Insurance

728x90

ដាវ​សាំ​ម៉ូ​រ៉ៃ កាំបិត ពូថៅ ចំ​ពាម​កៅស៊ូ សមត្ថកិច្ច​បាន​ដកហូត ក្នុងពេល​ប្រតិបត្តិ​ការឆែកឆេរ អា​វុ​ជ​ជាតិ ផ្ទុះ​ពេលយប់ ក្នុង​រយៈពេល​១​ខែ នៅ​ទូទាំង​ខេត្តកំពង់ឆ្នាំង​

​ខេត្តកំពង់ឆ្នាំង​៖ នៅក្នុង​ការពង្រឹង​ការអនុវត្តន៍ គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព រយៈពេល​១ ខែ គិតពី​ថ្ងៃទី​១០ ខែវិច្ឆិកា ដល់​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៤ ការិយាល័យ​គ្រប់គ្រង​អាវុធជាតិផ្ទុះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បានធ្វើការ​ត្រួតពិនិត្យ​ដកហូត​បាន​នូវ​ប្រភេទ​អាវុធ​ដាក់​តាម​ខ្លួន​មួយចំនួន​ដូចជា កាំបិត ដាវ ពូថៅ កន្ត្រៃ ច្រ​វ៉ា​ក់​ចំ​ពាម​។​ល​។ រាប់សិប​ដើមពី​អ្នក​ដើរលេង​ពេលយប់​។​ ​ ​


លោក​វរសេនីយ៍ត្រី កែវ ឈុន នាយការិយាល័យ​គ្រប់គ្រង​អាវុធជាតិផ្ទុះ​បាន​និ យាយ​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៤ អោយដឹងថា​៖ ក្នុង​របាយការណ៍​បូកសរុប​របស់​ការិយាល័យ​គ្រប់គ្រង​អាវុធជាតិផ្ទុះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចាប់ពី​ថ្ងៃទី​១០ ខែវិច្ឆិកា រហូតដល់​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៤​នេះ កំលាំងចំរុះ​បាន​ចុះ​ចល័ត​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​ពេលយប់​បាន​ចំនួន​៨៤​លើក​។​ជា​លទ្ធផល​គឺ​ដកហូត​បាន ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​១៦​ដើម​,​កាំបិតប៉ាំងតោ​៣,​កាំបិត​ស្នៀត​២,​កាំបិត​ចិត្ត​បន្លែ​៨,​កាំបិត​ត្នោត​៣,​កាំបិត​ប​ន្ទួ​ស​១,​កាំបិត​ចំពុះ​ទង់​៣,​កណ្តៀវ​២,​ចំ​ពាម​កៅស៊ូ​៨,​កន្ត្រៃ​១០,​ច្រ​វ៉ា​ក់​៩, ស្នាប់ដៃ​៥,​ដែក​បំពង់​ទីប​២,​ដែក​ស្រួច​១,​បំពង់​ពីរ​កំណាត់​១,​ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ ប្រើប្រាស់​ថ្នាំញៀន​បាន​ចំនួន​២​នាក់ និង​ដកហូត​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​បាន​ចំនួន​២​កញ្ចប់​តូច​,​ម៉ូតូ​១​គ្រឿង​,​ទូរស័ព្ទដៃ​៣​គ្រឿង​,​ប្រគល់ជូន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ចាត់ការ​បន្ត​។​ ​ ​


​ក្នុងពេល​ប្រតិ​ប​ត្ត​ការ ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ កំលាំងចំរុះ​បាន​ដក​នូវ​អាវុធ​ទាំងនេះ​ពីក្រោម​គោយន្ត ក្រោម​កែបម៉ូតូ ដែល​ពួកគេ​បានដាក់​តាម​សំរាប់​តតាំង​ជាមួយ​គូ​ជំលោះ​របស់ខ្លួន​នៅពេល​មានទំនាស់​ក្នុង​ពិធី​រាំ​ធុងបាស ពិធី​បុណ្យទាន និង​ការប្រគំ​តន្ត្រី​ជាដើម​។​


​ក្រោយពី​មានការ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​ពេលយប់​ជាប្រចាំ​រួចមក គេ​សង្កេតឃើញថា​ករណី​បទល្មើស​ដែល​ស្តែង​ចេញពី​អំពើហិង្សា​មានការ​ថយចុះ​គួ​អោយ​កត់សម្គាល់​។​សន្តិសុខ​សុវត្ថិភាព​នៅ​គ្រប់​មូលដ្ឋាន គឺជា​កត្តាចាំបាច់​បំផុត​សំរាប់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ដែល​ចាំបាច់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​សហការ​ជាមួយ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត នឹង​នៅតែ​បន្ត​ចុះ​ត្រួតពិនិត្យ​នៅតាម​គោលដៅ​ជាច្រើន​ទៀត ដើម្បី​រឹតបណ្តឹង​ក្នុង​ការរក្សាសន្តិសុខ សុ​វត្តិភាព​ក្នុង​មូលដ្ឋាន​ក្រុង​កំពង់ឆ្នាំង ដោយ​បង្កើន ការចុះ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​ទៅលើ​គ្រប់​មធ្យោបាយ​គ្រប់​ប្រភេទ ដែល​ធ្វើដំណើរ​នៅពេល​យប់ និង​ដកហូត​អាវុធ​ដែលមាន​គ្រោះថ្នាក់​ដល់​មនុស្ស​៕ ដោយ រិ​ទ្ធិ ជ័យ​ ​


KA-744 KA-933 KA-06282



ដាវ​សាំ​ម៉ូ​រ៉ៃ កាំបិត ពូថៅ ចំ​ពាម​កៅស៊ូ សមត្ថកិច្ច​បាន​ដកហូត ក្នុងពេល​ប្រតិបត្តិ​ការឆែកឆេរ អា​វុ​ជ​ជាតិ ផ្ទុះ​ពេលយប់ ក្នុង​រយៈពេល​១​ខែ នៅ​ទូទាំង​ខេត្តកំពង់ឆ្នាំង​ ដាវ​សាំ​ម៉ូ​រ៉ៃ កាំបិត ពូថៅ ចំ​ពាម​កៅស៊ូ សមត្ថកិច្ច​បាន​ដកហូត ក្នុងពេល​ប្រតិបត្តិ​ការឆែកឆេរ អា​វុ​ជ​ជាតិ ផ្ទុះ​ពេលយប់ ក្នុង​រយៈពេល​១​ខែ នៅ​ទូទាំង​ខេត្តកំពង់ឆ្នាំង​ Reviewed by yim PH on 12:22 PM Rating: 5

Entertainment

ads
Powered by Blogger.