Insurance

728x90

ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង រីករាយ​សាទរ​ចំពោះ​ការចុះ​នូវ​តម្លៃ​ប្រេង​ឥន្ទ​នៈ​ក្នុងស្រុក​

​ខេត្តកំពង់ឆ្នាំង​៖​ ​ក្រោយពី​មានការ​ប្រកាស​អំពី​ប្រេង​ចុះថ្លៃ​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា ស្របពេល​តម្លៃ​ប្រេង​ទីផ្សារ​ពិភពលោក​ធ្លាក់ចុះ​ផង​នោះ នៅតាម​បណ្តា​ស្ថានីយ៍​ប្រេង​ទាំងអស់​នៅក្នុង​ខេត្តកំពង់ឆ្នាំង ក៍បាន​បញ្ចុះ​តំលៃ​ប្រេង របស់ខ្លួន​ជា​បន្តបន្ទាប់ ធ្វើអោយ​អ្នកប្រើប្រាស់​យានយន្ត​គ្រប់​ប្រភេទ​នៅក្នុង​ខេត្ត មានការ​សប្បាយចិត្ត ដែល​អាចជួយ​កាត់បន្ថយ​នូវ​ភាពក្រីក្រ​នៅក្នុង​គ្រួសារ​បាន​មួយចំណែក​ផងដែរ​។​


​កន្លងមក​តម្លៃ​ប្រេង​ឥន្ទ​នៈ​នៅក្នុង​ខេត្តកំពង់ឆ្នាំង គឺ​ប្រេងសាំង​ស៊ុប​ពែរ​របស់​ស្ថានីយ៍ ប្រេង​ទាំងអស់​ឡើង​រហូតដល់​ជាង​៥​ពាន់​រៀល ប្រេងសាំង​ធម្មតា​មានតម្លៃ​ជិត​៥​ពាន់​រៀល ឯ​ប្រេង​ម៉ា​សូត​មានតម្លៃ​រហូតដល់​ជាង​៤​ពាន់​រៀល​ផងដែរ​។ ក្រោយពី​តម្លៃ​ប្រេង​នៅលើ​ទីផ្សារ​ពិភពលោក​មានការ​ចុះ​តម្លៃ​ភ្លាម រដ្ឋាភិបាល​កម្ពុជា បានធ្វើការ​ប្រកាស​ចំនួន​៣​លើក​ជា​បន្តបន្ទាប់​គឺ​លើក​ទី​១​សម្តេច​បានប្រកាស​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​នៅ​ចំការ​ដូង​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៤,​លើក​ទី​២ បានប្រកាស​នៅ​ឬ​ស្សី​ជ្រុំ ខេត្តកោះកុង នា​ថ្ងៃ​១២ ខែមករា ឆ្នាំ​២០១៥ និង​លើក​ទី​៣​នៅ​ស្ពាន​អ្នក​លឿង​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៥ អោយ​គ្រប់ បណ្តា​ស្ថានីយ៍​ប្រេង​ទាំងអស់​នៅក្នុង​ប្រទេស​ត្រូវតែ​បញ្ចុះតម្លៃ​ប្រេង​របស់ខ្លួន ដើម្បី​បំរើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។​


​នៅ​ល្ងាច​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៥ នៅតាម​បណ្តា​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​មួយចំនួន គេ​ឃើញ​តម្លៃ​ប្រេង​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ក្នុងនោះ​ស្ថានីយ៍​ប្រេង​តូ​តា​ល់​ចុង​ខ្សា​ម ប្រេងសាំង​ស៊ុប​ពែរ​មានតម្លៃ​៤២០០​រៀល​ក្នុង​១​លីត្រ​,​ប្រេងសាំង​ធម្មតា​៤០៥០​រៀល​ក្នុង​១​លីត្រ​, និង​ប្រេងម៉ាស៊ូត​៣៩០០​រៀល​ក្នុង​១​លីត្រ​។ ដោយឡែក​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​សូ​គី​មិច​វិញ គឺ​ប្រេងសាំង​ស៊ុប​ពែរ​មានតម្លៃ​៤០០០​រៀល​ក្នុង​១​លីត្រ​,​សាំង​ធម្មតា​៣៨០០​រៀល​ក្នុង​១​លីត្រ​, និង​ប្រេងម៉ាស៊ូត​៣២០០​រៀល​ក្នុង​១​លីត្រ​។ ចំពោះ​តម្លៃ​ប្រេង​ឥន្ទ​នៈ នៅតាម​ស្ថា​នី​ប្រេង​តេ​លា​ក្នុង​ខេត្ត​វិញ​គឺមាន​តម្លៃ​ខុសៗ​ពីគ្នា ដែល​ក្នុង​នោះគេ​សង្កេតឃើញ​ស្ថានីយ៍​តេ​លា​ព្រះ​នរាយ តម្លៃ​ប្រេងសាំង​ស៊ុប​ពែរ​៤២០០​រៀល​ក្នុង​១​លីត្រ​,​សាំង​ធម្មតា​៤០០០​រៀល​ក្នុង​១​លីត្រ​,​និង​ប្រេងម៉ាស៊ូត​៣៨០០​រៀល​ក្នុង​១​លីត្រ​។​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​តេ​លា​ត្រពាំង​គង ប្រេងសាំង​ស៊ុប​ពែរ​មានតម្លៃ​៣៩០០​រៀល​ក្នុង​១​លីត្រ​,​ប្រេងសាំង​ធម្មតា​៣៧០០​រៀល​ក្នុង​១​លីត្រ​,​និង​ប្រេងម៉ាស៊ូត​៣០០០​រៀល​ក្នុង​១​លីត្រ​។​


​ការបញ្ចុះ​តម្លៃ​ប្រេង​ឥន្ទ​នៈ​ជា​បន្តបន្ទាប់​នេះ បានធ្វើអោយ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បាន​រីករាយ​សាទរ​យ៉ាងខ្លាំង​ដែល​ពីមុនមក​ពុំ​ធ្លាប់មាន​ការបញ្ចុះ​តម្លៃ​ដូចនេះ​ឡើយ ហើយ​នេះ​ទើប​ជា​ភាពត្រឹមត្រូវ​លើកទីមួយ​ដែល​ប្រេង​ក្នុង​ទីផ្សារ​អន្តរជាតិ​ចុះថ្លៃ ហើយ​ទីផ្សារ​លក់​នៅ​កម្ពុជា​ត្រូវតែ​ចុះថ្លៃ​យ៉ាង​ដូច្នេះ​ឯង ហើយ​គួរតែ​ចុះ​បន្តទៀត​ទើប​ត្រឹមត្រូវ​តាម​ការធ្លាក់ចុះ​ត​ន្លៃ​ប្រេង​លើ​ពិភពលោក​៕ ដោយ រិ​ទ្ធិ ជ័យ ​


KA-06367 KA-06373 KA-06364​ ​



ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង រីករាយ​សាទរ​ចំពោះ​ការចុះ​នូវ​តម្លៃ​ប្រេង​ឥន្ទ​នៈ​ក្នុងស្រុក​ ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង រីករាយ​សាទរ​ចំពោះ​ការចុះ​នូវ​តម្លៃ​ប្រេង​ឥន្ទ​នៈ​ក្នុងស្រុក​ Reviewed by yim PH on 4:36 PM Rating: 5

Entertainment

ads
Powered by Blogger.