Insurance

728x90

បុរស​ពោះម៉ាយ​ពេល​ថ្ងៃ​ចូលចិត្ត​និយាយ​ទូរស័ព្ទ ដល់ពេល​យប់​លួច​ឡើង​ដើម​ស្វាយ​ចងក​សម្លាប់ខ្លួន​

ខេត្ដ​កណ្ដាល ៖ បុរស​ម្នាក់​ជា​កម្មករ​សំណង់​បាន​ចងក សម្លាប់ខ្លួន​ក្នុងពេល​រាត្រី​នៅលើ​ដើម​ស្វាយ​ក្នុង​ដី​ឡូ​តិ៍​មួយកន្លែង ក្បែរ​ផ្ទះ​របស់ខ្លួន លុះ​ព្រឹក​ឡើង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់ អ្នកភូមិ និង​សមត្ថកិច្ច​ចុះ​ត្រួត​ពិនិត្យមើល ករណី​នោះ កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៥ នៅ​ចំណុច​ដីឡូត៍​មួយកន្លែង​ស្ថិតក្នុង​ភូមិ​លើ ឃុំ ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ដ កណ្ដាល ។


​សមត្ថកិច្ច​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ គួ​ង គាង អាយុ​៣៧​ឆ្នាំ ស្នាក់នៅ​ភូមិ​ស្វាយ​អាត់ លើ ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្ដាល ខេត្ដ​កណ្ដាល មាន​មុខរបរ​ជាជាង​សំណង់ នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។ ហើយ​ករណី​ធ្វើ​អត្ដ​ឃាត​នេះ​សមត្ថកិច្ច មិនទាន់​អះអាង​ពី​មូលហេតុ​នៅឡើយ​ទេ ។


​បើតាម​ការអះអាង​ពី​លោក​កែវ សុធា មេការ​សំណង់​នៅ កន្លែងកើតហេតុ​បាន​រៀបរាប់​ប្រាប់​សមត្ថ កិច្ច​ថា ជនរងគ្រោះ​តាំងពី​ចូលមក​ធ្វើ ការ​នៅក្នុង​ការដ្ឋាន​សំណង់​ជាមួយ​លោក​គឺ​បាន​រយៈពេល​១៥​ថ្ងៃ​កន្លងមកហើយ ហើយ​រូបគេ​ពុំមាន​បញ្ហា​អ្វី​កើតឡើង ឡើយ ។ ក្រោយពី​សម្រាក​ពី​ការងារ កាលពី​៥​ល្ងាច​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៥ ជនរងគ្រោះ​បាន​ទិញ​ត្រី​ប្រហុក​ចំនួន​១០​គីឡូ​តិ៍ ហើយ​នៅវេលា​ម៉ោង​៨​យប់​ជនរងគ្រោះ​បាន​អង្គុយ ធ្វើ​ត្រី​ប្រហុក​ជាមួយ​មនុស្ស​ស្រី​ម្នាក់ ឈ្មោះ អ៊ូ វ៉ាត លុះដល់​ម៉ោង​៩​យប់​ទើប គេ​ចូលដេក​ស្រាប់តែ​ព្រឹក​ឡើង​ក៏បាន​ភ្ញាក់ផ្អើល​នឹង​រឿង នេះ​តែម្ដង​។​


ចំណែក ស្ដ្រី​ជា​ម្ដាយបង្កើត​ជនរងគ្រោះ​ឈ្មោះ តុង ខា​ហឺ អាយុ​៥៧​ឆ្នាំ បាន​និយាយប្រាប់ សមត្ថ កិច្ច​ថា គង់ គាង ជា​បុរស​ពោះ ម៉ា​យ​ធ្លាប់មាន​ប្រពន្ធ​ម្ដង​រួចមកហើយ តែ​គេ​ពុំដែល​មាន​អ្វី​ខូច​ចិ​ត្ដ​នោះទេ គឺ​គេ​ខំប្រឹង​ធ្វើការ​សន្សំ​លុយ​ដើម្បី​រកប្រពន្ធ មួយទៀត​។ ប៉ុន្ដែ​មិនដឹង​គេ​គិត​ខ្លី​ឬ​ខូច ចិ​ត្ដ​អ្វី​បានជា​មក​ធ្វើ​អត្ដ​ឃាត​ចងក សម្លាប់ខ្លួន​បែបនេះ ។​


ជុំវិញ​ការធ្វើ​អត្ដ​ឃាត​ចងក​នេះ សមត្ថកិច្ច ជំនាញ​ធ្វើ​កោសល្យវិច័យ​ដោយ​ពិនិត្យឃើញថា សព​ជនរងគ្រោះ មាន​ស្នាម​ជាំខ្មៅ​នៅ​រង្វង់​ក រាង​ជា​អក្សរ​អ៊ុយ​ក្រៅពី​ស្លាកស្នាម​ខាងលើ ពុំបាន​ពិនិត្យឃើញ​ស្លាកស្នាម​អ្វី​ផ្សេង​ទៀតឡើយ​។​ក្រោយពី​ពិនិត្យ​រួច សមត្ថកិច្ច​បានប្រគល់​សាកសព​ជូន​អាណាព្យាបាល​របស់​សព​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​៕ ​


KA-5151260025919877496_n KA-7043290209679758932_n



បុរស​ពោះម៉ាយ​ពេល​ថ្ងៃ​ចូលចិត្ត​និយាយ​ទូរស័ព្ទ ដល់ពេល​យប់​លួច​ឡើង​ដើម​ស្វាយ​ចងក​សម្លាប់ខ្លួន​ បុរស​ពោះម៉ាយ​ពេល​ថ្ងៃ​ចូលចិត្ត​និយាយ​ទូរស័ព្ទ ដល់ពេល​យប់​លួច​ឡើង​ដើម​ស្វាយ​ចងក​សម្លាប់ខ្លួន​ Reviewed by yim PH on 2:55 PM Rating: 5

Entertainment

ads
Powered by Blogger.