Insurance

728x90

កុមារី​អាយុ​៤​ឆ្នាំ ជិះ​កាណូត​មកពី​រក​អុស​ជាមួយ​ឪពុកម្តាយ ធ្លាក់​ចូលទន្លេ​ឈ្លក់ទឹក​ស្លាប់​

​ខេត្តកំពង់ឆ្នាំង​៖ កុមារី​អាយុ​៤​ឆ្នាំ​ម្នាក់ រស់នៅក្នុង​គ្រួសារ​ក្រីក្រ​បាន​ធ្លាក់ចូល​ទឹកទន្លេ​លង់​ស្លាប់ នៅពេល​ជិះ​កាណូត​មកពី​រក​អុស​ជាមួយ​ឪពុកម្តាយ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៣​និង​៣០​នាទី​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៥ នៅ​ចំណុច​ទន្លេ​ក្រចាប់ ក្នុងភូមិ​ត្រពាំង​ចាន់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។​ ​ ​


​ក្រុមគ្រួសារ​កុមារី​រងគ្រោះ​បាន​និយាយ​អោយដឹងថា​៖ កុមារី​រងគ្រោះ​ឈ្មោះ សៀង កញ្ញា​ ​អាយុ​៤​ឆ្នាំ ជា​កូន​ទី​៣​ក្នុងចំណោម​បងប្អូន​៤​នាក់ ឪពុក​គេ​ឈ្មោះ វី វិ​ន អាយុ​៣៦​ឆ្នាំ ម្តាយ​ឈ្មោះ​ ​សៀង សា​រួន អាយុ​៣២​ឆ្នាំ ជា​កសិករ​រស់នៅក្នុង​ភូមិ​ឃុំ​ខាងលើ​។​ ​ ​


នៅ​ថ្ងៃកើតហេតុ​ឪពុកម្តាយ​នាង​បាន​នាំ​នាង​ជិះ​កាណូត​ទៅរក​អុស​ដុត ពេល​ត្រឡប់មក​វិ​ ​ញ​ឪពុកម្តាយ​ដាក់អោយ​នាង​ជិះ​នៅ​កណ្តាល​កាណូត​ក្រោយខ្នង​ឪពុក ចំណែក​ម្តាយ​ជិះ​នៅ កន្សៃ​កាណូត រីឯ​អុស​គរ​ដាក់​កណ្តាល​កាណូត​បាំង​ភ្នែក​ម្តាយ​មើលមិនឃើញ​កូន​។ ពេល​បើកកាណូត​មកដល់​ចំណុច​ខាងលើ កុមារី​រងគ្រោះ​នៅក្រោយ​ខ្នង​ឪពុក​ក៏បាន​ធ្លាក់ចូល​ទឹកទន្លេ ពេលនោះ​ឪពុក​ក៏បាន​ដឹង​ហើយ​ត្រឡប់​កាណូត​បក​ក្រោយ​មុជ​រក​កូនស្រី​វិញ ប៉ុន្តែ​ទំរាំ​រកឃើញ​កូនស្រី​នោះបាន​ឈ្លក់ទឹក​ស្លាប់​បាត់ទៅហើយ​។ ក្រោយពេល​កើតហេតុ​ឪពុកម្តាយ​ក៏បាន​ដឹក​សព​កូន​ម​លំនៅដ្ឋាន​វិញ​ទាំង​ទឹកភ្នែក​ស្តាយស្រណោះ​យ៉ាងខ្លាំង​។​ ​ ​


នៅ​ព្រឹក​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៥ អ្នកស្រុក​ក្នុងភូមិ​ត្រពាំង​ចាន់​បាន​រ៉ៃ​អង្គាស​ប្រាប់​គ្នា​ ​បាន​តិ​ត​តួច​នាំគ្នា​ធ្វើ​បុណ្យទាន​ជូន​កុមារី​រងគ្រោះ​តាម​ប្រពៃណី ហើយ​បាននាំគ្នា​សែង​សព​កុមារី​ ​រងគ្រោះ​ដោយ​ថ្មើរជើង​ចម្ងាយ​ដី​ជាង​៥​គីឡូម៉ែត្រ និង​ដឹក​តាម​កាណូត​បន្តទៀត ទើប​ទៅដល់​កន្លែង​បញ្ចុះសព ដែល​នោះ​គឺជា​ភាពលំបាក និង​ភាពក្រីក្រ​របស់​គ្រួសារ​សព និង​អ្នកភូមិ​៕ ​ដោយ រិ​ទ្ធិ ជ័យ ​


KA-466 KA-A0285 KA-A0288 KA-A0293



កុមារី​អាយុ​៤​ឆ្នាំ ជិះ​កាណូត​មកពី​រក​អុស​ជាមួយ​ឪពុកម្តាយ ធ្លាក់​ចូលទន្លេ​ឈ្លក់ទឹក​ស្លាប់​ កុមារី​អាយុ​៤​ឆ្នាំ ជិះ​កាណូត​មកពី​រក​អុស​ជាមួយ​ឪពុកម្តាយ ធ្លាក់​ចូលទន្លេ​ឈ្លក់ទឹក​ស្លាប់​ Reviewed by yim PH on 12:38 AM Rating: 5

Entertainment

ads
Powered by Blogger.