Insurance

728x90

ផ្ទុះ​គ្រាប់​ផាវ​ច្នៃ បណ្តាលឲ្យ​មនុស្ស​រងរ​បួស​ធ្ងន់​ស្រាល ០៥​នាក់​

ខេត្ត​បាត់ដំបង​៖ នា​ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥ វេលា​ម៉ោង ១០​និង​១៥​នាទី នៅ​ចំណុច​ក្រុមទី​៧ ភូមិ​កំពង់ចម្លង​ក្រោម ឃុំ​តា​ក្រី ស្រុក​កំរៀង ខេត្ត​បាត់ដំបង មាន​ករណី​ផ្ទុះ​គ្រាប់បែក​ផាវ​ច្នៃ ដែល​បង្កឡើង​ដោយ ឈ្មោះ សូរ សិលា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ បណ្តាលឲ្យ​មនុស្ស​រងរ​បួស​ធ្ងន់​ស្រាល ០៥​នាក់ ។​

​សមត្ថកិច្ច​នគរបាល បានឲ្យដឹងថា ជនរងគ្រោះ​ទាំង ០៥​នាក់ មាន​ទី​១. ឈ្មោះ សូរ សិលា ជា​អ្នក​ច្នៃ (​របួសធ្ងន់​), ទី​២. ឈ្មោះ សូរ រដ្ឋា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រង​របួសស្រាល​, ទី​៣. ឈ្មោះ ឃៀវ ណូ ភេទ​ប្រុស អាយុ​៨​ឆ្នាំ រង​របួសស្រាល​,​ទី​៤. ឈ្មោះ សូរ ណុង ភេទ​ស្រី អាយុ​៥​ឆ្នាំ រង​របួសស្រាល និង​ទី​៥. ឈ្មោះ យិន វុន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ របួសស្រាល អ្នករងរបួស​ទាំងអស់ រស់នៅ​ផ្ទះ​ជាមួយ​គ្នា ហើយក៏​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កងពល​លេខ​៥៣ ។ មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​ដូច្នេះ គឺ​មក​ពី​យក​ផាវ​ទៅ​ច្នៃ បំរុង​យក​ទៅ​បោក​ត្រី ៕


ប្រភព៖ អគ្គរស្នងការដ្ឋាននគរបាលជាតិ


b-8-February-2015-21-17-45-41992






from Khmernote - The best entertainment website in Cambodia http://ift.tt/170XRfM

via IFTTT
ផ្ទុះ​គ្រាប់​ផាវ​ច្នៃ បណ្តាលឲ្យ​មនុស្ស​រងរ​បួស​ធ្ងន់​ស្រាល ០៥​នាក់​ ផ្ទុះ​គ្រាប់​ផាវ​ច្នៃ បណ្តាលឲ្យ​មនុស្ស​រងរ​បួស​ធ្ងន់​ស្រាល ០៥​នាក់​ Reviewed by yim PH on 1:20 PM Rating: 5

Entertainment

ads
Powered by Blogger.