Insurance

728x90

ជិះ​ម៉ូតូ​ម្នាក់ឯង​លឿន​ពេក អត់​ពាក់មួក​ការពារ ដួល​បោក​ល្បា​ល​ផ្ទប់​នឹង​ថ្នល់​ប្រកាច់​ស្លាប់​ភ្លាមៗ​

​ខេត្តកណ្តាល ៖ បុរស​វ័យ​ប្រមាណ​៤០​ឆ្នាំ​ម្នាក់ បាន​ដេកស្លាប់​ក្នុង​ថ្លុកឈាម​ភ្លាម​ដោយសារ បើកបរ​ម៉ូតូ​លឿន​ពេក​ដួល​ខ្លួនឯង បោក​ក្បាល​ផ្ទប់​ទៅនឹង​ថ្នល់​បែក​ប៉​ល់​ក្បាល កាលពី​វេលា​ម៉ោងជាង ៦ ព្រលប់ ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៤ នៅលើ​ថ្នល់ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ លេខ​២៨-២៩​ចំណុច​មុខ​ភូមិ​ថ្លើ​ក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល គេ​មិន​បានដឹងថា​ជនរងគ្រោះ​បើកបរ ក្នុង​ល្បឿន​លឿន​យ៉ាងនេះ​បណ្តាលមកពី​ឥទ្ធិពល​ស្រា​ឬ​យ៉ាណា​នោះទេ ។​


ប៉ូលិស​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មិនទាន់ បាន​ស្គាល់​អត្តសញ្ញាណ នៅឡើយ​ទេ មាន​អាយុប្រមាណ ៤០​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៨ ពាក់​ស្លាក​លេខ ភ្នំពេញ 1W-3904 ។ អ្នកឃើញ​ហេតុការណ៍​ផ្ទាល់​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ ជិះ​ម៉ូតូ​តាម​បណ្តោយ ផ្លូវជាតិ​លេខ​៤ ទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ បាន​ដួល​ខ្លួនឯង បណ្តាល​ឲ្យ​បោក​ក្បាល ស្លាប់​ភ្លាមៗ​នៅ​នឹង កន្លែងកើតហេតុ​តែម្តង​៕ ​


KA-96703521643330169_n KA-0011



ជិះ​ម៉ូតូ​ម្នាក់ឯង​លឿន​ពេក អត់​ពាក់មួក​ការពារ ដួល​បោក​ល្បា​ល​ផ្ទប់​នឹង​ថ្នល់​ប្រកាច់​ស្លាប់​ភ្លាមៗ​ ជិះ​ម៉ូតូ​ម្នាក់ឯង​លឿន​ពេក អត់​ពាក់មួក​ការពារ ដួល​បោក​ល្បា​ល​ផ្ទប់​នឹង​ថ្នល់​ប្រកាច់​ស្លាប់​ភ្លាមៗ​ Reviewed by yim PH on 2:25 PM Rating: 5

Entertainment

ads
Powered by Blogger.