Insurance

728x90

គោ​ញី​១​ក្បាល ត្រូវ​ចោរលួច​កាប់​ពន្លះ យក​សាច់ ទាំង​កណ្តាលយប់​

​ខេត្តកំពង់ឆ្នាំង​៖ ពួកចោរ​អត់​ឃ្លាត​នៅក្នុង​ស្រុក​បាន​លួច​គោ​ញី មួយ​ក្បាល​ទៅ​ពន្លះ យក សាច់​ស៊ី​ទាំង​កណ្តាលយប់​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​ប្រមាណ​ម៉ោង​១២​យប់​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៥ ស្ថិតនៅ​ព្រុំប្រទល់​ឃុំ​រលាប្អៀរ និង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​។​


​លោក ទឹម ច​ន្ធី អធិការនគរបាល​ស្រុក​លា​ប្អៀ​របា​ន​និយាយ​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៥​នេះ​ថា​៖ បុរស​ជា​ម្ចាស់​គោ​ញី​ខាងលើនេះ​ឈ្មោះ ជូ សៀន អាយុ ៦៨​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ គាត់​បាន​តៅ​ស្នាក់នៅ​ធ្វើ​ចាំ​ការ​នៅ​ខាងលិច​ភូមិ​ជាប់​ព្រុំប្រទល់​ឃុំ​ជ្រៃ​បាក់​។ នៅ​យប់​ថ្ងៃទី​២៥ ខែមករា គាត់​បាន​បាត់គោ​ញី​ធំ​១ ​ក្បាល​ពី​ខ្ទម​ចំការ​ប៉ុន្តែ​មិន​ស្មានថា ចោរលួច​យក​នោះឡើយ និង​ព្រឹក​ឡើង​ក៏​គាត់​មិន​អើពើ​ ​រូតរះ​ដើររក​ដែរ ព្រោះ​ជា​ទម្លាប់​របស់​អ្នកស្រុក​នៅ​ទីនោះ​ខ្លះ​គេ​លែងគោ​ក្របី​ចោល​បួនដប់​ ​ថ្ងៃ​ទើប​គេ​ដើរ​ម្តង មិនដែល​មាន​ចោរលួច​បែបនេះ​ឡើយ​។​


​លុះ​ថ្ងៃរសៀល​ទី​២៧ ខែមករា ឆ្នាំ​២០១៥ ទើប​មាន​គេ​ប្រទះឃើញ​ខ្មោច​គោ​ដែល​ពួកចោរ ពន្លះ​យក​សាច់​អស់​មួយចំនួន​ទៅហើយ នៅ​ចំណុច​ព្រុំប្រទល់​ឃុំ​រលាប្អៀរ និង​ឃុំ ជ្រៃ​បាក់​ក្បែរ​មាត់​ស្ទឹង ទើប​ដំណឹង​នេះ​បាន ឮ​ដល់​ម្ចាស់​គោ ហើយ​ពេល​ទៅ​មើល​ទើប​ដឹងថា​គោ​ដែល​ចោរ​ពន្លះ យក​សាច់​នោះ​ជា​គោ​ញី​របស់គាត់ (​ជូ សៀន​)​។​


​នៅ​ថ្ងៃរសៀល​ទី​២៧ ខែមករា ឆ្នាំ​២០១៥​នេះ​សមត្ថកិច្ច​នគរបាល​ព្រហ្ម ស្រុករ​សា​ប្អៀ​រ បាន​ចុះទៅពិនិត្យ​កន្លែង​ចោរ​ពន្លះ​សាច់គោ ដោយ​ឃើញ​សាច់គោ​តែមួយ​ចំនួន តូច នោះ ទេ ដែល​ចោរ​បាន​ពន្លះ​យកទៅ (​ក្នុង​រូបថត​នេះ​គឺ​ម្ចាស់​គោបា​ន​ប្រ​លះ​សាច់​យក​អស់​ទៅ​ ​ហើយ​នៅតែ​ឆ្អឹង​ទើប​អ្នកកាសែត​ទៅ​ថត​) ដែល​សមត្ថកិច្ច​សន្ឋាន​ថា ចោរលួច​ពន្លះសាច់​ ​គោ​នេះ​ជា​ចោរ​នៅក្នុង​ស្រុក មិនមែនជា​ចោរ​ជំនាញ​មកពី​ឆ្ងាយ​នោះទេ​។ ករណីនេះ សមត្ថកិច្ច​កុំ​ពុង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជ​ន​ល្មើស​។​


សមត្ថកិច្ច​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ផងដែរ សូមមេត្តា​ប្រុង​ប្រ​ ​យ័​ត្ន​គោក្របី​របស់ខ្លួន សូមកុំ​លែង​ចោល​អាណាធិប្បតេយ្យ ដែលជា​ហេតុ​ធ្វើអោយ​ពួកចោ​ ​រ​ងាយស្រួល​ធ្វើ​សកម្មភាព​ចាប់​កាប់​ពន្លះ​យក​សាច់​យ៉ាង​អាយ​ស្រួល​ដូច​ករណី​ខាងលើ​ ​នេះ និង​ទំរាំ​ដឹង​គឺ​ពួកចោរ​គេចខ្លួន​បាត់អស់​ទៅហើយ​៕ ដោយ រិ​ទ្ធិ ជ័យ


KA-00812 KA-42044642346561778_n



គោ​ញី​១​ក្បាល ត្រូវ​ចោរលួច​កាប់​ពន្លះ យក​សាច់ ទាំង​កណ្តាលយប់​ គោ​ញី​១​ក្បាល ត្រូវ​ចោរលួច​កាប់​ពន្លះ យក​សាច់ ទាំង​កណ្តាលយប់​ Reviewed by yim PH on 11:10 PM Rating: 5

Entertainment

ads
Powered by Blogger.