Insurance

728x90

ប្រជាពលរដ្ឋ​មាន​ផលប៉ះពាល់​ពី​សំណង់​ធារាសាស្ត្រ​អា​ចាំង​ប្រវែង​១៩.៥០០​ម៉ែត្រ មានការ​តវ៉ា​កើនឡើង​

​ខេត្តកំពង់ឆ្នាំង​៖​ ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន បាន​មានប្រសាសន៍ ជំរាបជូន​ដល់​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តកំពង់ឆ្នាំង នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ត្រួតពិនិត្យ​លទ្ធផល នៃ​ការអនុវត្តន៍​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ដែល​អនុវត្ត​ដោយ​ក្រុមការងារ​ថ្នាក់ជាតិ​។ កិច្ចប្រជុំ​នេះ​បាន​ធ្វើឡើង​នៅក្នុង​សាលាខេត្ត​កំពង់ឆ្នាំង នា​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព​ឯ​.​ឧ អ៊ុក រ៉ាប៊ុន ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តកំពង់ឆ្នាំង និង​ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារ​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត​ចំនួន​១៨៤​នាក់​ចូលរួម​ផងដែរ​។​


លោក ឈួ​រ ច័ន្ទ​ឌឿ​ន បាន​មានប្រសាសន៍​លើកឡើងថា​៖​គម្រោង​សាងសង់​ប្រព័ន្ធធារាសាស្ត្រ​អា​ចាំង​ប្រវែង​១៩.៥០០​ម៉ែត្រ ដែលមាន​អត្ថប្រយោជន៍​ស្រោចស្រព​លើ​ផ្ទៃដី​១០.៣០០​ហិកតា ពេលនេះ​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​មានការ​តវ៉ា​កើនឡើង ធ្វើអោយមាន​ការលំបាក​ដល់​ការសាងសង់ ទោះបីជា​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ត្រី​ជំនាញ​បាន​ព្យាយាម​ពន្យល់​ពី​ការទទួលបាន​នូវ​អត្ថប្រយោជន៍​របស់​ប្រជាពលរដ្ឋ​នៃ​គំរោង​នេះ​ក៍ដោយ​។​ម្យ៉ាងវិញទៀត ការ​រ​កើនឡើង​នៃ​អ្នក​តវ៉ា​គឺ​កើតឡើង​ពី​ការ​កេងចំណេញ​ខាង​នយោបាយ​របស់​គណៈបក្ស​ប្រឆាំង ដែល​កត្តា​នេះ​ធ្វើអោយ​រាំងស្ទះ​ដល់​ការអភិវឌ្ឍន៍​ជាតិ និង​ផលប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ​។​


​ទាក់ទង​នឹង​រឿងនេះ​លោក អ៊ុក រ៉ាប៊ុន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តកំពង់ឆ្នាំង​បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ថា​៖ ចំពោះ​បញ្ហា​នេះ មន្ត្រី​តាម​មន្ទីរ​ពាក់ព័ន្ធ​, ក្រុមការងារ​ថ្នាក់ស្រុក ខេត្ត និង​ក្រុមការងារ​ថ្នាក់ជាតិ ត្រូវ​បន្ត​ព្យាយាម​ពន្យល់​ដល់​ប្រជាពលរដ្ឋ អោយ​យល់ដឹង​ពី​ការទទួលបាន​នូវ​អត្ថប្រយោជន៍ ទៅ​អនាគត​ពី​គំរោង​របស់​រាជរដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍន៍​លើ​វិស័យ​កសិកម្ម និង​ទេសចរណ៍ ក្នុង​តំបន់​នោះ សំដៅ​កាត់បន្ថយ​ភាពក្រីក្រ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​។​ត្រូវ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ កុំ​ជឿ​នូវ​ឃោសនា​របស់​ជន​មួយ​ក្តាប់​តូច ដែល​មិន​បានគិត ពី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ជាធំ និង​បានធ្វើ​ការរារាំង​ដល់​ដំណើរការ​នៃ​គំរោង​នេះ ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​និង​បក្ខ​ពួកគេ​តែប៉ុណ្ណោះ​។​


គួរ​បញ្ជាក់ថា​៖ គំរោង​បង្កើត​ប្រព័ន្ធធារាសាស្ត្រ​ស្រោចស្រព​អា​ចាំង​នេះ គឺជា​គំរោង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជូន​ដល់​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ប​រិ​បូរ​ណ៌ និង​មាន​ជំនួយ​មូលនិធិ​ពី​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ហើយ​ត្រូវបាន​ក្រុមហ៊ុន​ឈ្មោះ ស៊ី​ណូ​ហា​ឌ្រូ របស់​ប្រទេស​ចិន​ជា​អ្នកទទួល​ម៉ៅការ​សាងសង់​។​នៅក្នុង​គំរោង​សាងសង់​ទំនប់​ធារាសាស្ត្រ​នេះ​មាន​ប្រឡាយ​មេ មួយ​ខ្សែ​ប្រវែង​១៩,៥០០​ម៉ែត្រ​, ប្រឡាយ​រង​ចំនួន​១០​ខ្សែ​ប្រវែង​៤៩,៦៨០​ម៉ែត្រ​,​និង​មាន​សំណង់​សរុប​ចំនួន​២២៤​កន្លែង ក្នុងនោះ​មាន​សំណង់​បង្វែរ​ចរន្តទឹក​,​សំណង់​សំរួល​ចរន្តទឹក​, សំណង់​ចែកចាយ​ទឹក​, និង​សំណង់​លូ​កាត់​ផ្លូវ​។​


អត្ថប្រយោជន៍​នៃ​ទំនប់​ធារាសាស្ត្រ​មួយ​នេះ​គឺអាច​នាំ ទឹក​ស្រោចស្រព​ទៅលើ​ផ្ទៃដី​បាន​ចំនួន​១០,៣០០​ហិកតា ក្នុងនោះ​ប្រជាពលរដ្ឋ​ចំនួន​៩​ឃុំ ក្នុងស្រុក​បរិបូរ​ណ៌​និង​១​ឃុំ​ក្នុងស្រុក​ទឹកផុស ហើយ​អាច​ទទួលបាន​ការប្រើប្រាស់​ទឹក គឺ​ឃុំ អញ្ចាញ​រូង​,​ឃុំ​ផ្សារ​,​ឃុំ​ពេជ្រ​ចង្វារ​,​ឃុំ​ពពិល​,​ឃុំ​ពន្លៃ​,​ឃុំ​ចក​,​ឃុំ​ខុន​រ៉ង​,​ឃុំ​ឆ្នុកទ្រូ​,​ឃុំ​ត្រពាំង​ចាន់​,​និង​ឃុំ​ក្រាំង​ស្គារ ក្នុងនោះ​មាន​ផ្ទៃដី​ប្រជាពលរដ្ឋ​ចំនួន​២៧៦​ហិកតា រង​ការប៉ះពាល់​ពី​គំរោង​នេះ​។​


​ការបង្កើត​ប្រព័ន្ធធារាសាស្ត្រ​ប្រវែង​១៩,៥០០​ម៉ែត្រ និង​ប្រឡាយ​រង​ប្រវែង​៤៩,៦៨០​ម៉ែត្រ​នេះ គឺ​ធ្វើការ​សាងសង់​ពី​បេតុង ដែលមាន​គុណប្រយោជន៍​យ៉ាងសំខាន់​ដល់​ការ​បង្កបង្កើនផល របស់​ប្រជាពលរដ្ឋ​ទាំង​១០​ឃុំ​។​កាល ណា​មាន​ផ្លូវ និង​មានទឹក​គ្រប់​គ្រន់​គឺ​យើង​អាចធ្វើ​ស្រែចំការ បាន​ទ្វេ​រដង​ក្នុង​១​ឆ្នាំៗ និង​ទទួលបាន​ទិន្នផល​ខ្ពស់​សំរាប់​ផ្គត់ផ្គង់​ជីវភាព​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​គ្រួសារ និង​មូលដ្ឋាន​។ ចំពោះ​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ពី​គំរោង​នេះ​ចំនួន​២២៤​ហិកតា ដែល​អាជ្ញាធរខេត្ត​.​ស្រុក​.​ឃុំ​.​ភូមិ និង​មន្ទីរ​ពាក់ព័ន្ធ កំពុងធ្វើការ​ដោះស្រាយ​គោលនយោបាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នូវ​តំលៃ​ដីធ្លី​តាម​តំលៃ​ទីផ្សារ​សព្វថ្ងៃនេះ​៕ ដោយ រិ​ទ្ធិ ជ័យ ​


KA-05959 KA-902 KA-05957 KA-05951



ប្រជាពលរដ្ឋ​មាន​ផលប៉ះពាល់​ពី​សំណង់​ធារាសាស្ត្រ​អា​ចាំង​ប្រវែង​១៩.៥០០​ម៉ែត្រ មានការ​តវ៉ា​កើនឡើង​ ប្រជាពលរដ្ឋ​មាន​ផលប៉ះពាល់​ពី​សំណង់​ធារាសាស្ត្រ​អា​ចាំង​ប្រវែង​១៩.៥០០​ម៉ែត្រ មានការ​តវ៉ា​កើនឡើង​ Reviewed by yim PH on 12:37 PM Rating: 5

Entertainment

ads
Powered by Blogger.