Insurance

728x90

ពីរ​នាក់​ឪពុក​កូន​ជិះ​ម៉ូតូ​វ៉ា​ជែង​រថយន្ត​នៅ​ពីមុខ ជ្រុលដៃ​ចង្កូត​ទៅ​ប៉ះ​នឹង​រថយន្ត​បញ្ច្រាសទិស​គ្នា​ដួល​បោក​លើ​ថ្នល់​ច្រងាប់ច្រងិល​របួសធ្ងន់​

​ខេត្តកណ្តាល ៖ ជនរងគ្រោះ​ពីរ​នាក់​ឪពុក និង​កូន រងរបួស​ធ្ងន់ ដោយសារ​ជិះ​ម៉ូតូ​វ៉ា​រថយន្ត​នៅ​ពីមុខ​ជែង​ផ្លូវ​ប្រថុយប្រថាន​សម​ពេលយប់ ផង​បាន​ជ្រុលដៃ​ចង្កូត​ទៅ​ប៉ះ​ជាមួយ​រថយន្ត​១​គ្រឿង​ដែល​បើក​មក​ចំ​ពីមុខ​ក្នុង​ទិ​ផ្ទ​យ​គ្នា បណ្តាល​ឲ្យ​ដួល​បោក​លើ​ថ្នល់​ទាំងពីរ​នាក់​ឪពុក​កូន ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង នៅវេលា​ម៉ោង​១៩ និង​៤០​នាទី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​កណ្ដាល​លើ ឃុំ​បន្ទាយដែក​ស្រុក​កៀនស្វាយ ចន្លោះ​គីឡូម៉ែត្រ​លេខ ៣០-៣១​។ ​


សមត្ថកិច្ច​ឲ្យ​ដឹងថា​៖ ជនរងគ្រោះ​មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​C125​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០០៨ ផ្លាកលេខ​ភ្នំពេញ​1AZ-4465 បាន​ប៉ះ​ដៃចង្កូត​នឹង​រថយន្ត​អត់​ស្គាល់​អត្តសញ្ញាណ ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ទាំងពីរ​នាក់ ហើយ​បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​ភ្លាមៗ ដោយ​ភ្លាមនោះ​ជនរងគ្រោះ​ទាំងពីរ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។


​ ​ប្រភពព័ត៌មាន​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើត​គេ​ឃើញ​ម៉ូតូ​ម៉ាក​C125 បើកបរ​ក្នុង​ទិស ពី​ភ្នំពេញ​មក​អ្នក​លឿង​ជិះ​ទៅដល់​ចំណុចកើតហេតុ​ខាងលើ​បាន​វ៉ា​ជែង​នឹង​រថយន្ត​នៅ​ពីមុខ ជ្រុល​ទៅ​ប៉ះ​នឹង​រថយន្ត​មួយគ្រឿង​ទៀត​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា ដួល​បោក​លើ​ថ្នល់ជាតិ​លេខ​១ គាប់​ជួន​រថយន្ត​ដែល​ជិះ​វ៉ា​នៅ​ពីក្រោយ កិន​លើ​ម៉ូតូ​ខ្ទេច​សំណាងល្អ​មិន​ចំ​មនុស្ស​។ ចំណែក​ម្ចាស់​ម៉ូតូ​ពីរ​នាក់​ឪពុក និង​កូនរង​របួសធ្ងន់​។ រីឯ​រថយន្ត​ជួប​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ បាន​បន្ថែម​ល្បឿន​គេច​យ៉ាង​លឿន​ស្លេវ​៕ ​


KA-85360737505621310_n KA-7859043145447704817_n



ពីរ​នាក់​ឪពុក​កូន​ជិះ​ម៉ូតូ​វ៉ា​ជែង​រថយន្ត​នៅ​ពីមុខ ជ្រុលដៃ​ចង្កូត​ទៅ​ប៉ះ​នឹង​រថយន្ត​បញ្ច្រាសទិស​គ្នា​ដួល​បោក​លើ​ថ្នល់​ច្រងាប់ច្រងិល​របួសធ្ងន់​ ពីរ​នាក់​ឪពុក​កូន​ជិះ​ម៉ូតូ​វ៉ា​ជែង​រថយន្ត​នៅ​ពីមុខ ជ្រុលដៃ​ចង្កូត​ទៅ​ប៉ះ​នឹង​រថយន្ត​បញ្ច្រាសទិស​គ្នា​ដួល​បោក​លើ​ថ្នល់​ច្រងាប់ច្រងិល​របួសធ្ងន់​ Reviewed by yim PH on 4:10 PM Rating: 5

Entertainment

ads
Powered by Blogger.