ការប្រគុំតន្ត្រី លាយឡំ ការដើរស្រាត និងរួមភេទ (Kazatip) គ្រោងធ្វើនៅកោះពស់ នឹងធ្វើឲ្យប៉ះពាល់ ដល់វប្បធម៌ខ្មែរ (មានវីដេអូ)
(ព្រះសីហនុ)៖ Kazatip គឺជាពិធីនៃការប្រគុំតន្រ្តីអមដោយភ្លើងពណ៌លំដាប់ពិភពលោកដោយមាន DJ ល្បីៗនៅលើពិភពលោក និងមានភ្ញៀវទេសចរលំដាប់អ្នកមានចូលរួមប្រមាណ១០ម៉ឺននាក់ ហើយការប្រគុំតន្រ្តីនេះ ជាធម្មតាមានរយៈពេលប្រមាណពី ២ទៅ៣សប្តាហ៍ ហើយសំបុត្រចូលរួមទស្សនាចាប់ពី១០អ៊ឺរ៉ូ ទៅដល់៨០អ៊ឺរ៉ូ ក្នុង១យប់។
Kazatip បានចាប់ផ្តើមតាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៣ នៅតំបន់ Crimean ហើយនៅឆ្នាំ២០០២ ដល់ឆ្នាំ២០១៣ ប្រគុំនៅភូមិ Popvka នៅជិតទីក្រុង Myrnyi ក្នុងប្រទេស អ៊ុយក្រែន ហើយការប្រគុំតន្រ្តីនេះគេប្រកាន់យកសំលៀកបំពាក់ពណ៌ទឹកក្រូច និងខោអាវពណ៌លឿងជាដើម។
យោងតាមគេហទំព័ររបស់ Kazatip បានចេញផ្សាយឲ្យដឹងថា ពិធីប្រគុំតន្រ្តីលាយឡំការដើរស្រាត និងខ្លះៗរួមភេទគ្នានោះ ហៅថា Kazatip នៅក្នុងឆ្នាំ២០១៤នេះ បានចាប់ផ្តើមប្រគុំ នៅក្រៅរដ្ឋអ៊ុយក្រែន ជាលើកដំបូងនៅក្នុងទីក្រុងតូចមួយឈ្មោះ Anaklia ក្នុងរដ្ឋ Georgia ហើយសំរាប់ឆ្នាំ២០១៥នេះ ពួកគេនឹងមកប្រគុំនៅលើកោះពស់ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១៨ ដល់ ២៨ ខែកុម្ភៈ ខាងមុខនេះ។
យោងតាមព័ត៌មាននៅលើគេហទំព័រ Kazatip បានសរសេរយ៉ាងដូច្នេះថា «kaZantip moves in space and time…celebrate winter on a nice warm and sandy beach on our own smiling kaZantip iZland of happiness ))) Koh Puos iZland, Sihanoukville, Cambodia from 18 – 28 February 2015 continuing to cross boundaries of reality, we move kaZantip almost to the equator to celebrate winter 2015 for the first time on a nice warm and sandy beach in the Gulf of Thailand with +24..+28°C YEAH !!! on our own smiling kaZantip iZland of happiness from the 18 – 28 February 2015 on the Koh Puos iZland, Sihanoukville, Cambodia.»
មន្រ្តីរដ្ឋាភិបាលមួយរូប សុំមិនបញ្ចេញឈ្មោះបានថ្លែងឲ្យដឹងថា តាមការធ្លាប់ដឹង ពិធីប្រគុំតន្រ្តី Kazatip នេះ ភ្ញៀវទេសចរ ដែលចូលរួមសុទ្ធសឹងតែជាភ្ញៀវអ្នកមានលំដាប់ ពិភពលោក ហើយមានការប្រើប្រាស់គ្រឿងញៀន និងការស្លៀកពាក់ស៊ីចស៊ី ខ្លះស្រាត និងដើរពេញឆ្នេរសមុទ្រ ជួនការឈានដល់ការធ្វើអំពើផ្តេសផ្តាស រួមភេទ ដែលអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះព្រះរាជាណាចក្រកម្ពុជាយើងផងដែរ ។
ជុំវិញបញ្ហានេះ មន្រ្តីពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ មិនអាចសុំការបំភ្លឺ និងមិនបានដឹងរឿងនោះនៅឡើយទេ ដោយគ្រាន់តែឆ្លើយថា មិនដឹង ហើយក៏មិនឃើញលិខិតស្នើសុំប្រគុំតន្រ្តីនោះឡើយ ប៉ុន្តែមន្រ្តីនៅខេត្តព្រះសីហនុទាំងនោះបានបង្ហាញការ មិនគាំទ្រចំពោះកម្មវិធីតន្រ្តី Kazatip នេះដែរ ព្រោះវាអាចធ្វើអោយប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ ។
ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ សូមស្នើសុំក្រសួងពាក់ព័ន្ធ និងថ្នាក់ដឹកនាំខេត្ត មេត្តាជួយមានវិធានការណ៍ទប់ស្កាត់ការប្រគុំតន្រ្តីបែបអាសអាភាសនេះ ដើម្បីកុំឲ្យអាសោចកេរិ៍្តឈ្មោះព្រះរាជាណាចក្រអច្ឆរិយៈមួយនេះ៕
ប្រភព៖ FRESHNEWS
ចុចមើលវីដេអូ -> http://ift.tt/1JYxc0M
(ហាមក្មេងក្រោមអាយុ១៨ឆ្នាំមើល)
from Khmernote - The best entertainment website in Cambodia http://ift.tt/1zmMrO9
via IFTTT