Insurance

728x90

៣​ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​សកល ភ្ញៀវ​ទេសចរណ៍​ប្រមាណ​១១​ម៉ឺន​នាក់ កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ

ខេត្ត​ព្រះសីហនុ​៖ ភ្ញៀវ​ទេសចរណ៍​ប្រាំ​ណ​១១​នាក់ បាន​សំរុក​ចូលមក​កំសាន្ត​នៅរ​ម្មណី​យ​ដ្ឋា​ន​អូ​ឈើទាល​ក្នុង​រយៈពេល​៣ បុណ្យ​ឆ្លង​ឆ្នាំ​សកល​២០១៤ -២០១៥ ខណៈពេល​ការរំពឹងទុក​របស់​ម​ន្ត្រី​ជំនាញ​ត្រឹមតែ​ក្រោម​១០​ម៉ឺន​នាក់​ប៉ុណ្ណោះ​។​ ​ ​


​លោក នូ ចាន់​សុផល ប្រធាន​មន្ទី​ទេសចរ​ណ៏​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា នៅក្នុង​ឆ្នាំ​បុណ្យ​ឆ្លង​ឆ្នាំ​សកល​២០១៤ -២០១៥ នា​ឆ្នាំនេះ សំរាប់​ខេត្ត​ព្រះសីហនុ បានទទួល​លទ្ធផល​យ៉ាង​ល្អប្រសើរ និង ទទួលបាន​ភាពជោគជ័យ​បំផុត ព្រោះ​គិត​ត្រឹម​រយៈពេល​៣​ថ្ងៃ​២៩​ដល់​៣១​ខែធ្នូ ខេត្ត​ព្រះសីហនុ អាច​ទទួលភ្ញៀវ​ទេសច​រណ៍​ទាំង​ភ្ញៀវ​ជាតិ និង អន្តរជាតិ​រហូតដល់ ចំនួន​១១០៥២៦​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​៩៦៧១១​នាក់ ភ្ញៀវ​អន្តរជាតិ​១៣៨១៥​នាក់​ដែល​នៅ​ឆ្នាំ​២០១៣ មាន​ត្រឹមតែ​ជាង​១០​ម៉ឺន​នាក់​ប៉ុណ្ណោះ​។


លោក​បន្តថា​ចំពោះ​មូលហេតុ​ដែល​ខេត្ត​ព្រះសីហនុ មាន​ភ្ញៀវ​ទេសចរណ៍​ចូលមក​កម្សាន្ត​ច្រើន​បែបនេះ ក៏​ព្រោះតែ​ខេត្ត​ព្រះសីហនុ ជា​ខេត្ត​ដែលមាន​ឆ្នេរ​ខ្សាច់​ល្អ​បំផុត មាន​បរិស្ថាន​ល្អ អាកាសធាតុ​បរិសុទ្ធ នឹង តំបន់​ទេសចរណ៍ធម្មជាតិ​ជាច្រើន​កន្លែង​ទៀត ជាងនេះទៅទៀត បញ្ហា​សន្តិសុខ សុ​វត្តិភាព ចរាចរណ៍​មាន​លក្ខណៈ​ប្រសើរ ដែល​កត្តា​ទាំងនេះ​បាន​បង្ក​អោយ​ភ្ញៀវ​ទេសចរណ៍​មាន​ភាពកក់ក្តៅ​ក្នុង​ចូលមក​ទស្សនា​ស កាន់តែ​ច្រើនឡើងៗ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​


​ភ្ញៀវ​ទេសចរណ៍​ជាច្រើន​បាន​សំដែង​អារម្មណ៍​ថា ចំពោះ​តម្លៃ​ម្ហូបអាហារ​វិញ ក្នុង​រយៈពេល​៣​ថ្ងៃនេះ ផ្ទះសំណាក់ សណ្ឋាគារ​ហាក់​មានតម្លៃ​ខ្ពស់កប់ពពក (​ពី​១០​ដុល្លារ​ឡើងដល់​៤០​ដុល្លារ និង​ពី​២៧​ដុល្លារ​ឡើងដល់​៥០​ទៅ​៦០​ដុល្លារ​) ដែល​បង្ក​អោយ​ភ្ញៀវ​ទេសចរណ៍​មួយចំនួន​ឡើង​រថយន្តក្រុង​ត្រឡប់​ទៅ​ភ្នំពេញ​ទាំងយប់ ឯ​ភ្ញៀវទេសចរ​សំរាក​នៅ​មាត់សមុទ្រ ឯ​អ្នក​ខ្លះទៀត​អង្គុយ​រហូត​ភ្លឺ​ខណៈពេល​តម្លៃ​ម្ហូបអាហារ​ឡើងថ្លៃ​តិចតួច​សមរម្យ ដែល​ភ្ញៀវ​ទេសចរណ៍​អាច​ទទួលយកបាន​។​


ដោយឡែក​ពាក់ព័ន្ធ​ទៅនឹង​សន្តិសុខ ចរាចរណ៍​នៅលើ​ផ្លូវ​វិញ គិត​ត្រឹម​រយៈពេល​៣​ថ្ងៃ បុណ្យ​ឆ្លង​ឆ្នាំ​សកល​២០១៤ -២០១៥ ២៩​ដល់​ថ្ងៃទី​៣១ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន​៣​ករណី គ្រោះថ្នាក់​ចរាចរណ៍​បង្ក​រ​ឡើង​ដោយ​ខ្លួនឯង​០១​ករណី បង្កឡើង​រវាង​ម៉ូតូ​នឹង​រថយន្ត​០១​ករណី និង ម៉ូតូ​រវាង​ម៉ូតូ​០១​ករណី បណ្តាលអោយ​មនុស្ស​៩​នាក់​រងរបួស ធ្ងន់​-​មធ្យម និង ស្រាល ។​ ​ ​


សូមបញ្ជាក់​ផងដែរ​ថា នៅ​ខេត្ត​ព្រះសីហនុ មាន​សណ្ឋាគារ​សរុប​ចំនួន​៥៦ សណ្ឋាគារ​ស្មើនឹង​២៧៩២​បន្ទប់ ផ្ទះសំណាក់​សរុប​ចំនួន​២២១​ផ្ទះសំណាក់ ស្មើនឹង​២៨៨៣​បន្ទប់ ដែល នៅ​ឱកាស​ឆ្លង​ឆ្នាំ​សកល​២០១៤ -២០១៥ ភ្ញៀវ​ចូល​សំរាក​ពេញៗ​៕ ដោយ កោះរ៉ុង​ ​


DSC02396 DSC02400 KA-02396 KA-02400 KA-02407



៣​ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​សកល ភ្ញៀវ​ទេសចរណ៍​ប្រមាណ​១១​ម៉ឺន​នាក់ កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ ៣​ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​សកល ភ្ញៀវ​ទេសចរណ៍​ប្រមាណ​១១​ម៉ឺន​នាក់ កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ Reviewed by yim PH on 1:09 PM Rating: 5

Entertainment

ads
Powered by Blogger.