការចោទប្រកាន់អតីតមេបញ្ជាការជើងទឹកស.រ.អា.ដើមកំណើតខ្មែរ
Reviewed by yim PH
on
10:43 AM
Rating: