Insurance

728x90

ម៉ូតូមួយគ្រឿង​បុក​ម៉ូតូមួយគ្រឿងទៀត រងរបួស​ធ្ងន់ ​  

បន្ទាយមានជ័យ​៖ ​ម៉ូតូមួយគ្រឿងបានជ្រុល​បុក​ម៉ូតូមួយគ្រឿងទៀតពេញទំហឹង បណ្តាល អ្នកបើកបរ​ទាំងសងខាង រងរបួស​ធ្ងន់ កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​


ប្រភពព័ត៌មានបានបញ្ជាក់ ម្ចាស់​ម៉ូតូ​ហុងដា​វ៉េវ​រងគ្រោះ​មានឈ្មោះ ឈុំ ធី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរប​អា​ជីករ មាន​លំនៅដ្ឋាន ភូមិ​ក្បាលស្ពាន​២ សង្កាត់​-​ក្រុង​ប៉ោយប៉ែត រងរបួស​ធ្ងន់ ចំណែកឯ​ម្ចាស់​ម៉ូតូ​បង្ក​មានឈ្មោះ អ៊ុក សារិទ្ធ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរប​កម្មករ មាន​លំនៅដ្ឋាន​ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត រងរបួស​ធ្ងន់។


ម៉ូតូ​បង្ក​មាន​ម៉ាក​ហុងដា​ឃ្លី​ច សេ​១២៥ ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ ក្រហម អត់​ស្លាក​លេខ បាន​បើកបរ​ពី​កើ​តទៅ​លិច​យ៉ាង​លឿន ស្រាប់តែ​មកដល់​ចំណុចកើតហេតុ ទៅបុក​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ សេ​១១០ ស៊េរី​ឆ្នាំ ២០១០ ពណ៌​ស ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 2A-2478 បើកបរ​យឺតៗ ច្រាសទិស​គ្នា ពេញទំហឹង​បណ្តាល ឲ្យ​អ្នកបើកបរ​ទាំងសងខាង​រងរបួស​ធ្ងន់​តែម្តង៕


0020


ដោយៈ ឧត្តម

រៀបចំដោយៈ សុខា

By: khmeronlinenews.com


http://ift.tt/1tPwXfl
ម៉ូតូមួយគ្រឿង​បុក​ម៉ូតូមួយគ្រឿងទៀត រងរបួស​ធ្ងន់ ​   ម៉ូតូមួយគ្រឿង​បុក​ម៉ូតូមួយគ្រឿងទៀត រងរបួស​ធ្ងន់ ​   Reviewed by yim PH on 1:50 PM Rating: 5

Entertainment

ads
Powered by Blogger.