Insurance

728x90

ភ្នាក់ងារ​ទូរ​ស្សន៍​ជាតិ​កម្ពុជា TVK បាន​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍

​ខេត្តបន្ទាយមានជ័យ​៖ រថយន្ត​កាមរី​ឆ្លាម​បើកបរ​បញ្ច្រាសទិស​គ្នា និង​រថយន្ត​ធុន​ធំ​ហើយ​បាន​បុក​គ្នា បណ្តាល​ឲ្យ​តៃកុង រថយន្ត​កាមរី រងរបួស​ធ្ងន់ ហើយ​បាន​ស្លាប់​នៅពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ នៅលើ​ជាតិ​លេខ​៥ នៅវេលា​ម៉ោង​៤ និង​២០​នាទី​ល្ងាច ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សេរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។


លោក​សន គឹមសួគ៌ នាយការិយាល័យ​សណ្តាប់​ធ្នាប់​ជើងគោក​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ឲ្យ​ដឹងថា ក្រោយពី​ទទួល​ព័ត៌មាន​លោក​ក៏បាន​បញ្ជា​កម្លាំង​នគរបាល​ចុះទៅ​អន្តរាគមន៍ វាស់វែង និង​បាន​សង្គ្រោះ​ជនរងគ្រោះ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​តាមរយៈ រថយន្ត​សង្គ្រោះបន្ទាន់​នៃ​ស្នងការ​ខេត្ត តែ​អ​កុស​ល្យ​ដោយ​ស្ថានភាព​ជនរងគ្រោះ​ធ្ងន់ធ្ងរ​ពេក​បញ្ជូន​មកដល់​មន្ទីរ​ស្លាប់បាត់​បង់ជីវិត​តែម្តង ចំណែក​តៃកុង​រថយន្ត​ធំ​បាន​រត់គេចខ្លួន​បាត់ស្រមោល ប​ង្ស​ល់​ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។​


លោក​បាន​បន្តថា រថយន្ត​ទាំង​២​គ្រឿង​នេះ​គឺ​បើកបរ​ផ្ទុយ​ទិស​គ្នា ក្នុងស្ថានភាព​លឿន លុះដល់​ចំណុចកើតហេតុ​ស្រាប់តែ​រថយន្ត​ធុន​ធំ​បាន​បុក​ជាមួយ​រថយន្ត​កាមរី​ឆ្លាម​ពេញទំហឹង​តែម្តង​។ ជន​រង គ្រោះ​មានឈ្មោះ ង៉េ​ង ស៊ីថា ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​មាន​ជា​បុគ្គលិក បំរើកា​រងារ​សារព័ត៌មាន​ទូរ​ស្សន៍​ជាតិ​កម្ពុជា TVK បើកបរ រថយន្ត កាមរី​ឆ្លាម ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2H-9375 បណ្តាល​ស្លាប់បាត់​បង់ជីវិត​។ រីឯ​រថយន្ត​ធុន​ធំ ម៉ាក​ISUZU ពាក់​ស្លាក​លេខ កំពង់ធំ 3A-1370 មិនទាន់​ដឹង​អត្ត​សញ្ញា​តៃកុង​នៅឡើយ បាន​រត់​គេចខ្លួនបាត់​ស្រមោល ប​ង្ស​ល់​ទុក​តែ​រថយន្ត​បង្កហេតុ​តែប៉ុណ្ណោះ​។​


​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​ស្ទួ​ច​យក​រថយន្ត​រងគ្រោះ​និង​រថយន្ត​បង្ក​យកមក​រក្សាទុក​បណ្តុះ​អាសន្ន​នៅ​ស្នងការ​ខេត្ត ដើម្បី​រង់ចាំ​ការដោះស្រាយ​គ្នា​ចំពោះមុខ​ច្បាប់​នាពេល​ក្រោយ​៕​ ដោយ​យី​ហាំង​ ​


KA-787878 KA-20150127-WA0084



ភ្នាក់ងារ​ទូរ​ស្សន៍​ជាតិ​កម្ពុជា TVK បាន​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ភ្នាក់ងារ​ទូរ​ស្សន៍​ជាតិ​កម្ពុជា TVK បាន​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ Reviewed by yim PH on 11:45 PM Rating: 5

Entertainment

ads
Powered by Blogger.